A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 29 December 2013

គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ស្នើ​ឲ្យ​មាន​ការចរចា​​ទ្រង់ទ្រាយ​ធំ​មួយ​ នៅ​ដើមឆ្នាំ​ថ្មី

ដោយ គឹម យុទ្ធណា rfi ថ្ងៃ សៅរ៍ 28 ធ្នូ 2013

ខណៈដែល​ស្ថាន​ការ​នយោបាយ​កំពុង​តែមាន​ភាព​តានតឹង​នៅ​ចុង​ឆ្នាំនេះ គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​សន្និសីទកាសែត​មួយ ​នៅ​ព្រឹក​ថ្ងៃ​សៅ​រ៏​នេះ បានស្នើ​ឲ្យ​មានការ​ជួបចរចា​ទ្រង់ទ្រាយ​ធំ​មួយ​ ជាមួយ​គណបក្សកាន់អំណាច នៅ​ដើមឆ្នាំ ២០១៤ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ។ ប៉ុន្តែ ជំនួប​ចរចា​នោះ​ត្រូវមាន​អង្គការ​សង្គម​ស៊ីវិល​ចូលរួម។ ភា្លមៗនេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្វាគមន៍​ជំហរ​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មានការ​ជជែក​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​មួយ ដែលមាន​ការចូលរួម​ពី​គណបក្សនយោបាយ សហជីព អង្គកា​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ប្រជុំគ្នា​ជជែក​អំពី​បញ្ហា​ប្រទេស ដោយ​យក​ផលប្រយោជន៍​ជាតិ​ជាធំ។

លោក សម រង្ស៊ី​ បាន​ថ្លែងបន្តថា នៅ​ដើមឆ្នាំ​ថ្មី២០១៤នេះ គណបក្ស​សង្គ្រោះ​ជាតិ​សូម​ផ្ញើ​សារ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ល្មម​ដល់ពេល​រក​គំនិតថ្មីៗ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ដែល​កំពុងតែ​កើតឡើង​នាពេល​បច្ចុប្បន្ន​នេះហើយ ដើម្បី​ចៀសវៀង​កុំ​ឲ្យ​មានការ​តវ៉ា​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរទៅ។ លោក​បញ្ជាក់ថា «ឆ្នាំ​ថ្មី គួរតែមាន​គំនិត​ថ្មី ដើម្បី​រួមគ្នា​គិតគូរ​​ដោះស្រាយ​បញ្ហា​សង្គមជាតិ»។ បញ្ហា​សង្គម ដែល​លោក​សម រង្ស៊ី​បាន​រៀបរាប់​ដូចជា ការរំលោភ​សិទ្ធិមនុស្ស ការតវ៉ា​រឿង​ដីធ្លី ជីវភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ។

ជាមួយនឹង​ការស្នើ​គណបក្ស​ប្រជាជន​មានគំនិត​ថ្មី​ លោក សម រង្ស៊ី ក៏បាន​ឆ្លៀ​ត​​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ២០១៤ ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ជួបប្រទះ​នូវ​សេចក្តីសុខ និង​សុខ​ភាពល្អ។ ការ​ថ្លែង​សារ​ជូនពរ​របស់លោក​សម រង្ស៊ី​នៅពេលនេះ​ធ្វើឡើង​ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កំពុង​បញ្ចប់​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​នៅថ្ងៃនេះ។ លោក​ថ្លែង​ដោយ​សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី​ប្រហែលជា នឹង​នាំយកមក​គំនិត​ថ្មីល្អៗ នៅក្រោយ​ការបញ្ចប់​ទស្សន​កិច្ច​​នេះ។

ចំណែក​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក៏បាន​បញ្ជាក់​ជំហរ​នៃ​ការបន្ត​ធ្វើបាតុកម្ម​ថា ជាមួយនឹង​ការប្រកាស​វិល​មក​ចូល​តុ​ចរចា​វិញ នៅ​អាទិត្យ​ក្រោយនេះ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​បោះបង់ចោល​នូវ​ការធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​នោះទេ។ ជា​បាតុកម្ម ដែល​ត្រូវធ្វើឡើង​ដោយ​អហិង្សា​ជា​រៀងរាល់ថ្ងៃ តាម​ការគ្រោង។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ស្វាគមន៍ភ្លាមៗចំពោះ​ជំហរ​គណបក្ស​ង្គ្រោះ​ជាតិ។ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្តែង​ការ​ស្វាគមន៍។ លោក​បញ្ជាក់ថា មានតែ​ស្វែងរក​រូបមន្ត​នៃ​ការចរចា​នោះទេ ទើប​អាច​បញ្ចប់​ភាពជាប់គាំង​នយោបាយ​នេះ​បាន៕

No comments: