WEDNESDAY, 13 NOVEMBER 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
បាតុកម្មរបស់គណបក្សសង្រោះ ជាតិ កាលពីថ្ងៃទី ២៥ ខែតុលា។ រូបថត ហេង ជីវ័ន
ភ្នំពេញៈមេដឹកនាំគណបក្សសង្គ្រោះជា តិ បានដាក់ចេញនូវផែនការធ្វើ មហាបាតុកម្មជាថ្មីទៀត ដែលខុសពីការធ្វើមហាបាតុ កម្មកាលពីលើកមុន ដោយបាតុកម្មដែលអាចនឹងធ្វើ នៅដើមឆ្នាំ ២០១៤ ខាងមុខនេះ គឺត្រូវបិទផ្លូវជាតិនានា កម្មករ មន្ត្រីរាជការធ្វើកូដកម្មមិន ចូលធ្វើការ ប្រសិនបើការចរចា ជាមួយគណបក្សប្រជាជននៅតែមិ នអាចរកច្រកចេញបាន ក្នុងរយៈពេលជាងមួយខែទៀត។
ប៉ុន្តែមន្រ្តីជាន់ខ្ពស់ គណបក្សកាន់អំណាចបក្សប្រជាជន បានព្រមានបង្ក្រាបបាតុកម្ម របស់គណបក្សប្រឆាំង ដោយហៅផែនការនេះថា ជាការបះបោរ ដែលរដ្ឋាភិបាលនឹងមិនអនុញ្ញា តឲ្យធ្វើបែបនេះឡើយ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជា តិ បានប្រាប់ទូរទស្សន៍ CBN របស់ អូស្រ្តាលី កាលពីសប្តាហ៍មុនថា ប្រសិនបើកិច្ចពិភាក្សាទ្វេ ភាគីរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជននៅចុងឆ្នា ំនេះ ពុំមានភាពជឿនលឿន គណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មជាថ្មីទៀត។
លោក កឹម សុខា បានបន្តថា៖ «ប្រសិនបើការពិភាក្សាមិនព្ រមព្រៀងគ្នាយើងនឹងរៀបចំ មហាបាតុកម្មដោយយើងមានផែនកា រជាច្រើន។ យើងបិទផ្លូវ កម្មករនៅតាមរោងចក្រកូដកម្ម ឈប់ធ្វើការមន្រ្តីរាជការ ឈប់ធ្វើការ អាជីវករបិទទ្វារ។ នេះជាផែនការរបស់យើង ដែលយើងត្រូវធ្វើនៅពេលខាង មុខ»។ ទោះជាយ៉ាងណា លោក កឹម សុខា បានបន្ថែមថា សហគមន៍អន្តរជាតិ និងប្រទេសមានអំណាច ក៏បានស្នើឲ្យគណបក្សសង្គ្រោ ះជាតិ និងគណបក្សប្រជាជនបន្តចរចា ស្វែងរកដំណោះស្រាយផងដែរ បើទោះបីជាគណបក្សសង្គ្រោះ ជាតិធ្វើមហាបាតុកម្មក៏ដោយ។
កាលពីម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក កឹម សុខា ដើម្បីសុំការអត្ថាធិប្បាយ បន្ថែមលើការថ្លែងរបស់លោក នៅ អូស្រ្តាលី នោះបានទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈ រដ្ឋមន្រ្តី បានថ្លែងថា ការថ្លែងរបស់លោក កឹម សុខា មិនមែនជាដំណោះស្រាយទេ ប៉ុន្តែ គឺជាការគំរាមក្លាយជាបញ្ហា បះបោរដែលរដ្ឋាភិបាលមានកម្លា ំងគ្រប់គ្រាន់ដើម្បីចាត់វិ ធានការ ប្រឆាំងនឹងផែនការទាំងនេះ។ លោក លើកឡើងថា៖ «យើងនឹងមិនអនុញ្ញាតឲ្យអ្ នកណាម្នាក់យកច្បាប់មកដាក់ ក្នុងកណ្តាប់ដៃខ្លួនទេ។ វាជាការងារនយោបាយ មិនអាចទៅបិទផ្លូវប្រមូល កម្លាំង បំផ្លាញសណ្តាប់ធ្នាប់សាធារណៈ នោះទេ យើងមិនអនុញ្ញាតជាដាច់ខាត»។
នៅពេលទាក់ទងកាលពីម្សិលមិញ ដើម្បីសាកសួរអំពីពេលវេលា នៃការចរចា មន្ត្រីម្នាក់ ក្នុងក្រុមចរចាការងារបច្ចេ កទេសរបស់គណបក្សប្រជាជន ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានបដិសេធមិនធ្វើការអត្ថា ធិប្បាយអំពីការថ្លែងរបស់លោ ក កឹម សុខា ទេ។ ចំពោះពេលវេលាជាក់លាក់ ដើម្បីជួបចរចាជាថ្មី រវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិលោក បានបញ្ជាក់ថា ពុំទាន់បានកំណត់ទេ ដោយភាគីទាំងពីររង់ចាំការ វិលត្រឡប់របស់មេដឹកនាំ គណបក្សសង្គ្រោះជាតិមកពីក្ រៅប្រទេស។
លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំគ្មានគំនិតអ្វីទេ។ នេះជាសិទិ្ធរបស់គាត់ ព្រោះខ្ញុំស្ថិតក្នុងក្រុម ចរចា ដូច្នេះ ខ្ញុំមិនឆ្លើយតបទេ»។
បន្ទាប់ពីការចរចាកាលពីសប្ តាហ៍មុនដែលពុំទទួលបានលទ្ ធផល អ្វីនោះមេដឹកនាំគណបក្សសង្ គ្រោះជាតិ ដែលឈ្នះ ៥៥ អាសនៈ ក្នុងរដ្ឋសភា ធៀបនឹង ៦៨ អាសនៈរបស់គណបក្សប្រជាជន បានដាក់ឱសានវាទសម្រាប់ការ ចរចារហូតដល់ចុងឆ្នាំនេះដែ លមានរយៈពេលជាងមួយខែទៀត ហើយប្រសិន បើការចរចានៅតែបរាជ័យ ខ្លួននឹងមិនវិលត្រឡប់ទៅតុ ចរចាទៀតឡើយ។
មេដឹកនាំគណបក្ស សង្គ្រោះជាតិ បានចោទប្រកាន់គណបក្សប្រជា ជនថា មិនទទួលយករបៀបវារៈបីចំណុ ចរបស់ខ្លួន ដើម្បីដោះស្រាយភាពជាប់គាំង នយោបាយ គឺការស៊ើបអង្កេតលើភាពមិន ប្រក្រតីនៃការបោះឆ្នោត សមាជិកទាំង ៩នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ត្រូវលាលែង និងការធ្វើកំណែទម្រង់ការ បោះឆ្នោត អនុលោមតាមអនុសាសន៍អង្គការ សហប្រជាជាតិ និងអង្គការឃ្លាំមើលការបោះ ឆ្នោត NDI និង ខុម ហ្វ្រែល៕ TK
No comments:
Post a Comment