A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 November 2013

Three stars have scandals at the same time [Did Chorn chan Leakhena really have an affair with Gen. Chea Dar and did singer Pich Sophea really supports the opposition party?] តារា​ស្រី​បី​ដួង ផ្ទុះ​រឿង​អាស្រូវ​ព្រម​គ្នា​

ដោយ៖​ វង្ស សុ​ម៉ា​លីន​ | ថ្ងៃពុធ ទី27 ខែវិច្ឆិកា ឆ្នាំ2013, VOD

​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា និងស្វាមីលោក​ យុ​ត្ថា​រ៉ា ឆា​នី
ក្នុង​អំឡុង​ខែ វិច្ឆិកា​នេះ គេ​សម្គាល់​ឃើញ​តារា​ស្រី​៣​ដួង ផ្ទុះ​ដំណឹង​ប៉ះពាល់​ដល់​កិត្តយ​ស​របស់​ពួកគេ​ព្រម​គ្នា​តែ​ម្ដង​។ បើ​ទោះ ជា​ដំណឹង​ទាំងនោះ​ពិត ឬ​មិន​ពិត ប៉ុន្តែ​វា​កំពុង​ក្លាយជា​រឿងអាស្រូវ​រុំ​ស្រោច​ឱប​កេរ្តិ៍ឈ្មោះ និង​មុខមាត់​របស់​ពួកគេ ឲ្យ​រង​ការប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​។ តារា​ទាំងបី​ដួង​នោះ​រួម​មាន​អ្នកនាង​ ច​ន ច័ន្ទ​លក្ខិណា កញ្ញា ពេជ្រ សោភា និង​កញ្ញា ស៊ឹម ថៃណា​។
​អ្នកនាង​ ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​អ្នកតាមដាន​សិល្បៈ​មើលឃើញថា ទើប​ប្រទះ​នូវ​ព្យុះភ្លៀង​ធ្ងន់​ជាង​គេ នោះ​គឺ​ដំណឹង​បែកធ្លាយ​ពាក់ព័ន្ធ​នឹង​ការ​លែងលះ​ជាមួយ​លោក​ យុ​ត្ថា​រ៉ា ឆា​នី ដែល​ជា​ស្វាមី​កម្សត់កម្រ​។ បើ​ទោះ​ជា​ដំណឹង​នេះ បែកធ្លាយ និង​មាន​ការទទួលស្គាល់ តាំងពី​ជាង​ពីរ​ខែ​មុន ប៉ុន្តែ​ភាពចម្រូងចម្រាស​​នេះ បាន​ក្លាយជា​រឿង​ភាគ​ដូច​ខ្សែ​បន្ត​ដល់ពេលនេះ​។ អ្វី​ដែល​ប៉ះពាល់​ចំពោះ​អ្នកនាង​ធ្ងន់ធ្ងរ​ជាងគេ គឺ​ដំណឹង​ចុងក្រោយ​ដែល​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រឹង​ថា អ្នកនាង ​ច​ន ច័ន្ទ​លក្ខិណា ពាក់ព័ន្ធ​ជាមួយ នាយ​ឧត្តមសេនីយ​ផ្កាយ​មាស​៤ លោក ជា តារា មេទ័ព​នៅ​ច្រក​ព្រះវិហារ ទើប​ឈាន​ទៅដល់​ការ​សម្រេចចិត្ត​បាក់បែក​ប្ដី​។ ដំណឹង​នេះ​កំពុង​ផុសផុល និង​ផ្សាយ​ស្ទើរ​គ្រប់​បណ្ដាញ​សារព័ត៌​ក្នុងស្រុក​តែម្ដង ហើយ​ក៏​ត្រូវ​ចាត់​ទុក​ថា ជា​ដំណឹង​អាស្រូវ​លើកដំបូង​ផងដែរ ដែល​ក្រុម​អ្នកកាសែត ហ៊ាន​ដាក់ ឈ្មោះ តួនាទី និង​មុខមាត់​ពិតៗ​របស់​មន្ត្រី​​ជាន់ខ្ពស់ យក​មក​ភ្ជាប់​នឹង​តារា​សិល្បៈ​ខ្មែរ ធ្វើឲ្យ​ផ្អើល​ពេញ​ស្រទាប់​មហាជន​។ យ៉ាងណាមិញ គេ​ជឿ​ថា ដំណឹង​នេះ នឹង​​ត្រូវ​បន្សាប បន្ទាប់​ពី​ភាគី លោក ជា តារា និង​អ្នកនាង​ ច​ន ច័ន្ទ​លក្ខិណា បាន​ផ្ដល់​បទសម្ភាសន៍​ព្រម​គ្នា ឲ្យ​សារព័ត៌មាន​ដើម​អំពិល ថា នោះ​ជា​រឿង​មិន​ពិត​។
​ពេជ្រ សោភា​៖ តារា​ស្រី​រូបនេះ ក៏​រង​ព័ត៌មាន​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ផងដែរ នៅ​អំឡុង​ពេល​នេះ​។ ក្រោយ​ការវាយ​ប្រហា​រ​ថា នាង​បាន​កិបកេង​ប្រាក់​ជំនួយ និង​ត្រូវ​បណ្ដេញចេញ​ពី​ហង្ស​មាស តារា​ស្រី​រូបនេះ ក៏​ប៉ះ​នឹង​ដំណឹង​មួយ​ថ្មី​ទៀតថា ត្រូវ​​ហង្ស​មាស​ដាក់​ការគំរាមកំហែង​ឲ្យ​ឈប់​បន្ត​សកម្មភាព​រ៉ៃអង្គាសប្រាក់​ជួយ​ដល់​ជន​រង​គ្រោះ​ទឹកជំនន់ ព្រោះ​ខ្លាច​គេ​ច្រឡំ​​​ថា​នាង​កំពុង​គាំទ្រ​ដល់​គណបក្សប្រឆាំង​នោះ​ផងដែរ​ ដំណឹង​នេះ ផ្ទុះ​ឡើង​កាន់តែខ្លាំង បន្ទាប់ពី​នាង​បាន​ចាប់ដៃ​ជាមួយ លោក​សោភ័ណ្ឌ ឡា​រី ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​តារា​ហ៊ាន​ចេញមុខ​បើកចំហ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ បើទោះជា​ហង្ស​មាស និង​ពេជ្រ សោភា បាន​ច្រានចោល​ដំណឹង​ទាំងនេះ ប៉ុន្តែ​ផលប៉ះពាល់​បាន​វាយ​សំពង​រួចទៅហើយ ចំពោះ​កញ្ញា​ពេជ្រ សោភា​នាពេលនេះ​។ ស្ទើរ​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ ត្រូវ​គេ​ឃើញ​សរសេរ​ពាក់ព័ន្ធ​នឹង​ដំណឹង​នេះ​យ៉ាង​ផុលផុស បើ​ទោះ​ជា​ភាគី​ខាង​ហង្ស​មាស និង​ពេជ្រ សោភា បាន​ចេញ​មុខ​បកស្រាយ​ដដែល​ជា​ដដែល​ថា នោះ​ជា​ដំណឹង​បង្ខូចឈ្មោះ​។ ក្រុម​អ្នកគាំទ្រ​និយាយថា ទឹកចិត្ត​របស់​ពេជ្រ សោភា មិន​គួរ​ទទួល​បានកា​រ​តបស្នង​បែប​នេះ​ឡើយ ដោយសារ​តែ​សកម្មភាព​រ៉ៃអង្គាសប្រាក់​ជួយ​ក្រុម​ទុរ៌គតជន​បែបនេះ នាង​ធ្វើ​ច្រើន​ឆ្នាំ​មកហើយ តាំងពី​មុន​មក​។
ស៊ឹម ថៃណា​៖ បាន​ផ្ទុះ​រឿងអាស្រូវ​ឡើង​ផ្អើល​បណ្តាញ​សង្គម​ហ្វេ​សប៊ុក (Facebook) និង​បណ្ដាញ​ផ្សព្វផ្សាយ​ផងដែរ នៅ​អំឡុង​ចុង​ខែ​វិច្ឆិកា​នេះ នោះ​គឺ​ដំណឹង​ពាក់ព័ន្ធ​ការបណ្ដេញ​ក្រុមអ្នកកាសែត​ចេញ ពី​ពិធី​ខួបកំណើត​របស់​កញ្ញា កាលពី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា នៅ​ភោជនីយដ្ឋាន ​Red Wine House នៅ​ម្ដុំ​ផ្សារ​មាន់​អាំង​ទួលគោក​។ ដំណឹង និង​ការរិះគន់​ជុំវិញ​ទង្វើ​នេះ កំពុង​ចែកចាយ​យ៉ាង​ទូលំទូលាយ តាមរយៈ​ការ​បង្ហោះ​របស់​ក្រុមអ្នកលេង​ Facebook និង​ការចុះផ្សាយ​នៅលើ​ទំព័រ​សារ​ព័ត៌​មាន​។ ស៊ឹម ថៃណា មិន​ធ្វើ​ការឆ្លើយតប​នឹង​ចុះផ្សាយ​ទាំងនេះ​ទេ ដោយ​នាង​បានបញ្ជាក់​ត្រឹម​ពាក្យ​យ៉ាង​ខ្លី​ថា ការ​បដិ​សេធ​​ឲ្យ​ក្រុម​អ្នកកាសែត​ចូល​សម្ភាសន៍ និង​ផ្ដិតរូប​ពី​សកម្មភាព​ផ្លុំ​នំ​ខួបកំណើត​របស់​នាង​នា​យប់នោះ គឺ​មកពី​ហេតុផល នាង​​លែង​ចង់​ល្បី និង​មិន​ចង់ឲ្យ​មាន​ការរំខាន​ដល់​ភ្ញៀវ​កិត្តិយស​របស់​នា​ង​ដែល​ស្ថិត​នៅក្នុង​ពិធី ដែល​សុទ្ធសឹងតែ​ជា​បុគ្គល​មាន​មុខមាត់​។ ក្នុង​ពិធី​ខួបកំណើត​របស់​នាង​នា​យប់នោះ គេ​ឃើញ​មាន​វត្តមាន​តារា​សិល្បៈ​យ៉ាង​កុះករ រួម​មាន​អ្នកនាង​យក់ ឋិត​រដ្ឋា សា​រ៉ា​យ សក្ខណា ឌុ​ច សុភា អ៊ឹង រដ្ឋា ហៅ​ទុយ អ្នកនាង​សុខ ច័ន្ទ​ធីតា លោក​រ៉េត​ធី ដូ​ណា លោក​ខេន វ៉ាន់​ថាត់ និង​លោក​ម៉ា​ដូ​ណា ជាដើម​។

​មកទល់​ម៉ោង​នេះ ដំណឹង​អាស្រូវ​របស់​តារា​ទាំងបី នៅតែ​មាន​ឥទ្ធិពល ដែល​ទាមទារ​ឲ្យ​ពួកគេ​ម្នាក់ៗ ធ្វើឲ្យ​ស្ងប់​ឲ្យបាន​ឆាប់ ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​មុខមាត់ ក្នុងនាម​ជា​តារា​ល្បី​៕
​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

2 comments:

Anonymous said...

it no offend & regardless, it their rights to express, it democracy country,

Anonymous said...

Fuck her! Screws the world if she is horny!!! Fuck me,Kdomjor is waiting her any time,she neads a new flavor of SEX...Kdomjor has experience about SEX!....Psychologist can please you and knews. your mind set!!!!

Kdomjor