A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 February 2014

Actress Duong Zorida convicted of cyber-defamation


CCIM៖ ការកាត់ទោស​អ្នកលេង​ហ្វេ​សប៊ុក ជាការ​គំរាម​លើ​សេរីភាព​បញ្ចេញមតិ តាម​អ៊ី​ធើ​ណែ​ត​​ 
Cambodian Center for Independent Media (CCIM) said a recent conviction of actress Duong Zorida (pictured) of cyber-defamation is a threat to online freedom of expression. 

On 6th Feb., the Phnom Penh Court convicted actress Duong Zorida of defaming Khmer Design Fashion Shop after she wrote her criticism of the shop in her Facebook account after a dispute with the shop. She was sued by Khmer Design Fashion Shop and on 6th Feb. was convicted of cyber-defamation and ordered to pay $500 in fines and $1250 in compensation to Khmer Design Fashion Shop.

Pa Nguon Teang, head of CCIM, said this is just freedom of expression of the actress and not a defamation 

ដោយ៖​ តាំង វីដា​ | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014 | VOD


មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​ការកាត់ទោស​អ្នកប្រើប្រាស់​ហ្វេ​សប៊ុក គឺជា​ការគំរាមកំហែង​លើ​សិទ្ធិសេរីភាព បញ្ចេញ​មតិ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​
សេចក្តីប្រកាស​ព័ត៌មាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​កុម្ភៈ​នេះ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ជំនុំជម្រះ លើ​សំណុំរឿង​បណ្តឹង​ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ ប្រឆាំង​ពិធី​ការិនី ឌួង ហ្សូ​រីដា ដោយ​សម្រេច​ចោទប្រកាន់​ពីបទ សរសេរ​សារ​មិន​សមរម្យ និង​បរិហាកេរ្តិ៍​នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក និង​ផាកពិន័យ​ប្រាក់​ចំនួន​២​លាន​រៀល (៥០០​ដុល្លារ​) សងជំងឺចិត្ត​ដើមបណ្តឹង​ចំនួន​៥​លាន​រៀល (១២៥០​ដុល្លារ​)​។​
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ នាយក​ប្រតិបត្តិ CCIM លោក ប៉ា ងួនទៀង យល់ថា ការបញ្ចេញមតិ​នោះ មិនមែន​ជា​ការ​បរិហា​កេរ្តិ៍​នោះឡើយ គ្រាន់​តែ​​ជា​​មតិ​ផ្ទាល់ខ្លួន​របស់​នាង ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ លោក​បន្តថា ករណីនេះ ឆ្លុះបញ្ចាំង​ពី​យន្តការ​បង្ក្រាប​លើកដំបូង ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា ខណៈ​ដែល​ហ្វេ​សប៊ុក កំពុង​ទទួល​ការពេញនិយម សម្រាប់​ស្វែងរក​ព័ត៌មាន​ឯករាជ្យ នៅពេល​ដែល​ទូរទស្សន៍ និង​វិទ្យុ​ក្នុងស្រុក​មួយ​ចំនួន កំពុង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​។
ទន្ទឹមនឹងនេះ CCIM ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើន​កិច្ចប្រឹងប្រែង គ្រប់គ្រង​សេរីភាព​បញ្ចេញមតិ តាម​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត និង​អនុម័ត​ច្បាប់ ដើម្បី​ផ្តល់​កិច្ច​ការពារ​ពេញលេញ ដល់​សិទ្ធិ​ពលរដ្ឋ ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​
​កញ្ញា​ដួង ហ្សូ​រីដា ត្រូវបាន​ចៅក្រម​សាលាដំបូង ផ្ដន្ទាទោស​ដោយ​ផ្អែក​លើ​មាត្រា ៣០៥ នៃ​ក្រុម​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា​។ កាលពី​ខែ​មករា​ដើមឆ្នាំ​នេះ លោក​ណុប បា​យ៉ារិទ្ធិ ក៏​មាន​រឿងរ៉ាវ​ប្ដឹងផ្ដល់​គ្នា​ស្រដៀង​គ្នា ដោយសារ ការសរសេ​រសរ​នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ផង​ដែរ​។​
សរសេរ​មកកាន់​លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

2 comments:

Kmenhwatt said...

This is not defamation,it's unhappy customer who criticized the designer shop because of her dissatisfaction of service or dispute,it's her freedom of expression protected under the freedom of speech/expression's law.The ccim is violated her right to express herself allowed by constitution of Cambodia signed in 1991 peace accord in Paris.The CCIM suppressed her freedom of expression,defamation's law must be abolished/dissolved due to conflicts of interest toward the thugs/thieves/political's connection power well to do individuals in Cpp only.This law is useless and contradict with freedom of speech/freedom of expression.

Anonymous said...

Cpp thugs are not smart enough to see the differences between defamation law and an unhappy customer complaints.