A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 1 February 2014

ភ្នំពេញប៉ុស្តិ៍: ប្អូន​ប្រុស​របស់​មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ឋានៈ

Kem Sokhon, brother of opposition leader Kem Sokha, gets promoted in the Gov't 

ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍ Friday 31 January 2014 

ភ្នំពេញៈ ឧត្តមសេនីយ៍​ផ្កាយ​ពីរ​នៃ​ក្រសួង មហាផ្ទៃ លោក កឹម សុខុន ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដំឡើង​ ឋានៈ ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង ពាណិជ្ជកម្ម ខណៈ​ពេល​ដែល​គាត់​ត្រូវ​បាន​តែង​តាំង​ផង​ដែរ ជា​ទីប្រឹក្សា​រដ្ឋាភិបាល របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​មាន​ឋានៈ​ស្មើ​រដ្ឋ​មន្រ្តី។

អ្នក​នាំ​ពាក្យ​ក្រសួង ពាណិជ្ជកម្ម​លោក កែន រដ្ឋា បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក កឹម សុខុន ប្អូន​ប្រុស​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង ពាណិជ្ជកម្ម។ ទោះ​យ៉ាង​ណា​ក្តី លោក រដ្ឋា បាន​ថ្លែង​ថា លោក សុខុន បាន​មក​ធ្វើ​ការ​នៅ​ក្រសួង ពាណិជ្ជកម្ម រយៈ​ពេល​ប្រហែល​មួយ​ខែ​ហើយ។

នៅ​ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក កឹម សុខុន បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​តែងតាំង​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង ពាណិជ្ជកម្ម​កាល​ពី​ខែ​មុន ហើយ​តំណែង​របស់​លោក​ជា​ឧត្តម​សេនីយ៍ទោ អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួង មហាផ្ទៃ ត្រូវ​បាន​ព្យួរ។ លោក សុខុន មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​តែង​តាំង​លោក​នោះ​ទេ។ លោក​គ្រាន់​តែ​និយាយ​ថា ការ​តែង​តាំង​នេះ​មិន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​ទេ ហើយ​លោក​មាន​អារម្មណ៍​ធម្មតា​ចំពោះ​ការ​ឡើង​កាន់​តំណែង​ជា​អនុ​រដ្ឋ​ លេខាធិការ ដែល​ជា​តួនាទី​នយោបាយ។ លោក កឹម សុខុន ថ្លែង​បន្ត​ថា៖ «ការ​ផ្លាស់​ប្តូរ​ការងារ​គឺ​ធម្មតា។ យើង​គ្រាន់​តែ​ចូល​រួម​ជួយ​ប្រទេស​ជាតិ។ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​ជួយ​ប្រទេស​ជាតិ​ឲ្យ​ប្រសើរ​ជាង​មុន»។ លោក​បន្ថែម​ថា តំណែង​របស់​លោក​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​មិន​ប៉ះពាល់​ជាមួយ​តំណែង​ថ្មី​នេះ ​ទេ ហើយ​លោក​អាច​កាន់​តួនាទី​ទាំង​ពីរ​សម្រាប់​រដ្ឋាភិបាល។
<លោក កឹម សុខុន បាន​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​បង​ប្រុស​របស់​លោក គឺ​លោក កឹម សុខា ចាប់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​មុន​ដើម្បី​ចូល​រួម​ជាមួយ​គណបក្ស ​ប្រជាជន របស់​លោក ហ៊ុន សែន។ នៅ​ពេល​លោក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន លោក​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ហើយ​បន្ទាប់​មក លោក​តែង​តែ​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បង​ប្រុស​របស់​លោក ដោយ​ថា កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​សន្យា​ដំឡើង​ប្រាក់​ខែ ១៥០ ដុល្លារ​សម្រាប់​កម្មករ និង ២៥០ ដុល្លារ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​និង​ផ្តល់​ប្រាក់​ចំនួន ៤០ ០០០ រៀល​ក្នុង​មួយ​ខែ សម្រាប់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ពី ៦៥ ឆ្នាំ​ឡើង​ទៅ​គឺជា​កម្មវិធី​នយោបាយ​ដែល​បោកប្រាស់។

លោក កឹម សុខុន បាន​ថ្លែង​ថា៖ «ខ្ញុំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ខ្ញុំ​អាច​ជា​តំណាង​រាស្រ្ត។ តំណែង​ទី​មួយ​របស់​ខ្ញុំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​គឺ​អគ្គ​លេខាធិការ​រង ហើយ​ខ្ញុំ​ជា​ប្អូន​ប្រុស​របស់​មេ​បក្ស ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ជ្រើសរើស​ខេត្ត​ល្អ។ កណ្តាល តាកែវ ព្រៃវែង ខ្ញុំ​អាច​ឈរ​លេខ ១ ខ្ញុំ​អាច​ជាប់​ឆ្នោត ខ្ញុំ​អាច​មាន​ប្រាក់​ខែ ២០០០ ដុល្លារ»។ «ប៉ុន្តែ​យើង​ត្រូវ​គិត​អំពី​អត្ថ​ប្រយោជន៍​ជាតិ។ បើ​ខ្ញុំ​ជា​តំណាង​រាស្រ្ត ខ្ញុំ​មាន​ប្រាក់​ខែ ២០០០ ដុល្លារ ប៉ុន្តែ​ខ្ញុំ​មក​កុហក​លោក​យាយ លោក​តា នោះ​គ្មាន​ន័យ​ទេ»។

ពាក់ព័ន្ធ​នឹង​ការ​តែង​តាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ហៅ​ការ​តែង​តាំង​នេះ​ថា ជា​ទិកនិច​នយោបាយ​របស់​គណបក្ស​ប្រជាជន​ដើម្បី​ទាក់​ទាញ​សមាជិក របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​រួម​ជាមួយ​ពួក​គេ​ដែល​ទិចនិក​នេះ បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​តាំង​ពី​ឆ្នាំ ១៩៩៣ រហូត​មក​បច្ចុប្បន្ន។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា៖ «ប៉ុន្តែ​យើង​ជឿ​ជាក់​ថា មន្រ្តី និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ក្បត់​ឧត្តម​គតិ​ទេ។ ខ្ញុំ​គ្រាន់​តែ​សោក​ស្តាយ​ថា រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់ កាត់​បន្ថយ​សមាជិក​រដ្ឋាភិបាល ប៉ុន្តែ​មិន​កាត់​បន្ថយ​បែរ​ជា​ចំនួន​សមាជិក​គឺ​នៅ​តែ​ច្រើន​ដដែល»៕

1 comment:

Anonymous said...

Kem Sokhon was put in power by Hun Sen because he works for Hun Sen's interests.
Hun Sen was put in power by Yuon, because he works for Yuon's interests.


A Khmer Patriot