A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 November 2013

Funcinpec enters fray [It's another bloated government] CPP ផ្តល់​តំណែង​ជិត ៣០ ដល់ ហ៊្វុន​ស៊ិន​ប៉ិច

Funcinpec party supporters (right) greet CNRP youth during a political rally in Phnom Penh in July. Although the royalist political party did not win any seats in parliament during the election, nearly 30 posts have been granted to Funcinpec members. HENG CHIVOAN
Members of a party unable to garner a single seat in the National Assembly at July’s national election will hold undersecretaries of state positions in at least 28 different government ministries.
In an interview yesterday, Council of Ministers spokesman Phay Siphan told the Post that the ruling Cambodian People’s Party appointed the Funcinpec members because of their collective years of practical experience.
Nhek Bun Chhay, Funcinpec’s secretary-general, confirmed the high-level positions to which members of his party have been appointed since the July 28 election.
“The Cambodian People’s Party has made the appointments according to an agreement made at a meeting in March,” Bun Chhay said. “The CPP then said they would take Funcinpec as a partner in this fifth mandate.”
He added that the appointees are qualified to serve in their respective capacities and have been working with CPP officials for years.
“They already have experience and are assets to the state,” Phay Siphan said. “These were not politically motivated decisions.”
Although voters opted not to vote for Funcinpec during the national election, Ou Virak, president of the Cambodian Center for Human Rights, said yesterday that he sees little wrong with the CPP’s decision.
Those appointed to high-ranking positions in the current mandate seem to hold acceptable degrees of experience, regardless of their political affiliations, Virak said.
“I don’t see what the problem is,” he said, pointing out that presidential cabinets in the US often include members of political parties out of favour with the voting public.

But independent social analyst Kem Ley was worried that offering so many of these positions to Funcinpec members, who would require “large salaries”, would add to the government’s expenses and present another obstacle to increasing salaries for long-suffering civil servants.
“If we understand the government loses manpower when they have to pay larger salaries, we can choose undersecretaries appropriately; taking into account salary requirements in addition to skill,” Ley said.
“If appointments are made without taking into account each department’s real need, I don’t think the ministries will function successfully.”
131105_03b
អ្នកអង្គ​ម្ចាស់​អរុណ រស្មី (កណ្តាល​) ​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច យាង​ចូល​រួម​នៅ​​ក្នុង​ពិធី​បើក​​សភា​លើក​ដំបូង​កាល​​ពី​ថ្ងៃ​​ទី ២៣ ​​​​​ខែ​កញ្ញា​។ រូបថត សហ​ការី
ភ្នំពេញៈ នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ ទី៥ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​នេះ គណបក្ស​ប្រជាជន​កម្ពុជា CPP បាន​ផ្តល់​តំណែង​ជិត ៣០ ទៅ​ឲ្យ​មន្រ្តី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​ជា​អតីត​ដៃ​គូ​រដ្ឋាភិបាល​ចម្រុះ បើ​ទោះ​បីជា​គណបក្ស​នេះ មិន​បាន​ឈ្នះ​អាសនៈ​ណា​មួយ ក្នុង​ការ​បោះឆ្នោត​ថ្ងៃ ២៨ កក្កដា ក៏​ដោយ។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ការ​ផ្តល់​តំណែង​មួយ​ចំនួន ទៅ​មន្រ្តី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច គឺ​ដើម្បី​រក្សា​មន្រ្តី​ជំនាញៗ ដែល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល ហើយ​អះអាង​ថា មន្រ្តី​ទាំង​នោះ ពោរ​ពេញ​ទៅ​ដោយ​បទពិសោធ​ជាក់​ស្តែង នៅ​ក្នុង​ការងារ​ជាមួយ​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​មុនៗ។
អគ្គ​លេខាធិការ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច លោក ញឹក ប៊ុនឆៃ បាន​ឲ្យ​ដឹង កាល​ពី​ម្សិលមិញ​ថា មាន​មន្រ្តី​ជាន់​ខ្ពស់​ជាង ២០ នាក់ ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តំណែង​ជា​អនុ​រដ្ឋ​លេខាធិការ នៅ​ក្នុង​ក្រសួង​ចំនួន ២៨ ដែល​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ប្រទេស។ លោក ប៊ុនឆៃ បាន​ថ្លែង​បន្ត​ថា៖ «គណបក្ស​ប្រជាជន ធ្វើ​ទៅ​តាម​កិច្ច​ប្រជុំ​ថ្ងៃ​ទី ១៦‑១៧ ខែ មីនា។ នៅ​ថ្ងៃ​ប្រជុំ​នោះ គណបក្ស​ប្រជាជន បាន​លើក​ឡើង​ថា ខ្លួន​យក​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ធ្វើ​ជា​ដៃ​គូ​នៅ​ក្នុង​អាណត្តិ ទី៥ នេះ។ នោះ​ហើយ​ជា​ហេតុ​ដែល​គណបក្ស​ប្រជាជន​ផ្អែក​តាម​ហើយ​គាត់​ពិនិត្យ​ទៅ​លើ​ច្បាប់ និង​បាន​អនុញ្ញាត​ឲ្យ​យើង​ចូល​រួម​ធ្វើ​ការងារ»។
លោក ប៊ុនឆៃ បាន​បន្ថែម​ថា មន្រ្តី​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ទាំង​អស់​នោះ ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​តំណែង​ជា​អនុ​រដ្ឋ​លេខាធិការ គឺ​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធ នៅ​ក្នុង​តំណែង​របស់​ខ្លួន ពីព្រោះ​ពួក​គេ​ជា​មន្រ្តី​ដែល​ធ្វើ​ការងារ​ជាមួយ​គណបក្ស​ប្រជាជន ជាច្រើន​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​អាណត្តិ​មុនៗ។
លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា៖ «ពួក​គេ​មាន​បទ​ពិសោធ​រួច​ហើយ ហើយ​នោះ ជា​ធនធាន​សម្រាប់​ការងារ​របស់​រដ្ឋ។ វា​មិន​មែន​ជា​មូល​ហេតុ​នយោបាយ​ទេ​។ វា​ជា​ការ​រក្សា​ធនធាន​មនុស្ស នៅ​ក្នុង​ជួរ​រដ្ឋាភិបាល»។ «យើង​ត្រូវ​ការ​ធនធាន​មនុស្ស ដូច្នេះ​ការ​ចំណាយ​របស់​យើង រាជ​រដ្ឋាភិបាល​ប្រយ័ត្ន​ណាស់»។
លោក ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ផ្តល់​តំណែង​ដល់​មន្ត្រី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នេះ​មិន​មែន​មាន​ន័យ​ថា គណបក្ស​ប្រជាជន បង្កើត​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន ចង់​មាន​ការងារ ដែល​មាន​ប្រសិទ្ធភាព នៅ​ក្នុង​រដ្ឋាភិបាល ដូច្នេះ​មន្រ្តី​ទាំង​នោះ អាច​ផ្តល់​សេវា​ប្រសើរ និង​ប្រសិទ្ធភាព សម្រាប់​សាធារណជន។
ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី បាន​ថ្លែង​ថា ការ​ផ្តល់​តំណែង​ជាច្រើន ទៅ​មន្រ្តី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នៅ​ក្នុង​រដ្ឋាភិបាល​វា​ជា​ការ បន្ថែម​ការ​ចំណាយ​របស់​រដ្ឋាភិបាល ដែល​វា​ជា​ឧបសគ្គ នៅ​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ ខណៈ​ដែល​មន្ត្រី​រាជការ​កំពុង​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​។ លោក កែម ឡី បាន​ថ្លែង​បន្ត​ថា៖ «យើង​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ខ្វះ​ធនធាន​មនុស្ស រដ្ឋាភិបាល​អាច​ធ្វើ​ការ​ជ្រើស​រើស​សម​ស្រប​ទៅ​តាម​សមត្ថភាព​និង​ជំនាញ​។ ប្រសិន​បើ​តែង​តាំង​ដោយ​មិន​ផ្អែក​ទៅ​លើ​តម្រូវការ​ជាក់ស្តែង របស់​នាយកដ្ឋាន​នីមួយៗ ខ្ញុំ​គិត​ថា វា​នឹង​មិន​ជោគជ័យ​ទេ»។
បើ​ទោះ​បី​ជា​រដ្ឋាភិបាល​អាណត្តិ ទី៥ នេះ កំពុង​ដំណើរការ​ទៅ​មុខ​ក៏​ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​អាសនៈ​ចំនួន ៥៥ ក្នុង​ចំណោម​អាសនៈ​សរុប​របស់​រដ្ឋសភា​ចំនួន ១២៣ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ឡើយ ដោយ​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដោយ​សារ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឯកបក្ស៕ PS

2 comments:

Anonymous said...

it is a trick that the CPP use to prevent these clowns from joining the CNRP. The CPP is aware these clown has been trick many times in the past, soon or later they will be awaken, that is why CPP continue to sedate these clowns so they will not awake.

Khmer Inqirer.

Anonymous said...

unfortunately they will take ah chke nhek bun chhay to be a partner, can the do it ? if chke bun chhay he didn't any seat from the supporter,this is show they both because the power,they are not care about about our land by yuon.