A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 November 2013

The U.S Assistant Secretary of State Scott Marciel urges Cambodian warring factions to continue to talk to resolve their election dispute ឧបការី​អាមេរិក ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ឈ្នះឆ្នោ​ត​នៅ​កម្ពុជា បន្ត​ពិភាក្សាគ្នា​ឡើងវិញ​​


ដោយ៖​ តាំង វីដា​ | ថ្ងៃអង្គារ៍ ទី5 ខែវិច្ឆិកា ឆ្នាំ2013 | 4 ម៉ោង មុន


រូបថតដោយ លោក តាំង វីដា
ឧបការី​រង​ជាន់ខ្ពស់​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ស្កត់ ម៉ា​សៀ​ល បាន​បញ្ចប់​ទស្សនកិច្ច​របស់លោក រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ហើយ ដោយ​លោក ជំរុញ​ឲ្យ​អ្នកនយោបាយ​កម្ពុជា ដែល​ខ្វែងគំនិត​គ្នា​នេះ បន្ត​បើក​ការចរចា​ជាមួយគ្នា​ឡើងវិញ សំដៅ​បំបែក​ភាពទាល់ច្រក​នយោបាយ ដែល​បាន​ជាប់គាំង​ជាង ៣​ខែ​មកនេះ​។​
​លោក ស្កត់ ម៉ា​សៀ​ល បាន​ជួប​ពិភាក្សា​បញ្ហា​នយោបាយ​កម្ពុជា  ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ចន្ទ​ ​មុន​លោក​ឡើង​យន្តហោះ​ត្រឡប់​ទៅ​អាមេរិក​វិញ​នៅ​យប់​នេះ លោក ស្កត់ ម៉ា​សៀ​ល បាន​ថ្លែងថា លោក មក​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​អ្នកនយោបាយ ដែល​ខ្វែងគំនិត​គ្នា បន្ត​ពិភាក្សា​ជាមួយ​គ្នា​ឡើង​វិញ សំដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា​៖«​ជាថ្មី​ម្តងទៀត គោលជំហរ​របស់​សហ​រដ្ឋ​​អាមេរិក គឺ​ពួកយើង​គាំទ្រ​ការរីកចម្រើន​លទ្ធិ​ប្រជាធិតេយ្យ​នៅ​កម្ពុជា​។ ដំណោះស្រាយ​ផ្នែក​នយោបាយ គឺជា​ដំណោះស្រាយ ដែល​បានមកពី​កម្ពុជា ពួក​យើង​មិនមែន​មក​ទី​នេះ ដើម្បី​ជំរុញ​ដំណោះស្រាយ​ណាមួយ​ឡើយ​។ ប៉ុន្តែ​ពួក​យើង​​គាំទ្រ គ្រប់​កិច្ចប្រឹងប្រែង សំដៅ​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»​។​
​ជាមួយគ្នានេះ លោក ស្កត់ ម៉ា​សៀ​ល មានប្រសាសន៍ថា អាមេរិក មិន​ប្រកាន់​បក្សពួក​នយោបាយ​ណាមួយ​ឡើយ តែ​លោក សង្ឃឹមថា អ្នក​នយោបាយ​នៅ​កម្ពុជា នឹង​ប្រកាន់យក​នូវ​ស្មារតី​អហិង្សា បន្ត​កិច្ចចរចា​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​VOD ក្រោយ​ជំនួប​ជាមួយ​លោក ស្កត់ ម៉ា​សៀ​ល​ថា លោក​បាន​លើកឡើង​ជា​ច្រើន​អំពី​ដើមចម​ដែល​ធ្វើឲ្យ​មាន​វិបត្តិ​នយោបាយ​នៅ កម្ពុជា​។ តែ​ទោះជា​យ៉ាងណា លោក កឹម សុខា មិន​បាន​ប្រាប់ថា លោក ស្គត់​ម៉ា​សៀល បាន​សន្យា​យ៉ាង​ណា​ទេ​នៅ​ចំពោះ លោក សម រង្ស៊ី និង​រូបលោក អំពី​ការប្ដេជា្ញចិត្ត​របស់​អាមេរិក ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ឲ្យដឹងថា ជំនួប​ពិភាក្សា​រវាង​អង្គការ សង្គម​ស៊ីវិល និង​ឧបការី​រង​ជាន់ខ្ពស់​រូបនេះ គឺ​បាន​ផ្តោត​ទៅលើ​បញ្ហា​ប្រទេស​ជាតិ​ធំៗ ពាក់ព័ន្ធ​នឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព​នយោបាយ និង​ជម្លោះ​ក្រោយ​ការបោះឆ្នោត​។
​គួរបញ្ជាក់​ថា ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​ជួប​គ្នា​ដោយ​បិទទ្វារ​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា នៅ​វិមាន​រដ្ឋ​សភា ដើម្បី​ពិភាក្សា​កំណត់​យក​ចំណុច​សំខាន់ ត្រៀម​សម្រាប់​មេដឹកនាំ​កំពូល គណបក្ស​ទាំង​ពីរ ជួប​គ្នា​ជា​ថ្មី​នៅពេល​ខាងមុខ ដើម្បី​ពិភាក្សា​ដោះស្រាយ​វិបត្តិ​នយោបាយ​។ ពី​កិច្ចពិភាក្សា​នេះ​៕
​សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

1 comment:

Anonymous said...

The U.S Assistant Secretary of State Scott Marciel urges Cambodian warring factions to continue to talk to resolve their election dispute ឧបការី​អាមេរិក ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ឈ្នះឆ្នោ​ត​នៅ​កម្ពុជា បន្ត​ពិភាក្សាគ្នា​ឡើងវិញ​​

Election dispute not national assembly seats!!!