A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 27 December 2013

Cambodian garment workers say Vietnamese workers get better treatments than Cambodian workers បទ​យកការណ៍​៖ កម្មករ​​រិះ​គន់​ថា ជន​ជាតិ​វៀតណាម​​មាន​សិទ្ធិ​ច្រើនជាង​ជនជាតិ​ខ្មែរ​ក្នុង​វិស័យ​កាត់ដេរ​​

ដោយ៖​ ជន ស្រីណុច និង អ៊ឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

កម្មករប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ តវ៉ាទាមទារ​ប្រាក់ឈ្នួល​១៦០​ដុល្លារ កាលពីថ្ងៃពុធ (រូបថត ញឹម សុខន)
"ជន​ជាតិ​ចិន ជន​ជាតិ​វៀតណាម ឲ្យ​តែ​មកធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​​​​ស្រុក​ខ្មែរ គេ​មាន​​អាទិ​ភាពជាងខ្មែរ​​​យើង ​ជាក់​ស្តែង​ដូច​ថា កម្មករ​ខ្មែរ​យើង​ធ្វើ​ការ​រយៈ​១០​​ឆ្នាំ​អី​អញ្ចឹង នៅ​​តែ​កូន​ចៅ​​គេ គេ​ទើប​តែ​មក​ដល់​ស្រុក​ខ្មែរ ​ក៏​គេ​ធ្វើ​មេ​យើង​ដែរ គេ​អត់​ចេះ​អញ្ចឹង​ក៏​គេ​នៅ​តែ​គ្រប់​គ្រង​យើង​ដែរ​"។ Chinese and Vietnamese workers in Cambodia get priority over Khmer workers, for example, Khmer workers worked for 10 years but still just workers. For them (Chinese/Vietnamese) they will be promoted to be supervisors as soon as they arrived in the factory, even if they don't know anything they still get the supervisory role", said one worker.
កម្មករ​​រាប់​ម៉ឺន​​នាក់ មក​ពី​​បណ្តា​​រោង​ចក្រ​​នានា បាន​​ផ្ទុះ​​បាតុ​កម្ម​​ព្រមៗ​​គ្នា​​ក្នុង​​ទ្រង់​ទ្រាយ​​ធំ រយៈពេល​ពីរ​ថ្ងៃ ទាំង​នៅ​​រាជធានី​ភ្នំពេញ និង​​តាម​​ខេត្ត​មួយ​ចំនួន ចាប់​ពី​​ថ្ងៃ​ទី​​២៦ ខែ​​ធ្នូ ឆ្នាំ​​២០១៣​នេះ​។
​តំណាង​កម្មករ បាន​លើក​បដា​សរសេរ​ថា ១៦០​​ដុល្លារ ដែល​​នេះ​​មាន​ន័យ​​ថា សុំឲ្យ​ប្រាក់​​ឈ្នួល​​គោល​​របស់​ពួកគេ​បាន​ឡើងដល់ ១៦០​ដុល្លារ​​ ក្នុង​មួយ​ខែ នៅ​ឆ្នាំ​២០១៤​​នេះ បន្ទាប់​ពី​​គណៈ​កម្មការ​​ប្រឹក្សា​​ការ​ងារ សម្រេច​​ដំឡើង​​ឲ្យ​ត្រឹម​តែ​​៩៥​​ដុល្លារ​​នោះ​។ ក្រុម​បាតុករ​​រាប់​ម៉ឺន​​នាក់​​ បាន​ដើរ​តាមផ្លូវ នៅ​រាជ​ធានី​​ភ្នំពេញ និង​​បិទ​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀត ​នៅតាម​បណ្តា​ខេត្ត ខណៈ​​មេដឹកនាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចូលរួម​ដឹកនាំ​​សកម្មភាព​​ទាមទារ​ប្រាក់​ឈ្នួល​​​​​នេះ​ ៖ "ឥឡូវ​បង​ប្អូនសួរ​​ទៅ​ លោក​​ហ៊ុន សែន​ វិញ ឲ្យ​កូន​គាត់​មក​​រៀន​ចាយ​មើលមួយ​ខែ ៩៥(ដុល្លារ)​ចាយ​បាន​ទេ​មួយ​ខែ? ទំនិញ​ឡើង​ថ្លៃ ហើយ​​គាត់​បាន​ប្រាប់ គាត់​និយាយ​ថា​ម៉េច​បង​ប្អូន រដ្ឋាភិបាល​ហ្នឹង​គាត់​ថា គាត់​នឹង​ដំឡើង​ឆ្នាំ​នេះ ៩៥(ដុល្លារ) ឆ្នាំ​ក្រោយ​ ១១០(ដុល្លារ​)​ឆ្នាំ​ក្រោយ​ៗៗៗ ដល់​​ឆ្នាំ​​២០១៨ បាន​ៗ​ ១៦០​(ដុល្លារ) ទម្រាំ​ ២០១៨ មិនដឹង​​ស្ករ​ឡើងថ្លៃ​​ប៉ុន្មាន​ហើយ ប៊ី​ចេង​ឡើង​ប៉ុន្មាន​ហើយ សាច់​ឡើង​ប៉ុន្មាន​ហើយ ខោ​អាវ​ឡើង​ប៉ុន្មាន​ហើយ ដូច្នេះ​អត់​មាន​ចាំ​ឆ្នាំ​២០១៨​ទេ សុំ​ឆ្នាំ២០១៣​​នេះ​តែ​ម្តង"។
​តើ​មូលហេតុ​អ្វី​បាន​ជា​កម្មករ​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​យ៉ាង​នេះ​?
លោក អ៊ុក វ​ល័ក្ខ ដែល​ដៃ​កាន់​​មេក្រូ បាន​​ដើរ​​នាំ​មុខ​គេ ក្នុង​ចំណោម​​កម្មករ​​រោង​ចក្រ Universal Glory (Cambodia) Ltd នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានី​ភ្នំពេញ​។ កម្មករ សម្បុរ​ខ្មៅ​​ស្រ​អែម អាយុ​​២២​ឆ្នាំ រូបនេះ បាន​រៀប​រាប់​​ថា ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្ម័គ្រចិត្ត ដោយ​​ចង់​​ទាមទារ​ប្រាក់​​ឈ្នួល​​គោល​​ឲ្យបាន ១៦០​​ដុល្លារ​ក្នុង​មួយខែ ព្រោះ​​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​មិនអាច​ផ្គត់ផ្គង់​ការរស់នៅ​បាន​ទេ ៖ "ហ្នឹង​ចំពោះ​ខ្ញុំ​គឺ​អ្នក​នៅរាជ​ធានី​ភ្នំពេញផ្ទាល់​តែ​ម្តង គឺ​ខ្ញុំ​សល់​បាន​តែ​ ៥០​(ដុល្លារ) ចុះ​ទម្រាំ​តែ​អ្នក​មក​ពី​បណ្តា​ខេត្ត​ទៀត​ គ្នា​សល់​ប៉ុន្មាន នៅ​ការ​ហូប​ចុក ចំណាយ​លើ​អ្វី​ផ្សេង​ៗ​​ទាំង​អស់ ចំពោះ​ខ្ញុំ​គឺ​​បាយ​ផ្ទះ​ខ្លួន​ឯងអី​ខ្លួន​ឯង គឺ​សល់​បាន​ប៉ុណ្ណឹង​ ចុះ​ទម្រាំ​អ្នក​មក​ពី​ខេត្ត គ្នា​នៅ​ថ្លៃ​ផ្ទះ​ជួល​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​​អី​​មួយ​ចប់ អញ្ចឹង​តើ​គ្នា​សល់​បាន​ប៉ុន្មាន​ទៅ​"។
បច្ចុប្បន្ន កម្មករ​ក្នុង​​វិស័យ​​កាត់​ដេរ​នៅ​កម្ពុជា ​​មាន​ប្រមាណ​​ជាង​​៦០​ម៉ឺន​នាក់​ ដោយ​​ទទួលបាន​​ប្រាក់​ឈ្នួល​​គោល ក្នុង​​កម្មករ​​ម្នាក់​​ ៨០​ដុល្លារ ។ ប៉ុន្តែ​កម្មករ អះ​​អាង​​ថា ប្រាក់​​នេះ​តិចតួច បើ​ធៀប​​នឹង​តម្លៃ​​ទំនិញ ស្ទើរ​សព្វ​សារពើ ចេះ​​តែ​បន្ត​ហក់​ឡើងថ្លៃ ។​
(តារាងតម្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដែលនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ តាមសេចក្តីសម្រេចរបស់ក្រសួងការងារ/ដោយស៊ុន ណារិន)
ក្រុម​កម្ម​ការ​នី​ដែល​ឡើង​លើ​វេទិកា នៅ​​ទីលាន​ប្រជាធិប​តេយ្យ បាន​ស្រែកយំ នៅ​​ពេល​ពួកគេ​នឹក​ដល់​ការគាបសង្កត់ និង​រើសអើង​ពី​សំណក់​ជន​បរទេស​​​ដែល​​ធ្វើការ​​ក្នុង​​វិស័យ​​នេះ​។​
​កម្មករ អ៊ុក វ​ល័ក្ខ ក៏​បានឲ្យដឹង​​ទៀតថា មូលហេតុ ដែល​កម្មករ​នាំគ្នា​តវ៉ា ដោយ​សារ​តែ​បច្ចុប្បន្ន​ស្ទើរ​គ្រប់​​រោងចក្រ មាន​ជនជាតិ​វៀតណាម​ជាច្រើន ដែល​​​ធ្វើការ​នៅក្នុង​រោង​ច​ក្រ បាន​​ត្រួតត្រា​​លើ​កម្មករ​ខ្មែរ ៖ "​បើ​រឿង​វៀតណាម នៅក្នុង​រោង​ចក្រ​ខ្ញុំ​វិញ វៀតណាម​ចំ​ទាំង​អស់​តែ​ម្តង ហើយ​សូម្បី​ខាង​QC ក៏​​វៀត​ណាម ប្រធាន​វៀត​ណាម ហើយ​កម្មករ​ពិនិត្យ​ខោ​​ចម្រាញ់​ក៏​វៀត​ណាម គឺ​កម្ម​ករ​ខ្មែរ​គឺ​​ក្រោម​វៀត​ណាម​ទាំង​អស់ គឺ​ប្រធាន​គឺជា​វៀតណាម​ទាំង​អស់ ប្រធាន​ផ្នែក​ខាង QC វៀតណាម គឺអា​ចែ​វៀតណាម​គាត់​កាន់​កាប់​ ហើយ​ខាង​គាត់​កាន់​កាប់​​គឺ​ច្បាប់​តឹង​បំផុត​ កម្មករ​ហ៊ាន​តែ​ឈប់កន្លះ​ថ្លៃ​ ឬក៏​ចេញ​ម៉ោង​៤ គឺ​គាត់​ផ្តល់​ឲ្យ​ពី​ ៥០%​​ ចំនួន​មួយ​អាទិត្យ​តែ​ម្តង"។
មិនទាន់​មាន​របាយការណ៍​​ណា ​បញ្ជាក់ថា មាន​ជនជាតិ​វៀតណាម​​ប៉ុន្មាន​នាក់ ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​នៅ​​កម្ពុជា​ទេ​។​
Mr. Ath Thon, president of the union C.CAWDU, said he knew that many Vietnamese are working Cambodia, but said he doesn't know whether they've earned more than Khmer workers or not.
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ កម្មករ​​កាត់​ដេរ​​កម្ពុ​ជា (C-CAWDU) លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ពិត​ជា​សម្បូរ​​ជនជាតិ​វៀតណាម​មក​ធ្វើការ​នៅ​កម្ពុជា​មែន តែ​​លោក​មិន​ដែល​​ជួបប្រទះ នឹង​​ករណី​កម្មករ​ជន​ជាតិ​វៀតណាម ទទួលបាន​ប្រាក់ខែ​ច្រើន​ជាង​ជនជាតិខ្មែរ​ទេ ឬ​ត្រួតត្រា​លើ​កម្មករ​​ខ្មែរ​​ទេ ។ ប៉ុន្តែ ប្រសិនបើ​មាន​ការរើសអើង​បែប​​នេះ​​មែន លោក​ថា នឹង​ធ្វើឲ្យ​ប៉ះពាល់​​ខ្លាំង​ដល់​ទឹក​ចិត្តកម្ម​ក​រ​ជនជាតិខ្មែរ ហើយ​បញ្ហា​នេះ រដ្ឋាភិបាល​​ខ្មែរ គប្បី​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​ជាតិ​សាសន៍ខ្លួន​ ៖ “​យើង​មិន​ត្រូវ​បន្ទោស​ខាង​ក្រុមហ៊ុន​ទេ ពេលខ្លះ​ក្រុមហ៊ុន​គេ​មិន​កើត​ទុក​អី ចាំបាច់​ចាំ​បង្រៀន​ជនជាតិខ្មែរ​អី បើ​គេ​យក​បរទេស​មក​ដាក់​ចេះ​ស្រាប់​វា​មិន​ស្រួល ចឹង​ចង់​ឲ្យ​រដ្ឋ​យើង​ហ្នឹង​កុំ​ពុករលួយ កុំ​បក្ខពួក អែង​បើ​លើស​កម្មករ​គឺ​មិន​ឲ្យប្រើ​ចឹង​មក បណ្ដុះបណ្ដាល​ខ្មែរ​យើង​ចឹង​មក មាន​ទស្សនវិស័យ​គោលការណ៍​រយៈពេល​វែង​រយៈពេល​ខ្លី​ចឹង​មក ចឹង​បានវា​ទៅរួច បើ​យើង​ទាំង​ដឹង​ជា​ធ្វើការ​អី​ផង ហើយ​កម្មករ​បរទេស​មួយចំនួន​ហ្នឹង​មក ធ្វើការ​ស្រុក​ខ្មែរ​មិន​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​យើង​អត់​មាន​វិន័យ ” ។​ He said: "We do not blame the companies because they don't want  (to spend the money) to train Khmer staff. They'd rather employ foreign workers because they are already skilled. We request that our government not be corrupt, don't practise cronyism, if we are short of (skilled) workers we don't want them to allow the companies to employ foreigners, but must train Khmer workers. We want them to use labour this way, to train Khmer workers. This is a long-term vision. We know that some foreign workers who are working in Cambodia do not have the working permits".

​បើ​តាម​សមគម​​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​រោងចក្រ​ប្រមាណ​៥០០​​ កំពុង​រកស៊ី​នៅ​កម្ពុជា ដែល​​ភាគច្រើន មាន​ថៅកែ​ជា​ជនជាតិ​ចិន និង កូរ៉េ​។ រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ប្រធាន​សមាគម​​រោង​ច​ក្រ​កាត់​ដេរ​​នៅ​​កម្ពុជា ឲ្យដឹងថា មាន​កម្មករ​​នៃ​រោង​ចក្រ​តែ​ប្រមាណ​ ៥០ ​ប៉ុណ្ណោះ​​ដែល​ផ្ទុះ​ការតវ៉ា ខុស​ច្បាប់ ខណៈ​រោងចក្រ​ផ្សេងទៀត​នៅ​ដំណើរការ​ធម្មតា​។​
កម្មការិនី ជុំ សុភាព មកពី​រោង​ចក្រ​ស៊ូ​តុង​ហ្វាង ​ផលិត​ខោអាវ នៅ​ខេត្ត​តាកែវ និយាយ​ថា គាត់​មាន​ការខកចិត្ត​យ៉ាងខ្លាំង នៅពេល​ដែល​ដឹង​ថា​ក្រសួង​ការ​ងារ​​សម្រេច​កំណត់​ប្រាក់​ឈ្នួល​កម្មករ​​ត្រឹម​តែ​ ៩៥​ដុល្លារ ដែល​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​​នៅលើ​ទីផ្សា​រ​ខុស​គ្នា​​ស្រលះ​។ ក្នុង​ទឹក​មុខមាំ ដៃ​កាន់ បដា ១៦០​ដុល្លារ សុភាព បន្តថា ការ​មក​ធ្វើ​បាតុកម្ម​​នេះ មិន​មាន​អ្នក​ណា​បង្ខំ​ទេ ព្រោះ​រាល់​ការដំឡើង​ប្រាក់​ឈ្នួល​កន្លងមក ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​​ទាមទារ ទើប​កម្មករ​មាន​ឥទ្ធិពល ៖ “​ប្រាក់ខែ​ពួក​ខ្ញុំ​ហ្នឹង​ធ្វើ​អី សម្រាប់​ពួក​ខ្ញុំ​វា​មិន​គ្រប់គ្រាន់​ទេ ពេល​បុណ្យទាន​ឡើង​ទៅ​ស្រុក ឡាន​សុទ្ធតែ​ពីរ​បី​ម៉ឺន ដល់​ចឹង​មាន​ការ​ទៅ​ផ្ទះ​សុទ្ធតែ​ជំពាក់​គេ ខ្ញុំ​ចង់បាន​ប្រាក់ខែ បើសិន​ឲ្យ​ពួក​ខ្ញុំ​ឡើង​ត្រឹម​៩៥ ពួក​ខ្ញុំ​ឡើង​មិន​រួច​ទេ គេ​មិន​ទាន់​បាន​ឡើង​ផង ថ្លៃ​ភ្លើង​គេ​ឡើង ១​គី​ឡូ ពីរពាន់​ហើយ​ហ្នឹង ហើយ​ពួក​ខ្ញុំ​ជួល​ផ្ទះ​គេ​ជីវភាព​ប៉ុណ្ណឹង​ម៉េច​បាន​គ្រប់គ្រាន់ ខ្ញុំ​ថា មានសង្ឃឹម តាំង​ពី​ប្រាក់ខែ ៣៥​ដុល្លារ ឡើងដល់​៨០ គាត់​ជួយ​រាងរាល់ឆ្នាំ គឺ​៥​ឆ្នាំ​គាត់​អនុវត្ដ​ម្ដង ” ។​
ប្រធាន​សមាគម​រោង​ច​ក្រ​កាត់ដេរ​នៅ​​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង មាន​ប្រសាសន៍​ថា ការ​តវ៉ា​​ដំឡើង​​ប្រាក់​​ឈ្នួល​​នេះ​​មិន​អាច​ទៅរួច​ទេ ព្រោះ​ក្រសួង និង​ស្ថាប័ន​​ពាក់ព័ន្ធ​បាន​សម្រេច​រួច​ទៅ​ហើយ ៖ “​អត់​ជួយ​បាន​ទេ​ពីព្រោះ​គេ​សម្រេច​រួច​ហើយ សហជីព ជាមួយ​និយោជក​គេ​សម្រេច​រួច​ហើយ ថែម​បាន​គេ​ថែម​ហើយ ថែម​អត់​បាន បាន​មាន election មាន​អីហ្នឹង​ណា ចូល​ច្រើនពេក​ក៏​គេ​ទៅ​អត់​រួច​ដែរ​” ។​
​ទោះជា​យ៉ាងណា បន្ទាប់​ពី​កម្មករ​រាប់មឺន​នាក់ មិន​ទទួលយក​ការដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៥​​ដុល្លារ​នេះ គណៈកម្មការ​ប្រឹក្សា​ការងារ បានប្រកាសថា នឹង​​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឡើងវិញ​នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​​នេះ​​ម្តងទៀត​។​
​យ៉ាងនេះក្តី តំណាង​សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព​ចំនួន​៧ ព្រមាន​ដឹកនាំ​កូដកម្ម​-​បាតុកម្ម ដោយ​ដង្ហែ​ក្បួន​ជា​សាធារណៈ ចាប់ពី​ដើម​ខែ​មករា ឆ្នាំ​​២០១៤ ប្រសិនបើ​សមាគម​រោងចក្រ​​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​GMAC មិន​ព្រម​ដំ​ទ្បើង​ប្រាក់​ឈ្នួល អប្បបរមា​១៦០​ដុល្លារ​​អាមេរិក​​ក្នុង​មួយខែ និង​កែលម្អរ​លក្ខខណ្ឌ​ការងារ​៕
សរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: