A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 November 2013

New Zealand foreign minister urges Cambodia to accept the UN recommendations on electoral reforms ប្រទេស​នូវែ​ហ្សឺ​ឡង់ ទទូច​ឲ្យ​កម្ពុជា​អនុវត្ត​អនុសា​សន៍​របស់​​UN ករណី​កែ​ទម្រង់​ការ​បោះឆ្នោត​

ដោយ៖​ នួន បូរិន​ | ថ្ងៃចន្ទ ទី4 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 08:10 AM​

​លោក​រដ្ឋមន្ត្រី​ការ​បរ​ទេស នៃ​ប្រទេសនូវែ​ហ្សឺ​ឡង់ លោក Hon. Murray McCully បាន​ទទូច​ឲ្យ​​ប្រទេស​កម្ពុជា អនុវត្ត​អនុសា​សន៍​របស់​អ្នករាយការណ៍​ពិសេសអង្គការ​សហ​ប្រជា​ជាតិ​(UN)​ទ​ទួ​ល​បន្ទុក​​សិទិ្ធមនុស្ស​នៅ​កម្ពុជា ប្រយោជ​ន៍​ឲ្យ​ការបោះឆ្នោត​បន្តបន្ទាប់ មាន​ភាពត្រឹមត្រូវ និងតម្លាភាព​ ដែល​ភាគី​នយោបាយកម្ពុជា ទាំងអស់​អាច​ទទួលយក​បាន។​
​ការទទូច​របស់​លោក Hom Murray McCully បាន​ធ្ចើឡើង​កាលពី​ថ្ងៃ​ទី១៦ ខែតុលា ជា​ការឆ្លើយតប ទៅនឹង​លិខិត​​របស់​សមាជិក​​សភា​ប្រទេស​របស់​លោក​ដែល​សរ​សេរ​​មក​កាន់​​លោក ឲ្យ​ធ្វើ​ការ​ពិនិត្យឡើងវិញ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ដែល​​ជាប់គាំងបន្ទាប់ពី​ការបោះឆ្នោត​សភា កាលពី​ថ្ងៃ​ទី​​២៨​ ខែ​​កក្កដា ឆ្នាំ​២០១៣ ហើយ​ដែល​ទើប​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី៣ ​ខែ​វិច្ឆិកា។​​
លិខិត​របស់​លោក​រដ្ឋ​មន្ត្រី​ការបរទេស នូវែ​ហ្សឺ​ឡង់ បានសរសេរថា​​ ជា​ការពិត ការជាប់គាំង​នយោបាយ ដែល​បណ្ដាល​មកពីវិបត្តិ​​ការ​បោះឆ្នោត គឺ​ជា​កង្វល់​​មួយ​របស់ នូវែ​ហ្សឺ​ឡង់ ក្នុង​នាម​​ជា​ប្រទេស ដែលមាន​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា។ លោក​បាន​បញ្ជាក់​​ថា ​ក្នុង​ហេតុផល​នេះ​ហើយ​ បាន​ជា​ប្រទេស​របស់​​លោក បាន​ចូលរួម​ស្ដាប់ ការ​បក​ស្រាយ របស់អ្នករាយការណ៍​​ពិសេសអង្គការ​សហប្រជា​ជាតិ​ ដែល​បាន​លើកឡើង អំពី​ស្ថានភាព​នៃ​បោះឆ្នោត​នៅ​​កម្ពុជា នៅឯ​សម័យប្រជុំ​លើក​​ទី​២៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហ​ប្រជា​ជាតិ។ លោក​បន្តថា ក្រោយពី​បាន​ស្ដាប់​ការ​​ថ្លែង​​របស់​អ្នក​រាយ​ការណ៍​​ពិសេស រួច​មក​​ទើប​ប្រទេស នូវែ​​ហ្សឺ​​ឡង់ មាន​ការលើក​ទឹកចិត្ត​ក្នុង​ការជួយ​​ជំរុញ​កម្ពុជា ឆ្ពោះទៅ​រក​ដំណើរ​កា​រ​លទិ្ធប្រជាធិបតេយ្យ ដោយ​ត្រឹម​ត្រូវ​​និង​​តម្លាភាព គឺ​ត្រូវ​អនុវត្ត​អនុសា​សន៍​របស់ តំណាងអង្គការ​សហ​ប្រជា​ជាតិ ហើយ​ត្រូវ​ធ្វើឲ្យ​ប្រសើរនូវ​ការសំដែង​​មតិ​នៅ​កម្ពុជា ហើយ​ជាមួយគ្នា គឺ​ត្រូវ​​បង្កើនសមត្ថភាព គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត នៅ​កម្ពុជា​​ឲ្យក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ។
លោក ​Hom Murray McCully​ បាន​សន្យាថា​នឹង​បន្ត​តាមដាន​ការ​វិវឌ្ឍន៍​ស្ថានភាព​នយោបាយ នៅ​កម្ពុជាយ៉ាងយកចិត្តទុក​ដាក់៕
សូមសរសេរមកកាន់លោក នួ​ន បូរិន តាមរយៈ narinnun@vodthotnews.com

No comments: