វិភាគ៖ តើការបង្កើតរដ្ឋាភិបាលដោយសមាជិក សភាឯកបក្សឆ្លុះបញ្ចាំងយ៉ាងដូចម្ តេច? (អាននិងប្រើការគិតបើអ្នកពិតជាស្ រឡាញ់ជាតិ)
----------------------
VOD- ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
បើទោះជាតំណាងរាស្ត្រជាប់ឆ្នោតរប ស់គណបក្សជំទាស់ ពហិការចូលប្រជុំលើកដំបូងក៏ដោយ ក៏តំណាងរាស្ត្រជាប់ឆ្នោតចំនួន៦៨ រូប របស់គណបក្សប្រជាជនកម្ពុជា នៅតែប្រជុំដោយឯកបក្ស ដើម្បីបើកផ្លូវឲ្យបង្កើតរដ្ឋាភិ បាលថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តើការបង្កើតរដ្ឋាភិបាលថ្មី ដោយរដ្ឋសភាឯកបក្សនេះ រដ្ឋាភិបាលកម្ពុជានឹងមានការទទួល ស្គាល់ពេញលេញពីសហគមន៍អន្តរជាតិដ ែរឬទេ?
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា អន្តរជាតិនឹងទទួលស្គាល់កម្ពុជាត ្រឹមឋានៈជាប្រទេសមួយប៉ុណ្ណោះ ប៉ុន្តែការគាំទ្រលើឆាកអន្តរជាតិ ឬការផ្តល់ជំនួយនានា ពីប្រទេសប្រជាធិបតេយ្យប្រហែលជាម ិនមានទៀតឡើយ ៖ ”យើងមានឧទាហរណ៍ស្រាប់ហើយ មីយ៉ាន់ម៉ា ប្រទេសភូមា សូម្បីតែរបបអញ្ជឹង គេថ្កោលទោស គ្រប់ទិសទី ក៏ប៉ុន្តែមានទំនាក់ទំនងទូតដដែល ជាមួយប្រទេសនានា ប៉ុន្តែគ្រាន់តែថាទំនាក់ទំនង បែបផែននៃការគាំទ្រ ក្នុងឆាកអន្តរជាតិ នោះពិបាក។ នោះគេអាចពិនិត្យមើលឡើងវិញ”។
លោក ឡៅ ម៉ុងហៃ វិភាគទៀតថា ការបង្កើតរដ្ឋាភិបាលដោយសភាឯកបក្ សនេះ បង្ហាញពីការបែកបាក់គ្នារវាងអ្នក នយោបាយ ដែលមានអំណាច និងប្រជាជនជាម្ចាស់ឆ្នោត។
បន្ថែមពីនេះ លោកបណ្ឌិតវិទ្យាស្ត្រនយោបាយ សុខ ទូច កត់សំគាល់ថា ការដែលគណបក្សកាន់អំណាចនៅតែបើកសម ័យប្រជុំសភារំលោភមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនេះ បង្ហាញថា អ្នកនយោបាយមានអំណាចបានយកឈ្នះ អ្នកនយោបាយដែលមិនកាន់អំណាចហើយ ប៉ុន្តែប្រជាជនទេ ជាអ្នកចាញ់ ៖ “តាមផ្លូវច្បាប់វាមិនឆ្លើយតប ទៅនឹងមាត្រា១ មាត្រា៨ មាត្រា៩ មាត្រាទី៧៦ ប៉ុន្តែវាឆ្លើយតបទៅនិង មាត្រា៨២ អញ្ជឺងទិដ្ឋភាពទាំងអស់នេះយើងមើល ជារួម ឃើញថា អ្នកដែលចាញ់នោះ និយាយម្តងទៀតគឺប្រជាជនខ្មែរតែម្ តង ហើយយើងចាំមើលទាំងអស់គ្នាថា ប្រសិនជាមហាអំនាច ទាំងប៉ុន្មាននោះ ចេញសេចក្តីថ្លែងការណ៍ ក្រោយពីចេញសភាថ្មីនោះ ឬក៏នៅថ្ងៃស្អែក រដ្ឋាភិបាលនឹងបោះឆ្នោតជាកញ្ចប់ន ោះ នឹងកើតមានឡើង នោះនឹងឃើញទិដ្ឋភាពនោះថា វាយ៉ាងម៉េច ប្រសិនជាគណបក្សប្រឆាំងមិនចូល នោះមានភាពធ្ងន់ធ្ងរមែនទែន”។
ថ្វីត្បិតតែមិនទាន់មានការចេញសេច ក្តីថ្លែងការណ៍ជាផ្លូវការ គាំទ្រលទ្ធផលបោះឆ្នោតពីសំណាក់ប្ រទេសមហាអំណាច ដែលកាន់លទ្ធិប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី បារាំង អង់គ្លេស ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប ជាដើមនោះ ប៉ុន្តែនៅក្នុង កិច្ចប្រជុំសភាលើកដំបូងនៅថ្ងៃទី ២៣ ខែកញ្ញានេះ ក៏មានវត្តមានតំណាងទូតទាំងនោះចូល រួមផងដែរ។
ប៉ុន្តែក្រុមអ្នកវិភាគ បានអះអាងថា ការបង្ហាញវត្តរបស់តំណាងទូតទាំងន ោះ មិនមានន័យថា ពួកគេគាំទ្រការប្រជុំសភាឯកបក្ស និងគាំទ្រការបង្កើតរដ្ឋាភិបាលថ្ មីនោះទេ ពោលគឺគ្រាន់តែចូលរួម ក្នុងឋានៈជាអ្នកសង្កេតការណ៏ តាមការអញ្ជើញរបស់រដ្ឋាភិបាលចាំផ ្ទះ។
យ៉ាងនេះក្តី លោក សុខ ទូច មានបារម្ភថា កម្ពុជាអាចធ្លាក់ក្នុងវិបត្តិនយ ោបាយមួយដោយសារតែបរទេសលូកដៃចូល ៖ “ចិនក៏ជាមហាអំនាចដែរ ការគាំទ្ររបស់ចិនមិនមែនគ្រប់គ្រ ាន់ទេ ពីព្រោះកម្ពុជាមិនមែន រស់នៅក្នុងទីផ្សារ ដែលផែនការ ឬទីផ្សារដែលមានកំណត់ទេ គឺយើងបើកចំហរជើងមេឃ ទីមួយ យើងចូល WGO អញ្ជឺងទេ យើងត្រូវការទីផ្សារទូលាយ សម្រាប់ឲ្យសេដ្ឋកិច្ចខ្មែររីកចម ្រើន សម្រាប់ឲ្យប្រទេសកម្ពុជារស់ ដូច្នេះកម្ពុជាមិនអាចត្រូវការចិ ន តែមួយទេ ចិនក៏យើងមិនទាន់ចោល ហើយយើងក៏មិនត្រូវការចិនតែមួយទេ យើងត្រូវការចិន ត្រូវការសហគមន៍អឺរ៉ុប ត្រូវការអាមេរិក ត្រូវការជប៉ុន ត្រូវការអាស៊ាន ដូច្នេះប្រសិនជាប្រទេសទាំងអស់នោ ះ មិនគាំទ្រយើង ហើយគាំទ្រតែចិនមួយទេ នោះយើងនឹងរស់ក្នុងទស្សវត្សន៍ទី៧ ០ គឺនៅឆ្នាំ១៩៧៥ ទៀតហើយ”។
អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ការបង្កើតរដ្ឋាភិបាលដោយសភាឯកបក្ សនៅពេលនេះ គឺវិលទៅសម័យ “រដ្ឋកម្ពុជា” ។ លោកបន្តថា និន្នាការនេះជាការចង់បានរបស់ប្រ ទេសកុម្មុយនីស្ត ប៉ុន្តែប្រទេសប្រជាធិបតេយ្យវិញន ឹងដាក់ទណ្ឌកម្មហើយពេលនោះ រដ្ឋាភិបាលកម្ពុជាងាយស្រួលគ្រប់ គ្រង តែប្រជាជននឹងរងទុក្ខធំ ៖ “រដ្ឋាភិបាលគាត់ចំនេញ បានន័យថាម៉េច? គាត់ប្រើប្រាស់សិទ្ធិអំនាចរបស់គ ាត់ពេញទី ក្នុងការទិញអាវុធ ក្នុងការពង្រឹងអំនាច ប្រកាន់បក្ខពួក ក្នុងការរឹតបន្តឹងមតិ ប៉ុន្តែប្រយោជន៍ប្រជាពលរដ្ឋ ប្រយោជន៍ប្រទេសទាំងមូល គឺខាតច្រើនណាស់ ខាតតាំងពីសិទ្ធិសេរីភាព ខាតតាំងពីការអភិវឌ្ឍ តាំងពីការធ្វើសមាហរន្តកម្មនានា នៅក្នុងតំបន់ នៅក្នុងពិភពលោក យើងច្បាស់ជាជើងខ្លីហើយ”។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ នៅរងចាំមើលប្រតិកម្មបន្ថែមទៀត ពីតំណាងទូតបរទេសនានាទៀត ទើបដឹងថា មានប៉ុន្មានប្រទេសដែលទទួលស្គាល់ រដ្ឋាភិបាលថ្មីរបស់កម្ពុជា និងប៉ុន្មានប្រទេសដែលមិនទទួលស្គ ាល់។ ប៉ុន្តែពួកគេព្រមានថា រដ្ឋាភិបាលកម្ពុជាកំពុងដើរធ្លាក ់ចូលទៅក្នុងរបបមួយដូចមុនឆ្នាំ១៩ ៩៣ ឬក្លាយទៅជាអតីតកាលរបស់ប្រទេសភូម ា៕

3 comments:
Forget about the world. But what are we going to do about it?
សភាហ្នឹងគឺសភាចោរ
How about the accomplisher? What should we call them? Chos nak chuy chor ory ban samrech, teu vea mean chea avey?
Post a Comment