A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 November 2013

Sam Rainsy: Talks will continue, but there will be no discussion of the CNRP joimning the parliament លោក សម រង្ស៊ី ៖ ការចរចា នៅតែចរចា ឥតមាននិយាយពីការចូលប្រជុំសភាទេ

(ថ្ងៃទី 31 តុលា 2013,) | ដោយ: មុនីរាជ CEN
http://www.cen.com.kh/images/upload/local/NzkxMmUxMT/760_450/samrainsy_cen2.jpg
ភ្នំពេញ:  លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទ កាសែត​មួយ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣​នេះ នៅ​ទីស្នាក់ការ​ចាក់អង្រែ ដើម្បីធ្វើ​ទំនាក់ទំនង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង  អំពី​ការចរចារ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក សម រង្ស៊ី បាន​មានប្រសាសន៍ថា ៖ គោលជំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចរចា ដើម្បី​រក​ដំណោះស្រាយ ចំពោះ​ភាពទាល់ច្រក​។ គណបក្ស​ប្រកាន់​ជំហ អហិង្សា សន្តិវិធី ហើយ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការចរចា និង​ដាក់អំពីគោលបំណងរបស់ ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ប្រជាជន យកទៅ​ធ្វើការ​ពិចារណា​។​

​នៅថ្ងៃនេះ លោក សម រង្ស៊ី នឹងធ្វើ​ការទំនាក់ទំនង ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បី​ជួបចរចា រវាង​ថ្នាក់ដឹកនាំ គណបក្ស​ទាំងពីរ​។ ចំពោះ​ការចរចា​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សុទិដ្ឋិនិយម ចង់​ឲ្យ​មានការ​ចរចា​ឡើងវិញ ហើយ​ការចរចា គឺ​ជួបគ្នា​ដោយផ្ទាល់ ល្អ​ជាង​ជួបគ្នា តាម​ទូរស័ព្ទ និង​និយាយ​គ្នា​ត្រង់ៗ ដើម្បី​រក​ផ្លូវកណ្តាល ដែល​អាច​ទទួលបាន​ផ្លែផ្កា​។​

​ចំណែក​លោក កឹម សុខា បាន​និយាយថា ការចរចា គឺ​មិនមែន​ការបោះបង់​ការតស៊ូ​មតិ​នោះទេ​។ ការចរចា គឺមាន​របៀបវារៈ ចំនួន​៣  ដែល​ត្រូវធ្វើ​ការចរចា រួមមាន​៖

ទី​១. ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​
ទី​២. ទាមទារ​ឲ្យ គ​.​ជ​.​ប ត្រូវចុះ​ចេញពី​តំណែង និង
ទី​៣. ឲ្យ​មានការ​កំណែទម្រង់ ការបោះឆ្នោត​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា ៖ “​ការចរចា នៅតែ​ចរចា យើងឥតមាន​និយាយ​ពី​ការចូល​ប្រជុំសភា​ទេ​៕​

No comments: