A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 February 2014

FM Hor Namhong told the U.S Assistant Secretary of State Scot Marciel that the CNRP's protests were planned [while the CNRP accused the CPP of electoral frauds] លោក ហោ ណាំហុង ប្រាប់​ឧបការី​រង​ការបរទេស​អាមេរិក​ថា បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការគ្រោងទុក​ពេល​ចាញ់ឆ្នោត​​

ដោយ៖​ តាំង វីដា​ | ថ្ងៃពុធ ទី5 ខែកុម្ភៈ ឆ្នាំ2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
ជំនួបពិភាក្សាគ្នារវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក នាព្រឹកមិញ (រូបភាពដោយ តាំង វីដា)
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រាប់​ទៅ​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ថា ការធ្វើ​បាតុកម្ម​ជា​ហូរហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការបោះឆ្នោត​ឡើងវិញ គឺជា​ការ​ព្រៀងទុក​មុន​របស់​គណបក្ស​នេះ ដែល​មិន​ទទួលស្គាល់​លទ្ធផល​ថា ខ្លួន​ចាញ់​។​
​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក Scot Marciel ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក និង លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ហោ ណាំហុង បាន​ជម្រាបជូន លោក Scot Marciel ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ ថា​មហា​បាតុកម្ម​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទប្រកាន់​លើ​ការបោះឆ្នោត គឺជា​បាតុកម្ម ដែល​បាន​គ្រោងទុកជាមុន ពេល​ចាញ់ឆ្នោត​ «​ឯកឧត្តម​បាន​បញ្ជាក់​ហើយ ថា​ពេល​មុន​បោះឆ្នោត​នេះ​ទៀត គេ​ធ្វើ​យុទ្ធនាការ​គគ្រឹក​គ​គ្រែង​ណាស់ មានន័យ​ថា​គេ​ធ្វើ​នេះ ធ្វើ​ដើម្បី​យក​ឈ្នះ​តែ​ម្តង ប៉ុន្តែ​ដល់​ពេល​គេ​ដាក់​លក្ខខណ្ឌ​មួយ គឺថា ប្រសិន​ជា​ចាញ់ គេ​មិន​ទទួល​ស្គាល់​ទេ ។ ប៉ុន្តែ​គេ​ខំ​ធ្វើ​ដើម្បី​ឈ្នះ បើ​ចាញ់ គេ​មិន​ទទួលស្គាល់ លទ្ធផល​គឺ​បានបង្ហាញ​ណាស់ គណបក្ស​ប្រជាជន​បាន ៦៨[​អាសនៈ​] គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចំនួន ៥៥[​អាសនៈ​]​។ ចំនួន​នេះ គេ​នៅ​មិន​សុខចិត្ត​ទៀត ហើយ​គេ​ចោទ​ថា​គណបក្ស​ប្រជាជន លួច​បន្លំ​សន្លឹកឆ្នោត​»​។​
​តែ​ទោះ​យ៉ាងណា លោក កុយ គួង ឲ្យដឹងទៀតថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកចំហរ និង​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​តុ និង​ចូលប្រជុំ​សភា ដោះស្រាយ​បញ្ហា​នយោបាយ ដោយ​សន្តិវិធី ហើយ​ការទាមទារ​បោះឆ្នោត អាចធ្វើ​បាន​លុះណាតែ​មាន​ការជជែក​គ្នា ធ្វើ​វិសោធនកម្ម​ច្បាប់​ត្រឹមត្រូវ តាម​សេចក្តីសម្រេច​បោះឆ្នោត​កូរ៉ុម​ក្នុង​សភា​។​
​ក្រោយ​ជំនួប​នេះដែរ អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក លោក Sean McIntosh ឲ្យដឹង​ដែរថា អាមេរិក ប្រកាន់​ជំហរ​កណ្តាល និង​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំងពី​រ វិល​ចូល​តុ​ចរចា​ឲ្យបាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ ជា​ផលប្រយោជន៍​ប្រទេសជាតិ​ទាំងមូល​។ លោក​បន្តថា សហរដ្ឋ​អាមេរិក​គាំទ្រ​ចំពោះ​បាតុកម្ម​ដោយ​អហិង្សា និង​ជំរុញ​ឲ្យ​អាជ្ញាធរ ដកចេញ​នូវ​បម្រាម​ហាមឃាត់​ការប្រមូលផ្តុំ​បាតុកម្ម​ដោយ​អហិង្សា ដើម្បី​ធានា​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ការធ្វើ​បាតុកម្ម​កន្លង​មកនេះ គឺ​ធ្វើ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឲ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​បោះឆ្នោត​ឡើងវិញ​។ លោក​ថា គណបក្ស​នេះ បាន​ដឹង​ជា​មុន​ពី​គម្រោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឃុបឃិត​ជាមួយ គជប បង្ក​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត ហើយ​ការចូលរួម​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៥​នេះ គឺ​ដើម្បី​បង្ហាញ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​អន្តរជាតិ ទទួល​ដឹង​ពី​ភាពមិនប្រក្រតី​នេះ និង​ភាព​មិន​ឯករាជ្យ​របស់ គជប​ «​ប្រសិន​ជា​យើង​មិន​ចូល យើង​ម៉េច​ដឹង ទាល់តែ​យើង​ចូល​ទើប​យើង​ឃើញ​ទង្វើ​របស់​គេ​ឃើញ​អញ្ចឹង​មែន ឃើញ​បាត់​ឈ្នោះ​១​លាន​៣​សែន​នាក់ ឃើញ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ក្លែងក្លាយ​មួយចំនួន ឃើញ​ចេញ​បង្កើត​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ ឃើញ​មាន​ការ​រាប់​សន្លឹកឆ្នោត ដោយ​អយុត្តិធម៌ សុំ​ឲ្យ​រាប់​ឡើងវិញ មិន​ព្រម​រាប់ រកឃើញ​ក្រោយពេល​ដែល​យើង​ចូលរួម​ការបោះឆ្នោត​។ ការបោះឆ្នោត​របស់​យើង គឺ​ចូលរួម​ដើម្បី​បង្ហាញ ឲ្យឃើញថា គជប គណបក្ស​ប្រជាជន បាន​ឃុបឃិត​គ្នា​ដើម្បី​ធ្វើការ​កែ​បន្លំ ការបោះឆ្នោត ដោយ​មាន​ការ​ក្លែងបន្លំ​»​។​

​នៅ​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០១៤​នេះ រដ្ឋាភិបាល​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រាង ថវិកា​ផ្អាក​ការផ្តល់​មូលនិធិ​មក​រដ្ឋាភិបាល​កម្ពុជា ចំនួន​៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​គួរឲ្យ​ទុកចិត្ត​មួយ ទៅលើ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ទើប​អាមេរិក​ផ្តល់​មូលនិធិ​ឡើងវិញ តែ​ករណី​នេះ មន្ត្រី​រដ្ឋាភិបាល ធ្លាប់​អះអាងថា នេះ​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​អាមេរិក តែ​ហាក់​មិន​ត្រឹមត្រូវ​នោះទេ​៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

2 comments:

Anonymous said...

What constitution Mr. 5-Hong? Your current government is unconstitutional! You and your unconstitutional government behave more like Mafia. The evidence is preponderant that you and your current unelected government is no other than the extension of Democratic Kumpuchea made possible by Vietnamese goverment. Is it true that you (former chief of Bang Trabek re-education prison), Son Sen (former cheif of the Khmer Rouge army, chief of the Santebal or the secret police, chief of S21), Mr. Eng Sary (former minister of foreign affairs), and others (who worked in DK) were born in Vietnam of Vietnamese bloodline and that you guys colluded to kill Khmers by the millions in order to advance the territory and economy of your country of origin? You guys did a good job that even at his dead bed Pol Pot was still believing that those executed at S21 were spies tasked to sobatage Democratic Kumpuchea? Also an idiot named Noun Chia (Brother number 2 ) still belives that Vorn Vet (executed at S21) had plan to overthrow DK government. Noun Chia susspected that there were Vietnamese agents in the DK government but because of his low IQ he has no idia who these Vietnamese agents were. He does not know that the real Viet agents he and Pot Pot were looking for were no other than those Camarats tasked to hunt for these Vietnamese agents themselves. If Khmer Rouge Tribunal happened elsewhere yours and your friends true identity whould have come to light.

Anonymous said...

ហោ ណាំហុងឯងក៏កុហកខ្លួនឯងដែរ តើធ្លាប់ធ្វើមេគុកបឹងត្របែកឬទេ? បើគេសួរថា
ធ្លាប់ជាមេគុកឬទេ? តើលោកឆ្លើយថាម៉េច?
ពួកចោរនៅតែមានគំនិតជាចោរដដែល ពួកមុខ
ក្រាស់ជាងថ្នល់កៅស៊ូទៅទៀត ចេះហាទៅរួច ។