A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 February 2014

British Minister Makes Visit to Ruling Party and Opposition អនុ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ជួប​មន្ត្រី​គណបក្ស​ប្រឆាំង​និង​មន្ត្រី​រដ្ឋាភិបាល

01.02.2014
by Khoun Theara, VOA Khmer

British Minister of State for Foreign and Commonwealth Office Hugo Swire, left, interacts with India’s Gujarat state chief minister Narendra Modi at Gandhinagar in Gujarat, India, Wednesday, March 20, 2013. Swire was accompanied by a large business delegation including a team from UK's oil and gas major BG Group.  According to local news reports, the BG Group, Wednesday signed an agreement for the supply up to 2.5 million tonnes per annum of liquefied natural gas (LNG) to the state-owned Gujarat State Petroleum Corporation Ltd. (AP Photo/Ajit Solanki)
British Minister of State for Foreign and Commonwealth Office Hugo Swire, left, interacts with India’s Gujarat state chief minister Narendra Modi at Gandhinagar in Gujarat, India, Wednesday, March 20, 2013. Swire was accompanied by a large business delegation including a team from UK's oil and gas major BG Group. According to local news reports, the BG Group, Wednesday signed an agreement for the supply up to 2.5 million tonnes per annum of liquefied natural gas (LNG) to the state-owned Gujarat State Petroleum Corporation Ltd. (AP Photo/Ajit Solanki)

Hugo Swire, Minister of State for the British Foreign Office, made his first visit to Cambodia on Friday, meeting with senior officials as well as members of the opposition.

Swire met with Cambodian Foreign Minister Hor Namhong and later with Prime Minister Hun Sen.

Koy Kuong, a spokesman for Cambodia’s Foreign Ministry, said Swire had emphasized the importance of negotiations and peaceful settlement of the country’s ongoing political impasse.

“Up to now, the Cambodian People’s Party always has the door open for negotiation on reforms demanded by the Cambodia National Rescue Party,” he said.

Swire met with members of the opposition Rescue Party Friday afternoon.

“He was interested in the situation of political and human rights violations in Cambodia and wanted the Cambodia National Rescue Party to express our positions on the current political situation,” Yim Sovann, a spokesman for the party, said after the meeting.

The opposition reiterated its calls for a recall election and for reform of key political institutions, Yim Sovann said. They asked Swire to reiterate their position with Hun Sen, he said.

Eang Sophalleth, a spokesman for Hun Sen, said later the two men met over economic relations but did not have “political discussions.”

Swire could not be reached for comment late Friday, but he said in a statement Thursday he planned to meet with officials over economic relations between the two countries and to “better understand the current political landscape and challenges that remain in ensuring a peaceful, secure and democratic future for Cambodia.”


01.02.2014

អនុ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ជួប​មន្ត្រី​គណបក្ស​ប្រឆាំង​និង​មន្ត្រី​រដ្ឋាភិបាល

ដោយ ឃួន ធារ៉ា VOA Khmer
លោក​ហ៊ូហ្គោ ស្វារ៉េ ​(Hugo Swire) ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​និង​ជា​សមាជិក​សភា​នៃ​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា​ជា​លើក​ដំបូង​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​របស់​លោក​ លោក ​Hugo Swire ​បាន​ជួប​សំណេះ​សំណាល​ជាមួយ​លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ជួប​ជាមួយ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​កឹម សុខា ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

ក្រោយ​ជំនួប​រវាង​លោក​និង​លោក​ហោ ណាំហុង​​ លោក​កុយ គួង ​អ្នក​នាំ​ពាក្យ​ និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ស្រង់​សម្តី​របស់​លោក​Hugo Swire ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​ចក្រភព​អង់គ្លេស​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​ដោយ​សន្តិវិធី។​

«លោក​បាន​បញ្ជាក់​ហើយ​ថា​ ការ​ជួប​​ពិភាក្សា​គ្នា​ហ្នឹង​គឺ​ជា​រឿង​សំខាន់​ណាស់​ ដែល​កន្លង​មក​ប្រទេស​ផ្សេងៗ​ក៏​ចង់​បាន​របៀប​ហ្នឹង​ដែរ​គឺ​ដោះស្រាយ​តាម​សន្តិវិធី​និង​ការ​ចរចា​នេះ​ឯង»។​

ជា​ការ​ឆ្លើយ​តប ​លោក​ហោ ណាំហុង​បាន​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ចំហ​ទ្វារ​ស្វាគមន៍​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​វិល​ត្រឡប់​មក​រក​តុ​ចរចា​ជា​និច្ច ​ប៉ុន្តែ​ការ​ចរចា​ណា​មួយ​អាច​ចាប់​ផ្តើម​បាន ​ លុះត្រា​តែ​គណបក្ស​សង្គ្រោះជាតិ​យល់​ព្រម​ចូល​ប្រជុំ​សភា​ជា​មុន​សិន។ ​នេះ​បើ​តាម​លោក​កុយ គួង។​

«មក​ទល់​ពេល​នេះ​គឺ​គណបក្ស​ប្រជាជន​យើង​ ទោះ​បី​ជា​យ៉ាង​ណា​ ក៏​នៅ​តែ​បើក​ទ្វារ​ចំហ​ជានិច្ច ​ក្នុង​ការ​ចរចា​អំពី​កំណែ​ទម្រង់​ផ្សេងៗ​ ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​ទាមទារ​នោះ»។​
លោក​កុយ គួង​បន្ថែម​ថា​ ក្នុង​ជំនួប​ដដែល​នេះ ​ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ អាច​នឹង​កើន​ដល់​១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​៧៤២​លាន​ដុល្លារ​កាល​​ពី​ឆ្នាំ​២០១៣។ ​ដោយ​ឡែក​ ចក្រភព​អង់គ្លេស​បាន​ផ្តល់​ជំនួយ​ជាង​៦០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១២​មក​ឱ្យ​កម្ពុជា។​

សូម​បញ្ជាក់​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ Hugo Swire ​នេះ​ធ្វើ​ឡើង​ចំ​ពេល​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​នយោបាយ​ក្រោយ​ពី​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​ខ្វែង​គំនិត​គ្នា​លើ​លទ្ធផល​បោះឆ្នោត។​

ដោយ​ឡែក​ លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា​ ​ក្នុង​ជំនួប​ជាមួយ​លោក​ Hugo Swire​នោះ​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​តម្កល់​ការ​ទាមទារ​របស់​ខ្លួន​ឱ្យ​នៅ​ដដែល។​

«គាត់​ចាប់​អារម្មណ៍​ពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ស្ថាន​ការណ៍​រំលោភ​សិទ្ធិ​មនុស្ ​ហើយ​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ជំហរ​​ពី​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ​ហើយ​យើង​បាន​ជម្រាប​​គាត់​២​ចំណុច​ ​ទី​មួយ​យើង​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ហើយ​ទី​ពីរ​កែ​ទម្រង់​ការ​បោះឆ្នោត​ និង​ការ​កែទម្រង់​ស្ថាប័ន​សំខាន់ៗ។ ​នេះ​គឺ​ជា​មធ្យោបាយ​២​ អហិង្សា​ដែល​នាំ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា»។​
លោក​យឹម សុវណ្ណ​ក៏​បាន​ស្នើ​ឱ្យ​លោក​ Hugo Swire​ ភ្ជាប់​ការ​ទាមទារ​របស់​ខ្លួន​ក្នុង​អនុសាសន៍​របស់​លោក ​Swire ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ។​

ប៉ុន្តែ​ក្រោយ​ពី​ជំនួប​រវាង​លោក​ហ៊ុន សែន ​និង​លោក​ Hugo Swire​នោះ  ​លោក​អៀង សុផល្លែត​ ​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​​អត្ថាធិប្បាយ​​ប្រាប់​អ្នក​កាសែត​តែ​រឿង​ជុំ​វិញ​ទំនង​ទំនង​សេដ្ឋកិច្ច​ និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ជំនួប​នេះ​ប៉ុណ្ណោះ​ ពោល​គឺ​មិន​បាន​បង្ហើប​ពីកិច្ច​ពិភាក្សា​នយោបាយ​ទេ។​
វីអូអេ​បានព្យាហាម​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពី​លោក ​Hugo Swire​ ​​ជុំ​វិញ​ជំនួប​របស់​លោក​នេះ ​តែ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ។​ ប៉ុន្តែ​​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​ដកស្រង់​សម្តី​របស់​លោក​ថា ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​របស់​លោក​ Hugo Swire ​គឺ​ផ្តោត​​សំខាន់​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​និង​ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ៕


31.01.2014
គណបក្ស​ជំទាស់​ជួប​មន្ត្រី​អង់គ្លេស​និយាយ​អំពីដំណោះស្រាយ​នយោបាយ
ដោយ សុខ ខេមរា VOA Khmer

http://gdb.voanews.com/429370E0-4D36-4FF3-AB3A-32220E8F9DE0_mw1024_n_s.jpg
លោក​ហ៊ូហ្គោ ស្វៃអ័រ ​(Hugo Swire) មន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​។


មន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា​ នឹង​ជំរាប​ជូន​មន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​ពីគោល​ជំហរ​របស់​ខ្លួន​ចំពោះ​ដំណោះ​ស្រាយ​នយោបាយ​ក្នុង​ប្រទេស កម្ពុជា ​ក្នុងពេល​ជួបប្រជុំ​នៅថ្ងៃ​រសៀល​នេះ។​ មន្ត្រី​ការទូត​កំពូល​របស់​អង់គ្លេស​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ផង​ដែរ​ ដើម្បី​ស្ទាបស្ទង់​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​ជាប់គាំង។​ ​

មេដឹកនាំ​គណបក្ស​ជំទាស់​ និង​មន្ត្រី​រដ្ឋាភិបាល​ រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គ្រោង​នឹង​ទទួល​ជួប​ជាមួយ​នឹង​អនុរដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេស ​ហ៊ូហ្គោ ស្វ័រអ័ ​នៅ​ថ្ងៃ​នេះ​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​លោក​ចង់ដឹង​អំពី​ស្ថាន​ការណ៍​នយោ បាយ​ជាប់គាំង​ក្នុង​ប្រទេស​កម្ពុជា​ពេលនេះ។​ នេះជា​ការ​អះអាង​របស់​ក្រុម​មន្ត្រី​កម្ពុជា។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ជំទាស់​ បាន​អះអាង​ថា​ បញ្ហា​បោះ​ឆ្នោត​ឡើង​វិញ​​ បញ្ហា​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​ប្រធាន​បទ​នៃ​ការ​ជម្រាប​ជូន​ដល់​មន្ត្រី​អង់គ្លេស​ដែរ​ ខណៈពេល​ដែល​មន្ត្រី​រដ្ឋា ភិបាល​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ មិន​ទំនង​ជាមាន​អ្វីដែល​អាច​ប្រែប្រួល​ជំហរ​នោះ​ទេ។​

លោក​​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា ​លោក​ ប្រធាន​ស្តីទី​កឹម សុខា​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ជួប​ ជាមួយ​លោក​ហ៊ូហ្គោ ស្វៃអ័រ ​(Hugo Swire) ​នៅរសៀល​ថ្ងៃសុក្រ​នេះ​ដើម្បី​ ជម្រាប​អំពី​ជំហរ​ចុង​ក្រោយ​ដែលអាច​ឈាន​ទៅរក​ដំណោះ​ស្រាយ​នយោបាយ​បាន។​

«ហើយជា​ឱកាស​ដែលយើង​បាន​ជម្រាប​អំពី​មូលហេតុ​នៃការ​ជាប់គាំង​នយោ បាយ​ហើយនឹង​ដំណោះ​ស្រាយ​ត្រូវដោះ​ស្រាយ​យ៉ាងម៉េច​ក្នុងគោល​ជំហរ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ។ ​ដូចដែល​យើងបាន​បញ្ជាក់​សព្វដង​គឺ​ថា ​យើង​នឹង​ ជម្រាប​ជូនអំពី​គោល​បំណង​របស់​យើង​អំពីការ​បោះឆ្នោត​មុនអាណត្តិ​ ការបោះ ឆ្នោត​ឡើង​វិញ​ ហើយ​នឹង​ការកែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) ​ហើយនឹង​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត។ ​នេះជា​សំណូមពរ​ដ៏ទទូច របស់​ម្ចាស់​ឆ្នោត​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​ជាពិសេស​គឺជា​មធ្យោបាយ​ដែល​យើង​អាចបញ្ចប់​វិបត្តិ​នយោបាយ​ដោយ​សន្តិវិធី​ ហើយនឹង​រកយុត្តិធម៌​ជូន​ម្ចាស់​ ឆ្នោត»។​

លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​មួយរូប​ បាន​អះអាង​ថា​ ការ​ជួបជា​ផ្លូវ ការ​ជាមួយ​គណបក្ស​ទាំងពីរ​នេះ​ជាការ​ជជែក​លើ​បញ្ហា​ជាច្រើន​ រាប់​ទាំង​កិច្ច សហប្រតិ​បត្តិការ​រហូត​ដល់​​បញ្ហា​នយោបាយ​ដែល​កើត​ចេញ​ពីវិវាទ​លទ្ធផល​ បោះ​ឆ្នោត​នោះ។​

«ខ្ញុំ​ជឿ​ថា​ មិនមែន​គ្រាន់តែ​ជា​ការងារ​ប៉ុណ្ណឹង​ទេ ​ក៏ប៉ុន្តែ​ហាក់បី​ដូចជា​គេ​អាច​មក​ និយាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ឲ្យ​ទៅ​ទទួល​កាតព្វ​កិច្ច​របស់​ខ្លួន​នៅ​ ក្នុង​សភា​តំណាង​រាស្ត្រ​នេះ​ឯង។​ នេះ​បើ​តាម​ខ្ញុំ​យល់។​ ចំពោះ​ជំហរ​រាជ​រដ្ឋាភិបាល ​សម្តេច​(ហ៊ុន សែន) ​លោក​បាន​បញ្ជាក់​ហើយ​ថា​ លោក​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន។​ លោក​រក្សា​មហាក្សត្រ​របស់ខ្លួន​ លោក​រក្សា​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន។ ​ដូច្នេះ​គ្មាន​ជំហរណា​ដើម្បី​ពលិកម្ម​ចោល​ បោះបង់​ចោល​អ្វីៗ​ដែល​ជា​អធិបតេយ្យ ​ពលិកម្ម​អ្វីៗ​ដែលជា​មរតក​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ នីតិរដ្ឋ​ដែល​យើង​កំពុងតែ​ពង្រឹង​ដើម្បី​ការងារ​ដទៃ​ទៀត​នោះ​ទេ»។​

គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បានពហិកា​មិន ចូល​រួម​ប្រជុំ​សភា​និង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​ ដោយ​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ការ​គៃបន្លំ​សន្លឹកឆ្នោត​ដែល​ខ្លួន​ បាន​ឈ្នះ។​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ថា ​គណបក្ស​ជំទាស់​បាន​ទទួល​អាសនៈ​៥៥ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ។ ​គណបក្ស​គ្រប់គ្រង​ប្រទេស​បានច្រាន​ចោល​សំណើ​​របស់​គណបក្ស​ជំទាស់​ដែល​បាន​ទាមទារ​ឲ្យមាន​ការ​បោះ​ឆ្នោត​ឡើងវិញ ​ហើយ​ទទូច​ឲ្យ​គណបក្ស​ជំទាស់​ចូលរួម​ប្រជុំ​សភា​ និងវិល​មក​កាន់​តុចរចា។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​លោក​ ហ៊ូហ្គោ ស្វៃ ​អនុរដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស​អង់គ្លេស​ បាន​អះអាង​ថា​ លោក​រីករាយ​ណាស់​ក្នុងការ​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។​

«ខ្ញុំ​មក​កាន់​ប្រទេស​កម្ពុជា​គឺដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ជាង​នេះ​អំពី​ទិដ្ឋភាព​ និង​ការ​ប្រឈមមុខ​ផ្នែក​នយោបាយ​បច្ចុប្បន្ន​ដែល​នៅ​បន្ត​ ដើម្បី​​អនាគត​ប្រកប​ដោយ​សន្តិភាព​ ស្ថិរភាព​និង​ប្រជាធិប​តេយ្យ»។​

លោក​ ហ៊ូហ្គោ ស្វៃ​គ្រោង​នឹង​ជួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ផង​ដែរ។​

លោក​​បាន​អះអាង​ឲ្យ​ដឹង​ថា​ ទស្សន​កិច្ច​របស់​លោក​ក្នុង​តំបន់​អាស៊ី​ រួមទាំង​កម្ពុជា​នេះ​គឺ​ដើម្បី​ពង្រឹក​កិច្ច​សហប្រតិ​បត្តិការ​និង​ទំនាក់​ទំនង​រវាង​ប្រទេស​អង់គ្លេស​ ជា​មួយ​នឹង​តំបន់​អាស៊ី៕​

No comments: