A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 7 December 2013

Civil society: Hun Sen has no political will to arrest Chhouk Bandith [Chhouk Bandith's protector is Deputy PM Men Sam An, who is Hun Sen's right-hand woman]សង្គម​ស៊ីវិល​៖ លោក ហ៊ុន សែន មិន​មាន​ឆន្ទៈ​ចាប់ លោក ឈូក បណ្ឌិត​

Read about Men Sam An's protection of Chhouk Bandith.

ដោយ៖​ ណាត សុភាព និងអ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី6 ខែធ្នូ ឆ្នាំ2013, ម៉ោង 04:43 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
ជនជាប់ចោទ លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​​
​ មន្ត្រី​សង្គម​ស៊ីវិល រិះគន់ថា ករណី​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាញ់​កម្ម​ការី​៣​នាក់ ឲ្យ​រងរបួស រហូតមកដល់​ពេលនេះ សមត្ថ​កិច្ច​​មិន​​ទាន់​​ចាប់ខ្លួន​មក​​ឲ្យ​អនុ​វត្ត​ផ្តន្ទាទោស​​នោះ ដោយ​សារ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​​ឆន្ទៈ ឲ្យ​ដាក់ទោស​មន្ត្រី​រូបនោះ​។​
​សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម តុលាការខេត្ត​ស្វាយរៀង ដែល​ផ្តន្ទាទោស​កំបាំងមុខ​លើ​ លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ​១៨​ខែ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អ​ចេតនា ទៅ​លើ​កម្មការិនី​រោងចក្រ​បីនាក់ នៅ​ខេត្ត​ស្វាយរៀង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២​។ សាលាឧទ្ធរណ៍​ក៏​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនដៃដល់ មក​ដាក់ពន្ធនាគារ​ផងដែរ​។​ ប៉ុន្តែ​មក​ដល់ពេលនេះ ជនល្មើស​មិនទាន់​ត្រូវ​ចាប់​មក​អនុវត្ត​​ទោស​ទេ​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ឃើញថា បើ​រដ្ឋាភិបាល​របស់​ លោក ហ៊ុន សែន មាន​ឆន្ទៈ​ចាប់​ខ្លួន​​ជនល្មើស​រូបនេះ​មក​ផ្តន្ទា​ទោស នោះ​លោក ឈូក បណ្ឌិត មិនអាច​គេច​ខ្លួន​រហូតដល់​ពេល​នេះ​បានឡើយ ​៖​ "ជា​ចេតនា​របស់​​រដ្ឋាភិបាល របស់​អាជ្ញាធរ​កម្ពុជា​នេះ​​ឯង ដែល​ធ្វើ​ឲ្យ​លោកឈូក​ បណ្ឌិត អាច​គេច​ខ្លួន​បាន ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​​មាន​ចេត​នា​ពិត​ប្រាកដ ក្នុងការ​ចាប់​ខ្លួន ខ្ញុំ​គិត​ថា លោក​​ឈូក បណ្ឌិត មិន​អាច​រត់​គេច​ខ្លួន​បាន​ទេ ព្រោះថា​ចង់​ទៅ​ប្រ​ទេស​ណា​ក៏​គេ​ដឹង​ដែរបច្ចុ​ប្បន្ន​នេះ មិន​មែន​ថា កុំ​ទៅ​វៀតណាម​ទៅ​ណា​នោះ"។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD ថា បើ​ទោះបីជា​លោក ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ​មែន តែ​សមត្ថកិច្ច​កំពុង​តាមដាន​។ លោក​បញ្ជាក់ថា សព្វថ្ងៃនេះ លោក ឈូក បណ្ឌិត កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​ដឹង​កន្លែង​លាក់​ខ្លួន​នោះ​ទេ​ ៖ ​"បើ​គាត់​ទៅ​ក្រៅប្រទេស ទៅ​ក្រៅ​ប្រទេស​​រក​មិន​ឃើញ​គ្នា​ទៀត មិនដឹង​ទៅណា​ទេ។ (សំណួរ ក្រៅប្រទេស​អាច​ដឹង​ប្រទេស​ណា​ច្បាស់​ទេ​ឯក​ឧត្តម?) ខាង​កើត​យើង (សំណួរ ខាង​កើត​ប្រទេស​វៀតណាម?) ប្រទេស​ជិត​ខាង​យើ​ងហ្នឹង (សំណួរ បើ​ដឹង​ថា​គាត់​នៅ​អញ្ចឹង​ តើ​ខាង​ឯកឧត្តម​មាន​សហ​ការ​ជាមួយ​នឹង?) យើង​ប្រាប់​គេ​ដែរ គេជួយរក​យើង​ដែរ​ហ្នឹង"។
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ លីកាដូ  លោក អំ សំអាត យល់ថា បើ​លោក ឈូក បណ្ឌិត កំពុង​លាក់ខ្លួន​នៅ​ប្រទេស​​វៀតណាម​​មែន មិន​ពិបាក​ចាប់ខ្លួន​ទេឲ្យ​តែ លោក ហ៊ុន សែន មាន​ឆន្ទៈ​ចង់ឲ្យ​ចាប់ខ្លួន​ជនល្មើ​សរូបនេះ មក​ផ្តន្ទាទោស​តាមច្បាប់ ដូចជា​ករណី ហេង ពៅ​ ជា​ដើម​។ ប៉ុន្តែ​លោក​ថា ករណី​លោក ឈូក បណ្ឌិត ទំនងជា​មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង ​៖ ​"យើង​ដឹង​ច្បាស់​ហើយ​ថា លោក​ឈូក​ បណ្ឌិត តាំង​​ពី​ដើម​មក​គឺ​​គាត់​មានមន្ត្រីជាន់​ខ្ពស់​​តែង​តែ​បង្អែក​នៅ​ពី​ក្រោយ ​ខ្នង​គាត់​ សូម្បី​តែ​បទ​ល្មើស​ក៏​ត្រូវ​បាន​បន្ធូរ​សម្រាល​ ទោះបី​ជា​មាន​ការ​រិះ​គន់​យ៉ាង​ណា ក៏មិនមានការ​ចាប់​ខ្លួន រហូត​ទៅ​ដល់​មាន​សាល​ដីកា​​ពី​តុលាការ ហើយ​រហូត​ទៅ​ដល់​មន្ត្រីជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា ក្នុង​ការ​​តាម​​ចាប់ ក៏​នៅតែ​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​ មិន​បាន"។
​ទោះជា​យ៉ាងណា កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥ បាន​អះអាង​ថា នឹង​អនុវត្ត​ច្បាប់​កែ​ទំរង់​ស៊ីជម្រៅ លើ​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ​ឯករាជ្យ ដើម្បី​ដំណើរការ​ពង្រឹង​នីតិរដ្ឋ​។ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​ហាក់​មិន​មាន​ជំនឿ​នោះទេ​៕
សូមសរសេរមកកាន់ លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

The criminal Chhouk Bandit is hiding in "Mee Chum Teav" Men Sam orn's underware. This proves that Sar Kheng is no more than a 5 years old boy with a loly pop in his mouth in other word he is just a dummy, but he is good at barking out all laws from his mouth like Chiem Yeap to warn the CNRP do this and don't do that. I believe all Ah Sar Kheng' s law are the laws of the jungle.