A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 25 February 2014

CNRP-CPP: Details meted out for election panel CNRP-CPP កំណត់​ជួប​ពិភាក្សា​​​ជា​ថ្មី



MONDAY, 24 FEBRUARY 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍

Mon, 24 February 2014
The Phnom Penh Post

The first meeting of a joint election-reform committee that was agreed to last week by the ruling Cambodian People’s Party and the opposition Cambodia National Rescue Party will meet for the first time on Thursday, officials from both sides said yesterday.
Each side has appointed six officials, and the CNRP sent a formal request to the CPP on Saturday, Son Chhay, senior opposition lawmaker and head of its delegation to the committee, said.
“We will look at establishing a working framework for the committee on what our mandate is, our role, how we are going to rotate [the chairperson] and how we are going to make decisions.”
The technical committee would focus on researching and eventually producing a report of necessary election reforms, he added, with larger issues of an early election or an electoral investigation to be discussed when top party leaders finally meet for talks to end the ongoing political deadlock.
“We [will] concentrate on the reform of the election system [so] if the leaders of the parties agree on an early election then we are ready for that and we will not be delayed.”
The committee would also look to meet with donors in the near future to inform them how they can assist, he said.
Senior CPP lawmaker Cheam Yeap confirmed yesterday that the ruling party would attend the meeting on Thursday.
The CPP delegation consists of himself, deputy prime minister Bin Chhin and lawmakers Chheang Vun, Pen Panha, Sik Bun Hok and Krouch Sam An, he said, while the CNRP delegation consists of Son Chhay and lawmakers Yim Sovann, Yem Ponharith, Kuoy Bunroeun, Mao Monyvann and Eng Chhay Eang.
Following Japan, Australia has become the latest country that Prime Minister Hun Sen has requested to assist Cambodia with election reform, according to statements made after a meeting with Australian Foreign Minister Julie Bishop on Saturday.
“Involving election issues, her excellency will take the request of Cambodia into consideration,” Eang Sophalleth, the premier’s spokesman, told reporters.

ADDITIONAL REPORTING BY VONG SOKHENG 

20140224_06
តំណាង​គណបក្ស​​ជាប់​ឆ្នោតទាំង​ពីរពេលធ្វើ​សន្និសីទ​កាសែតកន្លងមក។ រូបថត ជី​វ័ន​
ភ្នំពេញៈ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ឯកភាព​គ្នា កំណត់​ជួប​ពិភាក្សា​អំពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ដោយ​បាន​ព្រម​ព្រៀង​គ្នា​ចាត់​តំណាង​ចំនួន ៦ រូប​ពី​ភាគី​ម្ខាងៗ។
លោក សុន ឆ័យ តំណាង​រាស្ត្រ​ជាន់​ខ្ពស់ និង​ជា​ប្រធាន​ប្រតិភូ​ក្រុម​គណៈកម្មការ​នេះ របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា ភាគី​នីមួយៗ បាន​តែង​តាំង​មន្ត្រី​ចំនួន ៦ រូប ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត ផ្លូវ​ការ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍។
លោក​ថ្លែង​ថា៖ «យើង​នឹង​ពិនិត្យ​មើល​ការ​បង្កើត​ក្រប​ខ័ណ្ឌ​ការងារ សម្រាប់​គណៈកម្មការ​នេះ​ស្តី​អំពី​សមត្ថកិច្ច តួនាទី និង​អំពី​ថា តើ​យើង​នឹង​ធ្វើ​ការ​ប្តូរ​វេន​ប្រធាន​គណៈកម្មការ​និង​របៀប​អនុម័ត​បែប​ម៉េច។ លោក​បន្ត​ថា៖ «យើង​នឹង​ផ្តោត​ទៅ​លើ កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ដូច្នេះ​ប្រសិន​បើ​មេ​ដឹក​នាំ​បក្ស​ទាំង​ពីរ​សម្រេច​ឲ្យ​មាន​ការ​បោះឆ្នោត មុន​ពេល​កំណត់ នោះ​យើង​នឹង​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​នោះ ហើយ​យើង​នឹង​មិន​ពន្យារ​ពេល​ទេ»
លោក​បញ្ជាក់​ថា គណៈកម្មការ​នេះ​នឹង​ជួប​ជាមួយ​ម្ចាស់​ជំនួយ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ដើម្បី​ជម្រាប​អំពី​ការងារ​ដែល​ពួក​គេ​អាច​ជួយ​បាន។
លោក ជាម យៀប សមាជិក​ជាន់​ខ្ពស់ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មក​ប្រធាន​គណបក្ស​លោក ជា ស៊ីម សុំ​ជួប​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​កំណត់​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​នោះ​តែ​ម្តង។
ប៉ុន្តែ លោក ជាម យៀប បាន​ព្រលយ​ថា វា​អាច​មាន​ករណី​ពីរ​សម្រាប់​ការ​ជួប​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺថា អាច​ជា​ជំនួប​រវាង​មេ​ដឹក​នាំ​ថ្នាក់​កំពូល ឬ​អាច​ជា​ការ​ជួប​គ្នា​រវាង​ថ្នាក់​សមាជិក​គណៈកម្មការ​ចម្រុះ​សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត ដែល​មាន​ការ​ចូល​រួម​ពី​សមាជិក​គណបក្ស​ទាំង​ពីរ។
លោក ជាម យៀប ថ្លែង​បន្ត​ថា៖ «មាន​ករណី​ពីរ​ដែល​ខ្ញុំ​មិន​ប្រាកដ​ថា តើ​ឯកឧត្តម សម រង្ស៊ី សុំ​ជួប​ប្រជុំ​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំង​ពីរ ឬ​ជា​ជំនួប​រវាង​គណៈកម្មការ​ចម្រុះខ្ញុំ​បាន​ទទួល​រួច​ហើយ នូវ​សមាសភាព​នៃ​គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ទាំង​ពីរ ដែល​មាន​សមាជិក​ចំនួន ៦នាក់ មក​ពី​ភាគី​នីមួយៗ»
លោក​បន្ថែម​ថា សមាជិក​ចំនួន ៦ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​មានៈ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ប៊ិន ឈិន តំណាង​រាស្រ្ត​លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក លោក គ្រួច សំអាន និង​រូប​លោក (ជាម យៀប) ចំណែក​សមាជិក​ទាំង ៦ រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួម​មាន លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឫទ្ធិ លោក គួយ ប៊ុនរឿន លោក ម៉ៅ មុនីវណ្ណ និង​លោក អេង ឆៃអ៊ាង។
បន្ទាប់​ពី​ប្រទេស ជប៉ុន ប្រទេស អូស្រ្តាលី បាន​ក្លាយ​ជា​ប្រទេស​ចុង​ក្រោយ​បំផុត​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ជួយ កម្ពុជា លើ​បញ្ហា​កំណែ​ទម្រង់​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​ថ្លែង បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស អូស្រ្តាលី លោក​ស្រីJulie Bishop ពី​ថ្ងៃ​សៅរ៍។
លោក អ៊ាង សុផល្លែត អ្នក​នាំ​ពាក្យ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​បោះឆ្នោត លោក​ស្រី​រដ្ឋ​មន្រ្តី​នឹង​យក​សំណើ កម្ពុជា ទៅ​ធ្វើ​ការ​ពិចារណា»
លោក​ស្រី Bishop បាន​មក​ដល់ កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​បី​ថ្ងៃ៕ PS
រាយការណ៍​បន្ថែមៈ វង្ស សុខេង

No comments: