A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 November 2013

Congressman Rohrabacher: "Hun Sen must go"


សហគមន៌ខ្មែរទីក្រុងឡុងLong Beach,CA,ស្វាគមន៌លោក DANA ROHRABACHER,US's Congress Man www.youtube.com 16 November 2013,សហគមន៌ខ្មែរអាមេរីកាំងនៅទីក្រុងឡុងប៊ីច រដ្ឋ កាលីហ្វ័នីញ៉ា សហរដ្ឋ អាមេរីក បានប្រារព្ធពិធីស្វាគមន៍លោក Dana Rohrabacher,US's

16 November 2013,សហគមន៌ខ្មែរអាមេរីកាំងនៅទីក្រុងឡុងប៊ីច រដ្ឋ កាលីហ្វ័នីញ៉ា សហរដ្ឋ អាមេរីក បានប្រារព្ធពិធីស្វាគមន៍លោក Dana Rohrabacher,US's Congressman ក្នុងដំណើរទៅទស្សនកិច្ចទីក្រុងខ្មែរ Cambodia Town in Long Beach ។ ក្នុងពិធីដ៏មហោឡារីកនោះមានព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរប្រមាណជាង៣០០នាក់បានធ្វើពិធីជួបសំណេះសំណាលជាលោកDana Rohrabacherនៅក្នុងភោជនីយដ្ឋានឋានសួគ៌ ។ លោកដូណារ៉ូរ៉ាបាកឺ ធ្លាប់បាននិយាយរិះគន់ដោយអត់សំចៃមាត់ទៅលើរបបដឹកនាំនយោបាយដោយគណបក្សប្រជាជនលោក ហ៊ុន សែន ថា ជាជនផ្តាច់ការបានអំនាចដោយទុច្ចរិតនិងកាន់អំនាចជាច្រើនឆ្នាំដែលនាំឲប្រទេសកម្ពុជាមិនមានភាពរីកចំរើនទាំងសេដ្ឋកិច្ចទាំងនយោបាយប្រជាធិបតេយ្យ យុត្តិធម៌សង្គមនិងការគោរពសិទ្ធិមនុស្ស ជាដើម ។ ក្នុងឳកាសនោះដែរលោកក៏បាននិយាយជាភាសារអង់គ្លេសថា Hun Sen Must Go ហ៊ុន សែន ត្រូវតែចុះចេញពីអំណាច ដែលធ្វើឲប្រជាពលរដ្ឋនៅទៅនោះទះដៃកងរំពងនិងស្រែកជ័យឃោសតាមគាត់ថា Hun Sen must go,ៗៗៗ គាត់បានលើកឡើងបន្តទៀតថា កាត់ស្រលាញ់ខ្មែរ អាណិតខ្មែរ ចង់ជួយខ្មែរ ប៉ុន្តែប្រជាជនខ្មែរគ្រប់រូបក៏ត្រូវតែជួយខ្លួនឯងជាមុនផងដែរ ។ ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរបានស្នើរសុំឲរដ្ឋាភិបាលសហរដ្ឋអាមេរីកដាក់ការគៀបសង្កត់ផ្នែកច្បាប់ នយោបាយនិងសេដ្ឋកិច្ច ជាដើមទៅលើរបបដឹកនាំដោយ លោក ហ៊ុន សែន និងស្នើសុំផងដែរឲប្រទេសមហាអំនាចជួយដោះស្រាយភាពមិនប្រក្រតីនៃលទ្ធផលការបោះឆ្នោតឆ្នាំ២០១៣កន្លងទៅនេះ ។

No comments: