A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 November 2013

Actress Chorn Chan Leakhena filed for divorced from long-term husband Yuthara Chany because she had an affair with a 4-star general? ចន ច័ន្ទលក្ខិណា ចូល​ទៅ​តុលាការ បំភ្លឺ​លើ​បណ្ដឹង​សុំ​លែងលះ​ប្ដី

Read here about her alleged affairs with a 4-star general.
post date:November 1, 2013



 44 1



PISETH-0493
ភ្នំពេញ៖ អ្វីកន្លងមក ដែលពោល ចេញពីបបូរមាត់ របស់តារាសម្ដែង ចន ច័ន្ទលក្ខិណា និង លោក យុត្ថា រ៉ាឆានី ថាពួកគេទាំងពីរ មិនបានបែបបាក់គ្នា ដូចការលើកឡើង ជារឿយៗរបស់ បណ្ដាញសារព័ត៌មាន ក្នុងស្រុកនានា ពេលនេះបានស្ដែងឲ្យ ឃើញយ៉ាងច្បាស់ ឥតប្រកែកបាន ខណៈដែល កាលពីវេលាម៉ោង ៤ និង៣០ នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ តារាសម្ដែងមាន ឈ្មោះល្បីរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញវត្តមាន ជាមួយនឹងមេធាវី របស់ ខ្លួន នៅឯសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាញ ហេតុផលផ្ទាល់មាត់ ពាក់ព័ន្ធនឹង បណ្ដឹងលែងលះ លោក យុត្ថា រ៉ាឆានី តបតាមការកោះអញ្ជើញ របស់ព្រះរាជអាជ្ញា នៃសាលាដំបូង រាជធានីភ្នំពេញ ។

ការបង្ហាញវត្តមាន ដ៏គួរឲ្យភ្ញាក់ផ្អើល អមដោយមេធាវីការពារក្ដី នៅពេលនេះ ត្រូវបានប្រភពព័ត៌មាន ពីមន្រ្តីតុលាការ បង្ហើបឲ្យដឹងថា អ្នកនាង ចន ច័ន្ទលក្ខិណា បានដាច់ចិត្ត ដាក់ពាក្យបណ្ដឹងប្ដឹង លែងលះស្វាមីធ្លាប់ កម្សត់កម្រ ជាមួយគ្នារាប់ឆ្នាំ លោក យុត្ថា រ៉ាឆានី អស់រយៈពេល ជាងកន្លះខែមកហើយ ខណៈមូលហេតុក្នុង ពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះ បានត្រឹមតែលើកហេតុផល ថា រស់នៅមិនចុះសម្រុង នឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាម ប្រភពព័ត៌មានពីចង្កោម រស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាង ចន ច័ន្ទលក្ខិណា និង យុត្ថា រ៉ាឆានី បានកើតមានជម្លោះផ្ទៃក្នុង ក្នុងគ្រួសារនេះ ជាយូរមកហើយ ពោលគឺតាំងពី អ្នកនាង ចន ច័ន្ទលក្ខិណា មកធ្វើជាពិធីការិនី នៅស្ថានីយទូរទស្សន៍ បាយ័ន ក្នុងកម្មវិធី “សមាគមជុំមិត្ត” ជាមួយលោក អៀង វិឆ័យ ហើយពេលនោះ គឺមានអ្នកទីបីចូល មកជ្រៀតជ្រែក។
ប្រភពដែលទម្លាយចេញខាងលើ បានលួចបង្ហើបទៀតថា គេសង្កេតឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងស្វាមី មិនចេះចប់មិនចេះហើយ រហូតដល់ថ្នាក់ លោក យុត្ថា រ៉ាឆានី ខូចចិត្តដើរផឹកស៊ី ស្រវឹងស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ ។ ចំណុចទាំងនេះ ក៏បានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា កាន់តែមានលេស ដើម្បីងាយស្រួលក្នុង ការប្ដឹងលែងលះ ស្វាមីស្របច្បាប់ម្នាក់នេះ ឲ្យដាច់ស្រឡះ ព្រោះកន្លងមកព័ត៌មាន ត្រូវគេទម្លាយថា ស្នេហាអ្នកទាំងពីរនេះ គឺមានបុរសជា អ្នកមានទ្រព្យស្ដុកស្ដម្ភ មានទាំងអំណាច ពាក់ផ្កាយលើស្មា បម្រើការងារជាមន្រ្តីយោធា បានចូលខ្លួនមក ជ្រៀតជ្រែកបំបែក ពួកគេទាំងពីរ ហើយពេលបានសម្រេច មន្រ្តីរូបនោះនឹងយក ចន ច័ន្ទលក្ខិណា ធ្វើជាប្រពន្ធ ដោយចំហតែម្ដង។
ប្រភពព័ត៌មានលេចចេញពី ពួកមាត់ចាបមាត់ព្រាប បានបង្ហើបឲ្យដឹងទៀតថា ចាប់តាំងពី ចន ច័ន្ទលក្ខិណា ធ្វើឫកព្រងើយកន្ដើយ តោះតើយបែរខ្នង ដាក់ស្វាមីមក គេកត់សម្គាល់ឃើញថា តារាដែលកំពុងបែក ខ្ញែកសុភមង្គលរូបនេះ ហាក់បង្ហាញពីភាពហ៊ីហារ ជិះរថយន្តស៊េរីទំនើប ឡូយឆាយ ជាងមុន ថែមទាំងមានអង្គរក្ស តាមការពារឆ្វេងស្ដាំ ប្រៀបបីដូចជា លោកជំទាវតូចម្នាក់ ដែលទើបតែមានប្ដីជាឯកឧត្តម ដូច្នោះដែរ។
ងាកមកចាប់អារម្មណ៍ លើពាក្យបណ្ដឹងលែងលះស្វាមី ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នករស់ នៅក្នុងពិភពសិល្បៈ ក៏ដូចជា មហាជនទូទៅឯណេះវិញ អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវី បានបង្ហាញខ្លួនរួចហើយ នៅឡើយតែលោក យុត្ថា រ៉ាឆានី ជាស្វាមី មិនទាន់បានមកបង្ហាញវត្តមាន តាមការកោះអញ្ជើញ របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញទេ ខណៈដែលពាក្យបណ្ដឹងនេះ មានតែភាគី អ្នកនាង ចន ច័ន្ទលក្ខិណា ទេ ដែលចង់ឲ្យតុលាការ លើកយកមកជំនុំជំរះ ឲ្យបានលឿនបំផុត ជៀសវាងអូសបន្លាយយូរពេក នាំឲ្យខាតពេល ៕
Looking Today
ចន ច័ន្ទលក្ខិណា និងមេធាវី ពេលបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ
Looking Today
Looking Today
_________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday.com




























Read more: http://www.cambodiapage.info/?p=1879#ixzz2jOtilSBB

6 comments:

Anonymous said...

-
ចង់បាន ផាដី រែក ផាកាយ !!!

ផ្កាយអើយ អើយផ្កាយ ផ្កាយរះរប៉ាត់រប៉ាយ
ពេញបន្ទាយខ្មែរ ផ្កាយ៥ពព្លាក់ ជាផ្កាយ
ទាក់ឆ្កែ ផ្កាយដប់ចង្អេរ តែមិនចេះថែជាតិ ។

ផ្កាយអើយ អើយផ្កាយ ផ្កាយរះអារាត់អារាយ
ក្បែរគោករមៀត ?? ប្រឹងសុំទានគេ ថាយកមកសាងជាតិ
ផ្កាយមានពុតស្នៀត រះលើឡាន Lexus ។

(តើ) មានផ្កាយពិត ចិត្តស្មោះស ស្គាល់អាក្រក់ល្អ
ឫកមិនទំរើស មិនកិបកេងប្រាក់ មិនជញ្ជក់ឈាមញើស មិនឆ្កៀលមិនឆ្កឹះ
រកប្រយោជន៍សួនបុគ្គល ។ (.........ដែរឬទេ ?,មានតិចណាស់)

ផ្កាយអើយ អើយផ្កាយ សូមរះឲ្យឆ្ងាយខ្ញុំមិនចង់យល់
ផ្កាយបិទដបស្រា ផ្កាយហ៊ុនរ៉ោក ហោកអំពល់
ផ្កាយងងឹត ផ្កាយងងល់ ផ្កាយគ្មានរស្មី ៕

កពឈស

Anonymous said...

It's all about money, power and phossy.

Anonymous said...

The problem is not a general, but the generals. She the most well paid actress and TV commentator. She got the positions by sleeping around with those at the top. Even the wives could not tough her. She know her way around. I was not surprise about this divorce and I know it will happen sooner or later. Also, her husband makes less money than her. He is no longer her type. She is way up there now and keep clamming.

Anonymous said...

No matter how much $ she make or how smart she it. YOU ARE ALWAYS ON THE TOP.

Anonymous said...

So sad, but it's the reality in Cambodia today. A lot of the so-called "stars" divorced their husband to become "the mistress" of high-ranking officials and rich businessmen.

Anonymous said...

Oh just because your spouse now make less than you he/she now not your type. I don't buy this selfish, unloyal
betrayal, gold digging, immoral, shamelessness. If you have any good in you you should stand by your soul mate no matter what. Most Asian women in Asia & especially Scambodia usually picked wealths, powers, fame over true love. Phatetic ! There still good, decent Khmer woman. She hot though