តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ផ្ដល់ បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។ Photo: RFA |
ស្នងការនគរបាលខេត្តកណ្ដាល
បានបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់
ដែលបណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងប្ដីរងរបួសធ្ងន់
ក្នុងស្រុកកៀនស្វាយ ទៅសាលាដំបូងខេត្ត។
សំណុំរឿងដែលពាក់ព័ន្ធនឹងរថយន្តរបស់ លោក ជាម យៀប
សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា នៅមិនទាន់បិទបញ្ចប់នៅឡើយ
ថ្វីត្បិតតែមានការផ្ដល់ប្រាក់ទំនុកបម្រុងដល់អ្នករងគ្រោះយ៉ាងណា
ក្ដី។
ដោយ ខែ សុណង RFA 2013-11-28
ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បានអះអាងថា រូបគេនឹងមិនប្ដឹងផ្ដល់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលពាក់ព័ន្ធនឹងរថយន្តដឹក លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា ឡើយ បើទោះបីជារូបគេបានរងរបួសធ្ងន់ ហើយបាត់បង់ប្រពន្ធ និងកូនក្នុងផ្ទៃក្ដី។
លោក មឿន ថា អាយុ ២៦ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានថ្លែងនៅថ្ងៃទី២៨ វិច្ឆិកា ថា គ្មានមូលហេតុទេចំពោះការសម្រេចមិនប្ដឹងផ្ដល់ចំពោះករណីនេះ។ ប៉ុន្តែ លោកស្នើសុំឲ្យ លោក ជាម យៀប បន្តជួយចំណាយថ្លៃព្យាបាលរបួសដល់រូបគាត់បន្តទៀត និងទិញម៉ូតូថ្មីឲ្យគាត់វិញ ពីព្រោះម៉ូតូនោះបានខូចខាតទាំងស្រុង។
លោក មឿន ថា៖ «ត្រូវជិតក្រលៀនផង ហើយនិងត្រូវជិតជើងខាងឆ្វេង ដើរអត់កើតផងខ្ទាំ ឈឺ ក្បាល ក៏ប៉ុន្តែត្រូវភ្នែក ហើយធ្មេញបាក់។ បុកទៅខ្ញុំសន្លប់ ខ្ញុំអត់បានមើលបង ព្រោះដៃម្ខាងកាន់ចង្កេះប្រពន្ធ ដៃម្ខាងកាន់ឥវ៉ាន់។ ខ្ញុំគ្មានសល់អីទេ ព្រោះថាប្រពន្ធខ្ញុំ និងខ្ញុំ នឹងសន្សំទម្រាំបានម៉ូតូហ្នឹងមួយ។ គាត់ជួយមើលខ្ញុំមើលអ៊ីចឹង ខ្ញុំអ៊ីចឹងអត់ប្ដឹងផង គ្រាន់តែពិបាកចិត្តមិនដឹងគិតអីចេញ ព្រោះប្រពន្ធក៏ស្លាប់ហើយ កូនអាយុ ២ខែក៏ស្លាប់ទៀត ប្ដឹងក៏ពិបាកដែរបងអើយ មនុស្សដែលស្លាប់ហើយមិនដែលរស់ឡើងវិញទេ មិនចង់ឲ្យមានរឿងវែងឆ្ងាយ»។
គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងរថយន្តរបស់ លោក ជាម យៀប នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ទី២២ វិច្ឆិកា នៅចំណុចស្ពានព្រែកយួន ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យបុរសឈ្មោះ មឿន ថា អាយុ ២៦ឆ្នាំជាប្ដី រងរបួសធ្ងន់ និងប្រពន្ធឈ្មោះ ពិន សុភា មានផ្ទៃពោះ ២ខែស្លាប់ នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយអ្នកបើករថយន្តដឹក លោក ជាម យៀប មិនបានចុះមកដោះស្រាយបញ្ហាភ្លាមៗនោះទេ ដោយឲ្យមេធាវី លោក ការ សាវុត្ថ ដោះស្រាយបញ្ហាជំនួស។
គ្រួសារជនរងគ្រោះ បានឲ្យដឹងថា ចាប់ពីថ្ងៃមានគ្រោះថ្នាក់មក តំណាង លោក ជាម យៀប បានផ្ដល់ប្រាក់ឧបត្ថម្ភនានាដល់គ្រួសារសព ទាំងថ្លៃមន្ទីរពេទ្យ ដឹកជញ្ជូន និងធ្វើបុណ្យ បានចំនួន ២.៣០០ដុល្លារ។ រីឯអ្នករបួសវិញ គឺចេញថ្លៃព្យាបាលអស់ចំនួន ១.១៥០ដុល្លារ។ យ៉ាងណា ពួកគេបានថ្លែងអំណរគុណ និងអំពាវនាវឲ្យមានការជួយទំនុកបម្រុងបន្តទៀត។
ទាក់ទងបញ្ហានេះ ស្នងការនគរបាលខេត្តកណ្ដាល លោក អៀវ ចំរើន មានប្រសាសន៍ថា លោកបានបញ្ជូនសំណុំរឿងនេះទៅព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីធ្វើការស៊ើបអង្កេត និងចាត់ការបន្ត។ លោកថា ករណីគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីអ្នកបើកម៉ូតូជិះលឿន ជិះខុសច្បាប់ចរាចរណ៍ ហើយបើកទៅបុករថយន្តដឹក លោក ជាម យៀប។
ប៉ុន្តែ លោក មឿន ថា បុរសរងគ្រោះអះអាងថា ប្រពន្ធរបស់គាត់បើកម៉ូតូម៉ាកធូដេ (Today) ឌុបលោកក្នុងល្បឿនយឺតប៉ុណ្ណោះ តែដោយជៀសនឹងអ្នកបើកបរផ្សេងទៀត ស្រាប់តែរេចង្កូតប៉ះរថយន្តដែលកំពុងបើកលឿនបញ្ច្រាសទិសគ្នានោះ ទៅ៖ «ម៉ូតូហ្នឹងបងដឹងស្រាប់ហើយ យឺតហ្នឹង ផ្លូវហ្នឹងឡានបើកលឿន ព្រោះផ្លូវឆ្ងាយៗ ពេលហ្នឹងខ្ញុំចាំបានថា គ្រាន់តែប្រពន្ធខ្ញុំកាច់ចង្កូតបន្តិចត្រូវនឹងឡានហ្មង»។
យ៉ាងណាក៏ដោយ លោកមេធាវី ការ សាវុត្ថ តំណាង លោក ជាម យៀប មានប្រសាសន៍ថា លោក ជាម យៀប បានជួយឧបត្ថម្ភករណីនេះរហូត ពុំមានការគេចវេះនោះទេ ហើយលោកនៅតែបន្តជួយចំណាយថ្លៃព្យាបាលបន្តទៀត។ ចំណែកសំណើសុំម៉ូតូថ្មីនោះ ប្រហែលជាត្រូវគិតគូរដែរ៖ «មានមតិខ្លះថា គាត់គេចវេះស្អីអីណាចេះតែថា គាត់តេមកហៅខ្ញុំភ្លាម។ ខ្ញុំចុះទៅភ្លាម ហើយពីពេលនោះធម្មតាទេ យើងដឹងពីមក ច្បារអំពៅ មកព្រែកឯង មកដល់ទីហ្នឹង តាំងពីសង្គមមក ឲ្យតែបុកមិនរហ័សរត់ គេវាយងាប់ អ៊ីចឹងអង្គរក្សគាត់ដឹងគាត់វាសទៅហ្មង»។
ជនរងគ្រោះជាប្ដីនៅបន្តព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ស្របពេលគ្នានេះ ក្រុមគ្រួសារជនរងគ្រោះបានធ្វើពិធីបុណ្យគម្រប់ ៧ថ្ងៃ ឲ្យសពស្ត្រីជាប្រពន្ធនៅថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកា នៅឯខេត្តតាកែវ៕

1 comment:
It looks to me Chiem Yeap is dead in standing, make sure someone prop him up from behind. What he was saying about Rainsy's air plane crushing over a month ago; now that bad curse came back to haunt him.
Post a Comment