A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 7 February 2014

A Buddha's relic stolen from a pagoda in Oudong last December has been found and one person arrested [Ven. Loun Sovath has come up with a good and believeable conspiracy theory, please have a listen to him] ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុ ត្រឡប់មកឃុំគ្រងរាជា ណាចក្រកម្ពុជា វិញហើយ

A Buddha's relic stolen from a pagoda in Oudong last December has been found and one person arrested .

Listen to what Ven. Loun Sovath said about recovery of the stolen Buddha's relic on 6/2/14 which was stolen on 9 Dec 2013.






លោកស្នងការនគរបាលខេត្តកណ្តាល អ៊ាវ ចំរើន កាន់បង្ហាញព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ
ជនសង្ស័យ កែវ រស្មី
E-mailPrintPDF
ភ្នំពេញ៖ ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ បានយាងត្រឡប់មកឃុំគ្រងព្រះរាជាណាចក្រកម្ពុជាវិញ ហើយ បន្ទាប់ពីក្រុមចោរឥតសាសនាលួចយក ទៅអស់រយៈពេលជិត ២ខែពីព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ។
បន្ទាប់ពីការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីនាយកដ្ឋានព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហកាជាមួយ កម្លាំងនគរបាល ខេត្តកណ្តាល និង កម្លាំងនគរបាលខេត្ត តាកែវ  ដឹកនាំបញ្ជាផ្ទាល់់ដោយ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រះសុវណ្ណកោដ្ឋ រួមនិងព្រះបរមសារីរិកធាតុ ដែលត្រូវបានទៅតាមយក ចេញផ្ទះជនសង្ស័យស្ថិតក្នុង ភូមិកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។
ជាមួយនឹងការតាមរកឃើញមកវិញ នូវព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ជាទីសក្ការៈគោរពបូជាដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរនេះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនល្មើសឈ្មោះ  កែវ រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាជនញៀនថ្នាំ ដែលជាអ្នកធ្វើសកម្មភាពលួច រួមនិងស្រ្តីជាអ្នកទទួលទិញ៣តំណ មកហើយនោះ ឈ្មោះ សារ៉េត អាយុជាង ៣០ឆ្នាំ។
បើតាមប្រភពពីសមត្ថកិច្ច ខេត្តកណ្តាល បានបញ្ជាក់ថា បន្ទាប់ពីការបើកស្រាវជ្រាវរកឃើញនៅក្នុង ខេត្តតាកែវហើយនោះ កម្លាំងសមត្ថកិច្ច រួមនឹងកម្លាំងខេត្តកណ្តាល និមន្តសម្តេចព្រះពោធិវាំង អ៊ំ លឹមហេង ព្រះសង្ឃនាយករងទី ២ ទៅពិនិត្យមើល ។
ក្រោយការពិនិត្យរបស់សម្តេចសង្ឃ អ៊ំ លឹមហេង បានបញ្ជាក់ថា ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ពិតជានៅគង់វង្សដូចដើមមិនទាន់មានការបាត់បង់នោះទេ ។ សូមបញ្ជាក់ថា ការពិនិត្យមើល  ព្រះសុវណ្ណកោដ្ឋ និង ព្រះបរមសារីរិកធាតុ ដោយសម្តេចសង្ឃ គឺមានការចូលរួមពី អភិបាលខេត្តកណ្តាល និង តាកែវ រួមនឹងចៅក្រមទាំងពីរខេត្ត ព្រមទាំង ស្នងការនគរបាលទាំងពីរខេត្តផងដែរ ។

សូមបញ្ជាក់ថា ព្រះសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុ និងវត្ថុមានតម្លៃជាច្រើនទៀត ដែលតម្កល់ទុកគោរពបូជានៅក្នុងព្រះសក្យមុនីចេតិយលើភ្នំព្រះរាជទ្រព្យ ត្រូវបានក្រុមចោរឥតសាសនាលួចយកទៅកាលពីវេលាយប់ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ ក្រោយការបាត់វត្ថុជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នេះ ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្ម ការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយឆ្មាំដែលនៅយាមព្រះសារីរិកធាតុជាច្រើន នាក់ ក៏ត្រូវបានឃុំខ្លួនផងដែរ។
ឯកសារមន្ទីរវប្បធម៌ខេត្តកណ្តាល បានបង្ហាញថា ព្រះបរមសារីរិកធាតុព្រះពុទ្ធ ដែលតម្កល់ទុកនៅឋានមនុស្សលោកមានបីខ្នាត គឺខ្នាតទំហំប៉ុនកំណាត់គ្រាប់សណ្តែកបាយ សម្បុរដូចមាស, ខ្នាតទំហំប៉ុនកំណាត់គ្រាប់អង្ករ សម្បុរដូចកែវ និងខ្នាតទំហំប៉ុនគ្រាប់ស្ពៃ សម្បុរដូចផ្កាថ្កុល។ រីឯព្រះបរមសារីរិកធាតុ ដែលព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ សុំយាងពីស្រីលង្កាមកតម្កល់គង់នៅកម្ពុជានោះ មានទំហំប៉ុនកំណាត់គ្រាប់សណ្តែកបាយ សម្បុរដូចមាស គឺតូចស្ទើរមើលមិនឃើញនោះទេ។
ជាមួយនឹងការរកឃើញមកវិញ នូវរតនវត្ថុដែលមិនអាចកាត់ថ្លៃបាននេះ ក្រុមប្រជាពលរដ្ឋខ្មែរ ដែលទទួលបានដំណឹងនេះ ភ្លាមៗនាំគ្នាសម្តែងការសាទរ និងថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច បំពេញការងារស្រាវជ្រាវអស់ពីកម្លាំងកាយចិត្ត រហូតវែកមុខក្រុមជនល្មើស។
ក្រុមប្រជាពលរដ្ឋ ក៏បានរំពឹងទុកថា អំណាចអានិសង្ស និងតេជា នៃព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ នឹង បន្តឃុំគ្រងប្រជារាស្រ្តឲ្យជួបតែសុខដុមរមនា ភាពសុខសាន្តតរៀងទៅ ជម្រះអស់ស្រមោលខ្មៅងងឹត ឧបទ្រព ចង្រៃ ជំរុញចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ រួមរស់សាមគ្គីគ្នាជាធ្លុងនាំមកនូវភាពរីកចម្រើនជូនប្រទេសជាតិ៕
លោកស្នងការនគរបាលខេត្តកណ្តាល អ៊ាវ ចំរើន កាន់បង្ហាញព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ

7 comments:

Anonymous said...

"Hun Sen must go to ICC no other way around"

Miss. Kem Monovithya committed crime and fraud about donation fund and that can't be exemption. She can't be CNRP role model. People are no longer trusted her.

"I love Cambodia Hot News 1 and 2" must display their bank transaction with no excuse. Otherwise, CNRP is the same trait as CPP.

Only display bank transaction to clarify innocent if "I love Cambodia Hot News 1 and 2 and Miss. Kem Monovithya have nothing to hide behind close doors.

Fraud and Crimes that committed by Miss. Kem Monovithya and "I Love Cambodia Hot News". Mr. Pon Lork is just a tip of an iceberg that they shift blame too.

No other way around, all Bank transactions that are related to donation fund must be publicly display with no more excuses or drama.

Anonymous said...

Fake, it's a duplicated relic.

Anonymous said...

The government cannot find the original golden urn because the government themselves who are the stealer, they stole for enhancement of their power.

The reason why the government are quieted and did not issue any statement about the loss? It is because the government has no ability to find it; they are police and thief.

The government will make new golden urn and put fake relics in then declare that the government found the golden urn, it is because no one knew the origin relics look like it is only king ta and top government official and patriarch monk knew origin relics

this is fake urn and relics.

Anonymous said...

There is a rumor that Hun Sen ordered someone to steal the Buddha's relic to keep at his home in order to protect his power because his fortune-teller predicted like that. Remember, the relic was stolen in early December 2013, at the heights of protests against him. Now that his power is secure, he orders it returned but the urn looks different from the original one and the Buddha's relic in it might be the fake one.

Anonymous said...

We are all innocent Cambodian people just their political tool that they send us to die at frontline in every battle fields but all the spotlight and credits are go to Mr. Kem Soka's daughters like Miss Kem Monovitya.

CNRP such as Mr. Kem Soka is only promote his family.

What is the difference between Hun Sen and Kim Soka?

Anonymous said...

Less than 7 months, Ms Thy Sovantha received donated fund US$ 50 000 and plus another that we known US$ 10 000 that she gave to the victims. Base on that data and other sauces data, We could estimate that Both "I LOVE CAMBODIA HOT NEWS 1 and 2" have received at least US$ 300 000 from people around the world and the donation inside Cambodia with cash in hand.

Why do "I LOVE CAMBODIA HOT NEWS 1 and 2" still keep complaining that they don't have enough money to buy more equipment to bring the news to show the Khmer communities around the world. They are keep asking for more by using poor people pictures for more donating money from all sources.

These two organization "I LOVE CAMBODIA HOT NEWS 1 and 2" are fraud that is a international crime that using the name charity as their personal business gain and liar to the donators around the world.

Fraud! Fraud! Fraud! that is become an international crime.

PS

Until now Miss. Kem Monovithya and "I love Cambodia hot news1 and 2" don't even dare to display all bank transactions that related to donation fund but created more dramas and excuses.

The culture of impunity is still practice inside CNRP. The Elite group is always the winner no matter what!

Anonymous said...

Khmer youth or citizens,

Please don't go the wrong and the wrong time in Cambodia. You need to be aware of the similar situation the CPP crooks accuses two men of killing Chea Vichea as the scapegoats.

Buddha's original relic has not been returned, but the fake one was returned instead and that man bleeding on his face was a scapegoat.

The CPP crook is still get away.