A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 January 2014

Funcinpec Party doyen Lu Laysreng proposes the Quenn Mother becomes interm prime minister in order to break the political deadlock លី ឡាយស្រេង៖ ព្រះមហាក្សត្រី មុនីនាថ សីហនុ គួរ​ធ្វើ​នាយក​រដ្ឋមន្រ្តី​បណ្តោះ​អាសន្ន​២ឆ្នាំ


Published on Tue 14 Jan, 2014 at 09:29 09:29 by . |www.monoroom.info
បើទោះជាជម្លោះនយោបាយកម្ពុជា មានភាពកាន់តែជ្រាលជ្រៅ និងមជ្ឈដ្ឋានទូទៅ ជាបន្តបន្ទាប់កាន់តែច្រើនឡើង ទទូចឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី យាងចូលធ្វើអន្តរាគមន៍ដើម្បីបិទបញ្ចប់វិវាទនយោបាយដ៏តឹងតែងនេះក្តី ក៏រហូតមកដល់ពេលនេះ ព្រះមហាក្សត្រ នរោត្ត សីហមុនី នៅតែបន្តភាពស្ងៀមស្ងាត់នៅឡើយ។ ការរក្សាភាព​ស្ងៀម​ស្ងាត់របស់ព្រះមហាក្សត្រ ក្នុងកាលៈទេសៈនេះ បានជម្រុញឲ្យមន្រ្តីគណបក្សហ្វ៊ុនស៊ិនប៉ិចស្នើដល់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងចូលធ្វើអន្តរាគមន៍ដើម្បី បញ្ចប់វិបត្តិនយោបាយក្រោយ​ការបោះឆ្នោតដ៏ចម្រូងចម្រាស​នេះ។

ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី និងព្រះមហាក្សត្រី មុនីនាថ សីហនុ នៅព្រលាន​យន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក លី ឡាយស្រេង មន្រ្តីជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច តាមរយៈលិខិតមួយ​ចុះថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៤ ហើយបានផ្ញើថ្វាយព្រះមហាក្សត្រក្នុងពេលចុងក្រោយនេះ បានលើកឡើងថា កម្ពុជាគួរ​មាននាយករដ្ឋមន្ត្រីឯករាជ្យមួយ នោះគឺព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ជាអ្នកទទួលភារកិច្ចបណ្តោះអាសន្ន​ក្នុងរយៈពេលពីរឆ្នាំ សម្រាប់ទទួលសំណើរពីរដ្ឋមន្ត្រីនីមួយៗ ហើយកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវស្ថិតនៅ​ក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ និងជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯករាជ្យថ្មីមួយ ដែលមានភាពយុត្តិធម៌។
លិខិតដដែលនោះអត្ថាធិប្បាយថា ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ភាពជាប់គាំងផ្នែកនយោបាយ បានធ្វើឲ្យប្រទេសកម្ពុជា ជួបនូវប្រទះនូវបញ្ហាដ៏ធ្ងន់ធ្ងរ ដូច្នេះគោលនយោបាយសំខាន់ៗមួយចំនួនគួរយកមកអនុវត្ត ដើម្បីបិទបញ្ចប់វិបត្តិដ៏ជ្រាលជ្រៅនេះ ក្នុងនោះរួមមាន ស្នើឲ្យព្រះមហាក្សត្រអញ្ជើញគណបក្សជាប់ឆ្នោតទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ) ដោយត្រាស់បង្គាប់ឲ្យគណបក្សទាំងពីរនេះ ឈ្នះឆ្នោត​ទាំង​អស់គ្នា ដឹកនាំរាជរដ្ឋាភិបាលពាក់កណ្តាលម្នាក់ ដែលឯករាជ្យពីគ្នា ហើយគណបក្សទាំងពីរត្រូវមាន​ឧបនាយក​រដ្ឋមន្ត្រីស្មើៗគ្នា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីឯករាជ្យម្នាក់ គឺព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ជុំវិញការលើកឡើងរបស់លោក លី ឡាយស្រេង ត្រូវបានអ្នកច្បាប់ និងអ្នកវិភាគនយោបាយឯករាជ្យមួយចំនួន សម្តែងការគាំទ្រ តែចំណុចសំខាន់គឺការសម្រេចធ្វើដូច្នេះ វាបានប្រាសចាកទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជតែមិនកាន់អំណាច។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ច្បាប់កំពូលរបស់រាជាណាចក្រនេះ មិន​បានចែងពីព្រះរាជតួនាទី របស់​ព្រះអគ្គមហេសីរបស់ព្រះមហាក្សត្រ ឬព្រះមហាក្សត្រីយ៉ានី (ស្ដេចម៉ែ) អ្វីឡើយ។
សូមរម្លឹកថា ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ត្រូវបានអង្គការសង្គមស៊ីវិល អ្នកច្បាប់ អ្នកវិភាគនយោបាយ និងសង្គមកម្ពុជាឯករាជ្យ រួមទាំងព្រះរាជវង្សានុវង្សផងនោះ បានស្នើឲ្យព្រះអង្គចូលអន្តរាគមន៍ជាបន្តបន្ទាប់ ក្នុង​ជម្លោះនយោបាយកម្ពុជា តែរហូតមកដល់ពេល ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ក៏ដូចជាស្ថាប័ន​ព្រះបរម​រាជវាំង​នៅតែបន្តភាពស្ងៀមស្ងាត់ ចំពោះការទទូចទាំងនោះនៅឡើយ។
ទាក់ទងករណីនេះ លោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា ក្នុងពិធីមួយ​នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បានលើកឡើងនៅចំពោះមុខអ្នកសារព័ត៌មានថា គេមិនអាចដើម្បីតែហេតុផល​នយោបាយ ហើយធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលអាចប៉ះពាល់លិទ្ធិប្រជាធិបតេយ្យបានទេ។ ទន្ទឹមនឹងនេះ អ្នក​ច្បាប់រូបនេះពន្យល់ថា ព្រះមហាក្សត្រកម្ពុជាក៏អាចជំទាស់ទៅនឹងរដ្ឋាភិបាលណាមួយក៏បានដែរ ប្រសិនបើ​ព្រះ​អង្គ​វាយតម្លៃថារដ្ឋាភិបាលនោះមិនត្រឹមត្រូវ តែសំខាន់នៅក្នុងកាលៈទេសៈនេះ ព្រះមហាក្សត្រមិនមានអំណាច៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ bory@monoroom.info) - ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤

No comments: