A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 November 2013

Khmer Krom people tell of their suffering [under the Vietnamese rule] and they call on the Cambodian government to help them ខ្មែរ​កម្ពុជា​ក្រោម​រៀបរាប់​ពី​ទុក្ខលំបាក និង​ដង្ហោយហៅ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​​

ដោយ៖​ ណាត សុភាព និងដួង សុខា​ | ថ្ងៃព្រហស្បតិ៍ ទី28 ខែវិច្ឆិកា ឆ្នាំ2013 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក
​ខ្មែរ​កម្ពុជា​ក្រោម​បង្ហាញ​ពី​ទុក្ខលំបាក​របស់​ខ្លួន ដែល​រង​ការ​រឹតត្បិត​សេរីភាព​ពី​អាជ្ញាធរ​វៀតណាម ចាប់តាំងពី​រដ្ឋកា​រអា​ណា​និគម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា ឬ​កូសាំងស៊ីន ទៅ​ឲ្យ​ប្រ​ទេស​​វៀតណាម​គ្រប់គ្រង​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ប្រជាជន​កម្ពុជា ជាពិសេស​ខ្មែរ​កម្ពុជា​ក្រោម មិនអាច​បំភ្លេច​ប្រវត្តិសាស្ត្រ​ដ៏​ល្វីង​ជូរចត់​នេះ​ទេ​។​
​កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹកដី​ខ្មែរ​មួយ ក្នុង​តំបន់​នគរ​ភ្នំ​។ កម្ពុជា​ក្រោម​សព្វថ្ងៃ មាន​ផ្ទៃក្រឡា​ទំហំ ៦៨ ៩៥០​គីឡូម៉ែត្រ​ក្រឡា(ដោយ​រាប់​ទាំង​កោះត្រល់ និង​​កោះ​​ត្រឡាច​) ដោយ​មាន​​២១​​ខេត្ត​។ ខ្មែរ​កម្ពុជា​ក្រោម​មាន​ចំនួន ១៤.៥៧១.០០០​នាក់ (​ដប់​បួន​លាន ប្រាំ​សែន ប្រាំពី​ម៉ឺន មួយ​ពាន់​នាក់​) ក្នុង​ឆ្នាំ ២០០៥​។​
​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បច្ចុប្បន្ន​មក​រស់នៅ​រាជធានី​ភ្នំពេញ រៀបរាប់ថា​អាជ្ញាធរ​វៀតណាម​តែង​ធ្វើ​ទុក​បុក​ម្នេញ​ពួកគាត់ ដោយ​មិនឲ្យ​គោរព​ព្រះ​ពុទ្ធ​សាសនា ប្រពៃណី ទំនៀម​ទម្លាប់ មិន​​ឲ្យ​​សិក្សា​ភាសា​​ខ្មែរ​ ជាដើម​ ៖​​
​សាក្សី​ជា​ខ្មែរ​កម្ពុជា​ក្រោម លោក គីម ប៊ុត​កែវ រំលឹកថា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្មែរ​កម្ពុជា​ក្រោម បាន​ងើប​បះបោរ​ប្រឆាំង​រដ្ឋអំណាច​កុម្មុយ​នីស្ត​​វៀត​ណាម ដើម្បី​ទាម​ទារ​​សិទ្ធិសេរីភាព​ក្នុង​ការរស់នៅ និង​សម្រេច​លើ​ជោគវាសនា​របស់​ខ្លួន​។ លោក​បន្តថា​ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​បាន​បង្ក្រាប​លើ​ការបះបោរ​នោះ ដោយ​ធ្វើឲ្យ​មនុស្ស​មួយចំនួន​ស្លាប់ និង​អ្នកខ្លះ​ទៀត ត្រូវបាន​ចាប់ខ្លួន ​៖​
​ប្រធាន​លេខាធិការដ្ឋាន និង​ជា​នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក សឺ​ន យឿន ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​​ឲ្យទទួល​បាន​ការសិក្សា អក្សរ​សាស្ត្រ​ខ្លួនឯង និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ ៖​

​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ព្រះសង្ឃ​៥០​អង្គ បាន​យក​ញត្តិ​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​របស់​អាជ្ញាធរ​វៀតណាម ទៅលើ​ព្រះសង្ឃ និង​ខ្មែរ​ក្រោម ដាក់​ទៅ​ស្ថានទូត​វៀត​ណាម​ប្រចាំំ​នៅ​កម្ពុជា ដើម្បីឲ្យ​អាជ្ញាធរ​វៀតណាម ដោះ​លែង​ជា​បន្ទាន់​នូវ​ព្រះសង្ឃ​ពីរ​អង្គ គឺ​ព្រះ​តេជ​គុណ លីវ នី និង​ព្រះ​តេជ​​គុណ ថាច់ ធឿន​។ ចំណែកឯ​ព្រះសង្ឃ​កម្ពុជា​ក្រោម​៩​អង្គ​ទៀត​បាន​ភៀស​ព្រះកាយ​មក​រស់នៅ​វត្ត​រង្សី ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
​កាលពី​ខែ ឧសភា ឆ្នាំ​២០១៣ គ្រូបង្រៀន​ពីរ​នាក់ គឺ​លោក ភូមិ រិទ្ធ អាយុ​២៥​ឆ្នាំ ត្រូវ​វ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់គុក​៣​ឆ្នាំ និង​លោក ច្រា ថា អាយុ​៣៧​ឆ្នាំ ជាប់គុក​២​ឆ្នាំ ដោយ​សារ​​អ្នក​ទាំង​ពីរ​លួច​បង្រៀន​ភាសា​ខ្មែរ​។​
​ក្នុង​ពិធី​រំលឹក​ខួប​៣៧​ឆ្នាំ​នៃ​ការ​ងើប​បះបោរ​របស់​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ លោក សឺ​ន យឿន ថ្លែងថា អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​គាបសង្កត់ បំបិទ​សិទ្ធិសេរីភាព​ខ្មែរក្រោម​។ លោក​បន្តថា នៅ​ដើម​ខែ​វិច្ឆិកា​នេះ សមាគម​លោក​បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​​វៀតណាម និង​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​អន្តរាគមន៍​បញ្ឈប់​ការគាបសង្កត់​លើ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ប៉ុន្តែ រដ្ឋាភិបាល​ទាំង​ពីរ​មិន​ទាន់​ឆ្លើយតប​នៅឡើយ​ ៖​ ​
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​មាន​សិទ្ធិ​អំណាច​អ្វី​ជួយ​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ ពីព្រោះ​​កម្ពុជា​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជិតខាង​បានឡើយ ​៖
​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ា​ណ្ណា​រ៉ា កត់សម្គាល់ថា អាជ្ញាធរ​វៀតណាម​ប្រើ​មធ្យោបាយ​នានា បំបិទ​សេរីភាព​សាសនា សាលារៀន និង​ហាមប្រាម​ការ​រៀនអក្សរ​សាស្ត្រ​ខ្មែរ​។ លោក​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ធ្វើយ៉ាងណា​ជួយ​អន្តរាគមន៍​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សេរីភាព​ ៖
​មាត្រា​២ ១៨ ១៩ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស អនុម័ត​នៅ​ឆ្នាំ​១៩៤៨ ដោយ​អង្គការសហប្រជាជាតិ ចែងថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ និង​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង​ទាំងអស់ ដោយ​គ្មាន​ការបែងចែក​ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត ដោយ​គ្មាន​ការជ្រៀតជ្រែក ប្រភព​ជាតិ ឬ​សង្គម ជាដើម​។
សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស ក៏​ចែង​ពី​ការផ្លាស់ប្តូរ​សាសនា ឬ​ជំនឿ​ សា​សនា តាមរយៈ​ការបង្ហាត់​បង្រៀន ការប្រតិបត្តិ គោរពបូជា ជា​សាធារណៈ ឬ​ជា​ឯកជន​៕
សូមសរសេរមកកាន់ លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

No comments: