A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 November 2013

Analysis: Does the CNRP's ultimatum have any weight or has any influence on the CPP? វិភាគ៖ ឱសាន​វាទ​​របស់​​CNRP​​អាច​​មាន​​ប្រសិទ្ធ​ភាព ឬ​​ទម្ងន់​​ទៅ​លើ​​CPP​​ទេ​?​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 11:07 AM​

ស្តាប់សំឡេង៖​

ចម្លងទុក
ជំនួបចរចាលើកទីពីររវាង​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​គណបក្ស​​ទាំង​ពីរ (រូបថត ញឹម សុខន)
មេដឹកនាំ ​គណបក្ស​សង្គ្រោះ​ជាតិ​​(CNRP) ដាក់​​ឱសាន​វាទ​​ឲ្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​(CPP) នៅត្រឹម​​ចុងឆ្នាំ​​នេះ ដើម្បី​​ចរចា​​ដោះ​ស្រាយ​​វិបត្តិ​នយោបាយ​​ដែល​​កើត​​មាន​​ក្រោយ​​ការ​បោះ​ ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា​។ គណបក្ស​សង្គ្រោះ​ជាតិព្រមាន​ថា ខ្លួន​​នឹង​ឈប់​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច ប្រសិនបើ​គណបក្ស​នេះ​មិន​ទទួលយក​លក្ខខណ្ឌ​ចរចា​របស់​ខ្លួន​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា ប្រកាស​បែប​នេះ​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ពោល​គឺ​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ការ​ងារ​​បច្ចេក​ទេស​​គ​ណ​បក្ស​​ឈ្នះ​​ឆ្នោត​​ទាំង​​ពីរ​​ ជួប​​​ពិភាក្សា​គ្នា នៅ​វិមាន​រដ្ឋ​សភា ប៉ុន្តែ​ជំនួប​បិទទ្វារ​នេះ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទ្បើយ​។ លោក កឹម សុខា ឲ្យ​ដឹង​ដែរថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បដិសេធ​ស៊ើបអង្កេត​ពី​ភាពមិន​ ប្រក្រតី​នៃ​ការបោះឆ្នោត គណបក្ស​លោក​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុ​កម្ម​​កាន់តែ​ធំ និង​មាន​រយៈពេល​យូរ​ជាង​មហា​បាតុកម្ម​កន្លងមក​។​
​ឱសានវាទ​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ ត្រូវបាន​ប្រធាន​គណៈកម្មាធិការ​​នាយក​អង្គការ​​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុម​​ហ្វ្រែល​(Comfrel) លោក ធន សារាយ គិត​ថា​​ប្រហែល​មិន​មាន​ប្រសិទ្ធិភាព​ទេ ដោយសារ​គណបក្ស​កាន់អំណាច​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ចុះ​ញ៉ម​ទៅនឹង​គំនាប​របស់​​គណបក្សប្រឆាំង​ទ្បើយ​ ៖ ”​ការដាក់​ គំនាប​ចុះ​ឡើងចឹង​ គឺថាមើលទៅ​រឹតតែ​ធ្វើឲ្យ​ស្ថានភាព​តានតឹង​ទៅទៀតណាស់ លើក​លែងតែ​​មាន​សម្ពាធ​ពី​មហាអំណាច ពី​អី​ផ្សេងៗ ​ហ្នឹង​អាច​មាន​កម្លាំង ប៉ុន្ដែ​​បើ​ថា កម្លាំង​របស់​សង្គ្រោះ​ជាតិ​គ្រាន់តែ​ថា បន្ដ​អីចឹង ខ្ញុំ​គិតថា ប្រហែលជា មិន​រក​ឃើញ​ទេ​នៅ​ចំណុច​នេះ បាទ​” ។

​លោក​លើកទ្បើង​បែបនេះ ដោយសារ​កន្លងមក លោក​សង្កេត​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​បី​លើក​មក​ហើយ ដើម្បី​ទាម​ទារ​​រក​​យុត្តិ​​ធម៌ និង​ការពិត​ជូន​ម្ចាស់​ឆ្នោត ប៉ុន្តែ​គណបក្សកាន់អំណាច​នៅតែ​ច្រាន​ចោល​ការទាមទារ​នេះ​។​
​ក្នុង​ការចរចា​​នយោបាយ​ជាមួយ​​គណបក្ស​ កាន់អំណាច គណបក្ស​​សង្គ្រោះ​ជាតិ​លើក​របៀបវារៈ​៣​ចំណុច ទី​១​គឺ​ការទាមទារ​ឲ្យមាន​ការបង្កើត​គណៈ​កម្មកា​រ​​ឯករាជ្យ​ស៊ើបអង្កេត​ពី​​ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ទី​២ ការស្នើឲ្យ​ថ្នាក់ដឹកនាំ​ទាំង​៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប លាលែង​តំណែង​។ ចំណុច​ទី​៣ គឺ​ការទាមទារ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អង្គការ​ខុមហ្វ្រែល និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់ NDI​។​
​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​ សង្គម លោក កែម ទ្បី វិភាគ​ថា ការ​ដាក់​ឱសានវាទ​មិនមែន​ជា​ជម្រើស​ល្អ​ទេ ពីព្រោះ​ការចរចា​នយោបាយ ដើម្បី​ប្រយោជន៍​ជាតិ​ធំៗ គឺ​ត្រូវការ​ពេលវេលា ៖ “​ពីព្រោះ​កំណែទម្រង់​ជាតិ​សំខាន់ៗ គេ​ត្រូវ​ការជជែក​លម្អិត​ណាស់ ប្រសិន​ជា​យើង​មិន​ជជែក​លម្អិត ហើយ​ត្រូវ​រូ​វ​គ្នា វា​ធ្វើឲ្យ​យើង​អនុវត្ដ​ហ្នឹង​វា​អនុវត្ដ​អត់​បាន​ដដែល​ទេ ខ្ញុំ​គិតថា ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ផ្ទុយទៅវិញ​វា​នាំឲ្យ​​​ភាគី​ចរចា​ម្ខាង​ទៀត​គេ​មើល​គិតអញ្ចឹងក៏​មាន​” ។​
​លោក​កែម ទ្បី លើក​ទ្បើង​ពី​ជម្រើស​មួយ ដែល​លោក​គិតថា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ការព្រម​ទទួលយក​លទ្ធផល​បោះ​ឆ្នោត​​ដែល​​ប្រកាស​​ដោយ គ​.​ជ​.​ប គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​។ ប៉ុន្តែ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដាក់​លក្ខខណ្ឌ​ទៅឲ្យ​គណបក្ស​កាន់អំ​ណាច គឺ​ការផ្លាស់ប្តូរ​សមាសភាព​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន និង​ការស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​​នៃ​ការបោះឆ្នោត ដែល​ប្រជាពលរដ្ឋ​ចង់បាន​។​
​លោក​ក៏​បង្ហាញ​ជម្រើស​មួយ​ទៀត ដែល​លោក​យល់ថា​ជា​ជម្រើស​សមស្រប​សម្រាប់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ជាជាង​ការដាក់​ឱសានវាទ គឺ​ការ​ទទួល​យក​​តំណែង​​នៅ​​រដ្ឋសភា​៖ “​ក្នុងនាម​ជា​សមាជិក​សភា គេ​ឲ្យ​អី​យក​ហ្នឹង គេ​ឲ្យ​អនុប្រធាន​សភា​យក​អនុប្រធាន​សភា គេឲ្យ​​​គណៈកម្មការ​បួន ឲ្យយក​គណៈកម្មការ​បួន គេ​ឲ្យ​អនុគណៈកម្មការ​៥​ក៏​យក​អនុក​ម្មការ​៥ ប៉ុន្ដែ​លក្ខខណ្ឌ​ដូចគ្នា​ចឹង គឺសូមឲ្យ​មាន​ការផ្លាស់ប្ដូ​រ​ភាព​នាំ​នៅក្នុង​ប្រទេស សូមឲ្យ​មាន​ការស៊ើបអង្កេ​ត​ភាពមិនប្រក្រតី ដើម្បី​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​គ្រប់បែបយ៉ាង​នៅក្នុង​ប្រ​ទេស​​” ។​
​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ បដិសេធ​ជាច្រើនលើក​ចំពោះ​ការទាមទារ​ឲ្យមាន​ការសើរើ​លទ្ធផល​បោះឆ្នោ​ត ក្រៅ​ក្របខណ្ឌ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។ គណបក្ស​នេះ​បកស្រាយ​ថា ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​ហើយ​នូវ​ភាព​មិន​ប្រក្រតី ​នៃ​ការបោះឆ្នោត​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទ្បើង​ថា គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​ឯករាជ្យ ដោយ​បំពេញ​ការងារ​លម្អៀង​ទៅ​រក​គណបក្ស​​ប្រជាជន​កម្ពុជា​។​
​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ច​រ​ចា​ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ប្រាប់​VOD​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​ការចរចា​ទទួលបាន​ដំណោះស្រាយ​ ពិតប្រាកដ គណបក្ស​នេះ​មិន​គួរ​ដាក់​ឱសានវាទ​បែបនេះ​ទេ​៖ “​ពាក្យ​ថា ដាក់​លក្ខខណ្ឌ​ជា​មុន វា​ហាក់បីដូចជា វា​មិន​មាន​សេចក្ដី​ទុកចិត្ដ​គ្នា​ក្នុង​ការចរចា ព្រោះថា ពាក្យ​ថា​ចរចា​គឺ​យើង​ស្វែងរក​ដំណោះស្រាយ ជួន​កាល​វា​មែន​បាន​ភ្លាម​ទេ ខ្ញុំ​និយាយចឹ​ង​អ្នកណា​ក៏​ចង់ឲ្យ​មាន​ការដោះស្រាយ​ភ្លាម​ដែរ ប៉ុន្ដែ​បញ្ហា​យើង​វា ​បញ្ហា​ខ្លះ​យើង​គិតថា វា​យូរ​មក​ដល់​ឥឡូវ​នៅ​ដដែល ទោះបី​យ៉ាងណា​ក៏​ដោយ​វា​នៅតែ​មាន​បញ្ហា​ដដែល ប៉ុន្ដែ​សំខាន់​បំផុត​យើង​បាន​ជួបគ្នា​” ។​
លោក​បន្តថា ការស្នើ​ឲ្យមាន​ការលាលែ​ង​តំណែង​របស់​ថ្នាក់ដឹកនាំ គ​.​ជ​.​ប គឺ​ត្រូវ​ធ្វើ​ទ្បើង​តាម​ផ្លូវច្បាប់ ​៖ “ ​គជប ជា​ស្ថាប័ន​ឯករាជ្យ​ដែល​បង្កើត​ដោយ​ច្បាប់ សមាជិក​​របស់ គជប ទាំងអស់​គឺ​សភា​ជា​អ្នកអនុម័ត ដូច្នេះ​មិនមែន​ការ​ដែល​យើង គណបក្ស​ណាមួយ កុំ​ថា​ឡើយ​ គណបក្ស​យើង​ធំ​យើង​ទាំងពីរ បើ​អ្នកណា​មួយ​ចង់​ថា​ ចង់​ដូរ​គាត់​អាហ្នឹង​ទៅតាម​ច្បាប់ ចឹង​យើង​និយាយដ​ដែល​មក​វិញ​គឺថា មិន​គួ​ដាក់​លក្ខខណ្ឌ​ទេ​” ។​
លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកចំហ​ចំពោះ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ ជាតិ​។ ប៉ុន្តែ របៀបវារៈ​ចរចា​របស់​គណបក្ស​ប្រជាជន​​កម្ពុជា គឺ​ត្រូវ​ផ្អែក​លើ​សេចក្តី​ការណ៍​រួម​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​បាន​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត​នាពេលខាងមុខ​៕
សរសេរមកកាន់​លោក ដួង សុខា​ តាមរយៈ duong.sokha@vodhotnews.com

3 comments:

Anonymous said...

Kem sokha the dummy's and raincy the Dummer this two clown are the cheapest commodities on earth. They are undervalued compare to ordinary prople. Aren't they.?mike

Anonymous said...

He Yuon/Vietnamese dog eater @ 10 November 2013 1:05 am

How much dog meat have you been eating? Your comment is still a Yuon/Vietnamese brain and you called yourself Mike, making yourself look as white or western sitting behind the computer.

You must be a very ugly Yuon/Vietnamese dog eater who insulted the Westerner by using the name Mike.

Why don't you called yourself Phuck or Phore or something meaningful for your ugly Yuon/Vietnamese dog eating nation?

Anonymous said...

1:95 am
Stupido Mike

Stupid is Stupid talks !!!