A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 February 2014

A Cambodian-Australian convicted of drug trafficking released early so he could marry Hun Sen's niece, Miss Srey Ka-Eth, daughter of Hun San who is Hun Sen's older brother [This is the impunity of the Hun Clan] អតីត​មេ​ក្លោង​ជួញ​ដូរ​គ្រឿង​ញៀន ត្រូវ​បាន​ដោះ​លែង​ដោយ​អាថ៌កំបាំង

Mr. Thai Tiny, a Cambodian-Australian convicted of drug trafficking and sentenced to 10 years jail four years ago, has been released on Chinese New Year's day so he could marry Hun Sen's niece, Miss Srey Ka-Eth, daughter of Hun San who is Hun Sen's older brother. Thai Tiny was arrested in a joint operations by Australian and Cambodian police for transnational drug trafficking. He secretly married Miss Srey Ka-Eth on Chinese New Year's day and abandoned a wife and 3 children in Australia.
ឈ្មោះ ថៃ ទី​នី និង ជាមួយ​កូន​ស្រី របស់​លោក ហ៊ុន សាន
បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ Mr. Thai Tiny with Hun San's daughter, Miss Srey Ka-Eth.

ប៊ុត រស្មី​គង្គា Phnom Penh Post, 04 FEBRUARY 2014

ភ្នំពេញៈ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ បាន​ឲ្យ​ដឹង​ថា៖ អតីត​មេក្លោង ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន សញ្ជាតិ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ​ម្នាក់ ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ ពន្ធនាគារ​រយៈពេល​ជាង​១០ឆ្នាំ​ពី​បទ​«ជួញ​ដូរ​គ្រឿង​ញៀន» កាល​ពី​៤​ឆ្នាំ​មុន​នោះ ឥឡូវ​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​អាថ៌កំបាំង​បំផុត បន្ទាប់​ពី​ជាប់​ពន្ធនាគារ នៅ​គុក ព្រៃ​ស មិន​ទាន់​បាន​ ២​ភាគ​៣ ផង​នោះ និង​បាន​លូច​ទៅ​សែន​ព្រេន ជាមួយ​កូន​ស្រី របស់​លោក ហ៊ុន សាន បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​មុន​ចូល​ឆ្នាំ​ចិន កន្លង​ទៅ​ថ្មីៗ​នេះ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ អ្នក​ដែល​បាន​ដឹង​ឮ ពី​ប្រវត្តិ​សាវតារ​របស់​អតីត មេក្លោង​ជួញដូរ​គ្រឿងញៀន​សញ្ជាតិ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ រូប​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក ថ្ងៃ អង្គារ៍ ទី ៤ ខែ កុម្ភៈ ២០១៤​នេះ​ថា៖ អតីត​មេក្លោង​ជួញដូរ​គ្រឿងញៀន​រូប​នេះ មាន​ឈ្មោះ ថៃ ទី​នី ភេទ​ប្រុស អាយុ​ជិត ៤០​ឆ្នាំ មាន​ប្រពន្ធ​និង កូន​ចំនួន​ ៣នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី និង​ត្រូវ​បាន​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​របស់​កម្ពុជា សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល នៃ​ប្រទេស​អូស្ត្រាលី​ចាប់​ខ្លួន កាល​ពី​៤​ឆ្នាំ​មុន​នៅ​ក្នុង​សណ្ឋាគារ​សង់​អាលីហ្សេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង ១ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងដែន ទៅ​ប្រទេស​អូស្ត្រាលី ហើយ​នៅក្នុង​សំណុំ​រឿង​នេះ ឈ្មោះ ថៃ ទី​នី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ដាក់​ពន្ធន​គារ រយៈពេល​ជាង ១០ ឆ្នាំ និង​ត្រូវ​ផាក​ពិន័យ​ជាច្រើន​លាន​រៀល​ទៀត ។

ឈ្មោះ ថៃ ទី​នី និង ជាមួយ​កូន​ស្រី របស់​លោក ហ៊ុន សាន និង លោក
ហ៊ុន សាន បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ Thai Tiny and Miss Srey Ka-Eth help the frail Hun San to stand up.

មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនោះ បាន​បន្តថាៈ ប៉ុន្តែ​ការអនុវត្តន៍​ទោស ជាប់​ពន្ធនាគារ​មិន​ទាន់​បាន​២ ភាគ​៣​ផង ឈ្មោះ ថៃ ទី​នី ត្រូវបាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស ដោយ​អាថ៌កំបាំង​បំផុត កាល​ពី​ដើម​ខែ មករា ២០១៤ កន្លង​ទៅ​នេះ ហើយ​កាល​ពី​មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន-វៀតណាម​ថ្មីៗ​នេះ ឈ្មោះ ថៃ ទី​នី បាន​លួច​ទៅ​សែន​ព្រែ​ន ជាមួយ​នារី​ម្នាក់​ឈ្មោះ​«ស្រី​ក្អិត» ដែល​ត្រូវ​ជា​កូន​ស្រី បង្កើត​របស់​លោក​ហ៊ុន សាន និង​ត្រូវ​ជា​ក្មួយ​ស្រី របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

លោក​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាៈ «រឿង​នេះ តើ​នរណា​ជា​អ្នក​រត់ការ ក្នុង​ការ​ដោះ​លែង ឈ្មោះ ថៃ ទី​នី ពី​ពន្ធនាគារ​ព្រៃ​ស? ការ​ដោះ​លែង​ទណ្ឌិត​ណា​ម្នាក់ ដែល​មិនទាន់​ជាប់​ទោស​ក្នុង​ពន្ធនាគារ ២ ភាគ៣នោះ គឺ ការ​ជា​រំលោភច្បាប់​ទាំងស្រុង។ ករណី​នេះ​ពិត​ជា​ពាក់​ព័ន្ធ​នឹង​រឿង​ពុក​រលួយ និង​មាន​ការ​ឃុប​ឃិត​គ្នា​ពី សំណាក់​មន្ត្រី​តុលា​ការ​ដែល​ពាក់ព័ន្ធ​និង​មន្ត្រី​នគរបាល​ពន្ធនាគារ​ជា​មិន​ខាន​ឡើយ»។

លោក​បាន​បន្ថែមថាៈ«ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​ចំពោះ ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស សម្រាប់​ទណ្ឌិត ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ នៅ​ក្នុង​ពន្ធនាគារ នៅ​ទូទាំង​ប្រទេស​និង ដើម្បី​បំបាត់​វប្បធម៌ ពុករលួយ​នៅ​កម្ពុជា​នេះ ខ្ញុំ​សូម​ជំរុញ ឲ្យ​អាជ្ញា​ធម៌​ពាក់​ពិន ជា​ពិសេស អង្គភាព​ប្រឆាំង​អំពើ​ពុក សូម​ធ្វើការ​ស៊ើប​អង្គេត ចំពោះ​ការ​ដោះ​លែង​អតីត​មេក្លោង​ជួញ​ដូរ​គ្រឿង​រូប​នេះ ពី​មន្ទីរ​ពន្ធនាគារ»។

លោក​មេធាវី សុក សំអឿន ប្រធាន អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា៖ យោង​តាម​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ការ​ដោះ​លែង ឬ​លើក​លែង​ទោស​ទណ្ឌិត​ណា​ម្នាក់ ពី​ពន្ធនា​គារ ត្រូវ​បាន​ធ្វើ​ឡើយ ដោយ​ព្រះមហាក្សត្រ តាម​សំណើរ​របស់​រដ្ឋមន្ត្រី យុត្តិធម៌ បន្ទាប់​ពី​ទណ្ឌិត​រូប​នោះ បាន​បំពេញ​ទោស ចំនូ​ន២ ភាគ៣ នៃ ទោស​សរុប នោះ​ក្នុង​ពន្ធនាគារ​រួចរាល់​ហើយ។ ករណី​មួយទៀត ទណ្ឌិត ណា​ម្នាក់​ត្រូវបាន ដោះលែង ពី​ពន្ធនាគារ​នោះ បន្ទាប់ពី​ទណ្ឌិត​រូបនោះ បាន​ជាប់ ឬ បំពេញ​ទោស​នៅក្នុង​ពន្ធនាគារ តាម​អំណាច​សាលក្រម នៃ តុលាការ​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ។


លោក​មេធាវី សុក សំអឿន បាន​មានប្រសាសន៍ថាៈ«ក៏ប៉ុន្តែ ចំពោះ​ករណីនេះ ប្រសិនបើ​គាត់ ត្រូវបាន​សាលា​ឧ​ទ្ទ​រណ៍ ឬ តុលាការ​កំពូល បានសម្រេច​លើក​ការចោទប្រកាន់​រូបគាត់​នោះ  នោះ គាត់​ទទួលបាន​សេរីភាព​វិញ​ហើយ និង មាន​សិ​ទិ្ធ​សេរីភាព ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ»។

ឈ្មោះ ថៃ ទី​នី និង មេធាវី​ការពារ​ក្តី មិនអាច​ទាក់ទង ដើម្បី​សុំ​ការបំភ្លឺ​បាន​ឡើយ ចំពោះ សំណុំរឿង​ខាង​លើ​នេះ កាល​ពី​ថ្ងៃ អង្គា​រ៍ ទី ៤ ខែ កុម្ភៈ ២០១៤។ ចំណែកឯ លោក​ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក​ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល ក៏​មិនអាច​ទាក់ទង ដើម្បី​សុំ​ការអត្ថាធិប្បាយ​បានដែរ
Prison Director Denies Drug Trafficker Released Early
BY  | FEBRUARY 5, 2014
A Prey Sar prison official on Tuesday denied a local media report that a man serving a 10-year jail term for a drug trafficking conviction four years ago had just received an early release.
Prison Director Srun Leang said Thai Tiny was still very much behind bars Tuesday following his jailing on charges related to smuggling drugs to Australia. “There’s no such release. I don’t know where the newspaper got the information from. He’s still in jail,” Mr. Leang said of Thai Tiny.
According to the report, Thai Tiny was arrested with the aid of Australian law enforcement four years ago for attempting to ship an unspecified quantity of drugs to Australia.
Citing an anonymous source, the report said that Thai Tiny had been released early without explanation.
Asked about the details of Thai Tiny’s arrest and imprisonment, Mr. Leang referred questions to the Phnom Penh Municipal Court. Chiv Keng, the court’s director, said he was unfamiliar with any caseinvolving the convicted drug trafficker, adding, however, that early release was uncommon for serious drug offences.
“In general, the criminal who is guilty of a drug crime is rarely released [early],” Mr. Keng said.

1 comment:

Anonymous said...

-Drgunzet- is also one of the drug lord as well. We need to report this idiot to the FBI. This idiot named -Drgunzet- has gotten involved with Hun Sen's nephew Hun To for a drug use for a long time. Please report this guy named -Drgunzet- right away.