A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 November 2013

The opposition CNRP and NGOs say the crackdown and arrests of monks at Stung Meanchey Pagoda was a political vendetta, CNRP និង​NGOs៖​ ការបង្ក្រាប​ និង​ចាប់ខ្លួន​ព្រះសង្ឃ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ជា​រឿង​គំនុំ​នយោបាយ​​

ដោយ៖​ ញឹម សុខន និងអ៊ឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 01:24 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
(រូបថតដោយ ញឹម សុខន)
​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា​ ព្រឹត្តិ​ការណ៍​​បង្ក្រាប​​ដោយ​​ហិង្សា​​ទៅ​​លើ​​កម្ម​ករ​​រោង​ច​ក្រ​ SL​ នៅ​ចំណុច​វត្ត​ស្ទឹងមានជ័យ ដោយ​ចាប់​វាយដំ​យុវជន និង​ព្រះសង្ឃ​ផង​នោះ ថា​ជា​រូបភាព​ប្រមាថ​ដល់​ព្រះពុទ្ធសាសនា និង​គំនុំ​រឿង​នយោបាយ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការ​មិន​ព្យាយាម​ដោះ​ស្រាយ​ទំនាស់​តិចតួច​ក្នុង​វិស័យ​កាត់ដេរ ហើយ​បែ​ជា​បាញ់​មនុស្ស​ឲ្យ​របួស និង​ស្លាប់ ព្រមទាំង​ចាប់ខ្លួន​ពលរដ្ឋ និង​ព្រះសង្ឃ​វាយដំ​នោះ គឺ​ដើម្បី​បំបាក់ស្មារតី​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ ៖ “​បើ​យើងខ្ញុំ​ពិនិត្យមើល​បញ្ហា បញ្ហា​នោះ​មិន​ធ្ងន់ធ្ងរ​ទេ គឺ​អ្វី​ដែល​កម្មករ​-​កម្មការិនី ទាមទារ​នោះ គឺ​អាច​ធ្វើបាន ហេតុ​អ្វី​ត្រូវ​ប្រាស់​នូវ​កងកម្លាំង​ប្រដាប់អាវុធ ហួសហេតុ ជាពិសេស​គឺ​បាញ់​គ្រាប់​ពិត គឺ​រឿង​ខុសច្បាប់​ដែល​អ្នកប្រព្រឹត្ត​នោះ ត្រូវ​ទទួលទោស​។ ខ្ញុំ​គិតថា​ជា​ការគំរាមកំហែង​ប្រជាពលរដ្ឋ​ខ្លួនឯង​”​។​
​វត្ត​ស្ទឹងមានជ័យ​ដែលមាន​ព្រះសង្ឃ និង​កូនសិស្ស​លោក​ជាច្រើន​នាក់​ ត្រូវបាន​ចាប់​វាយដំ និង​ឃុំខ្លួន​ចោទប្រកាន់​នោះ បន្ទាប់​ពី​វត្ត​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​​កឋិន​ចូល​​កាលពី​ពេល​ថ្មីៗ​នេះ​។​ នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ​ក៏​មាន​ករណី​ដុត​រថយន្ត​នគរបាល កាលពី​ថ្ងៃ​បោះឆ្នោត ដោយសារ​អ្នកបោះឆ្នោត​រកឃើញថា មាន​ភាពមិនប្រក្រតី​។ ប៉ុន្តែ​សមត្ថ​កិច្ច​ពុំ​បាន​វាយ​បង្ក្រាប​ ឬ​ចាប់ខ្លួន​ន​រណា​ឡើយ​។​
​ចំណែក​ការបង្ក្រាប​នៅ​ថ្ងៃ​ទី១២​ ខែវិច្ឆកា ​ឆ្នាំ​២០១៣​នេះ​វិញ នៅ​មុខ​វត្ត​ស្ទែ​ង​មានជ័យ ​ស្ត្រី​លក់​បាយ​ម្នាក់​ឈ្មោះ​ អេង សុខុម អាយុ​៤៩​ឆ្នាំ​ស្លាប់ ៨​នាក់​ផ្សេង​ទៀត​រងរបួស ដោយ​គ្រាប់់កាំភ្លើង​សមត្ថកិច្ច ​និង​មនុស្ស​ជាង​៣០​នាក់​ទៀត រួមទាំង​ព្រះសង្ឃ​ផង​ត្រូវបាន​ចាប់ខ្លួន​ និង​វាយដំ​លើ​រាយ​កាយ​។​
​ស្នងការរង​នគរ​បាន​រាជធានី​ភ្នំពេញ ផ្នែក​ព្រហ្មទណ្ឌ លោក ជួន ណារិន មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ការលើកឡើង​នេះ​ទេ ដោយ​អះអាង​ថា ​កំពុង​ជាប់រវល់​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា លោក​ ជាម យៀប អះអាងថា រដ្ឋាភិបាល​គ្មាន​ចេតនា​បែប​នេះ​ទេ ដោយ​គ្រាន់តែ​ប្រើ​វិធី​ទប់ស្កាត់ ដើម្បី​រក្សា​សណ្តាប់​សាធារណៈ​ ប៉ុណ្ណោះ​ ៖ “​វិធានការ​របស់​រាជ​រដ្ឋាភិបាល លោក​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ​ទប់ទល់​ជម្លោះ យថាហេតុ​ទាំងឡាយណា ដែល​ធ្វើឲ្យ​អសន្តិសុខ ឬក៏​ខ្វះ​របៀបរៀបរយ នៅក្នុង​សង្គម​កម្ពុជា ពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ​”​។​
​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ បាន​ចាត់ទុកថា ការបង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ពេល​នោះ អាច​កើត​ចេញ​ពី​ការ​គុំគួន​ទៅ​លើ​ក​​​អ្នក​គាំទ្រ​បក្ស​ប្រឆាំ​ង​ច្រើនជាង​ ៖ “​ខ្ញុំ​នៅតែ​គិតថា រឿង​នៅ​ស្ទឹងមានជ័យ វា​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​២៨ ថ្ងៃ​បោះឆ្នោត ដែល​មាន​ការដុត​ឡាន​កងរាជអាវុធហត្ថ​ពីរ​គ្រឿង​នោះ ហើយ​យើង​ឃើញ​ព្រឹត្តិការណ៍ នៅពេលនោះ​គឺ​សភាព​ការតានតឹង​មែនទែន ហើយ​សមត្ថកិច្ច​មិន​អាច​ចូល ទៅ​ក្នុង​វត្ត​ស្ទឹង​មានជ័យ​នោះ​បាន ក្នុង​ការបង្ក្រាប ហើយ​បើ​យើង​មើល​រូបភាព​នៃ​ថ្ងៃ​កើតហេតុ​នេះ យើង​ឃើញថា​អ្នក​ដែល​ចូលទៅ ក្នុង​វត្ត​នោះ ភាគច្រើន​បំផុត​គឺ​កងរាជអាវុធហត្ថ ហើយ​ពេល​ដែល​ចូល​ទៅ​នោះ គឺ​ធ្វើ​ការវាយដំ ធ្វើការ​ចាប់​សូម្បីតែ​ព្រះសង្ឃ ក៏​ចាប់​និង​វាយដំ​ដូចគ្នា​ដែរ អញ្ជឺង​វា​បង្ហាញ​ថា វា​ជា​រឿង​ដែល​ភ្ជាប់​នឹង​គំនុំ​ចាស់​ផងដែរ​”​។​
​ទោះជា​យ៉ាងណា រដ្ឋាភិបាល​គ្រោង​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ករណីនេះ ដើម្បី​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស ខណៈ​ដែល​សមត្ថកិច្ច​អះអាងថា អំពើ​ហិង្សា​នោះ មាន​ភាគី​ទី​៣​ជា​អ្នកបង្ករ​។​
​ប៉ុន្តែ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៅ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត យល់ថា ការ​ស៊ើប​នឹង​មិន​ឯករាជ្យ​ឡើយ ព្រោះ​អ្នក​បញ្ជា​ឲ្យ​ប្រើ​អាវុធ​បាញ់​បង្ក្រាប​បាតុករ និង​អ្នក​ស៊ើបអង្កេត​ជា​មនុស្ស​តែ​មួយ ៖“​តុលាការ​គឺ​ព្រះរាជអាជ្ញា​នេះឯង គឺ​បើក​ការស៊ើបអង្កេត​បឋម ជា​បន្ទាន់​តែ​ម្តង ដើម្បី​រកឲ្យឃើញ​អំពី អំពើ​ល្មើស ដែល​លោក​អាច​ធ្វើ​ការចោទប្រកាន់​ភ្លាមៗ​បាន​”​។​

​ការបង្ក្រាប​លើក​ម្មករ​រោងចក្រ​ SL​ ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ​នោះ បាន​ធ្វើឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​នឹង​កន្លែង​បង្ក្រាប និង​ស្ត្រី​ម្នាក់ទៀត ក៏​ស្លាប់​បន្ទាប់ពី​ដឹងថា ចៅប្រុស​របស់​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​
​ក្រៅពីនោះ មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត រងរបួស​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ នៅ​គ្រា​សមត្ថកិច្ច​ក៏​របួស​ខ្លះ​ផងដែរ​៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: