A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 16 September 2013

One protesters died after being shot in the head when he tried to return home after the protests សាកសពលោក ចាន់ ម៉ៅ អាយុ29ឆ្នាំ




Source: Sovath Loun ការត្រួតពិនិត្យនិងហេតុការណ៍ជាក់ស្តែងឃើញថា សាកសពលោក ចាន់ ម៉ៅ អាយុ29ឆ្នាំ ត្រូវបានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ប្រហារដោយកងកំលាំងសមត្ថកិច្ចប្រដាប់អាវុធបាញ់ចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៀតនៅតែបាញ់បន្តបណ្តាលឲត្រូវមនុស្សជាច្រើននាក់ទៀតរងរបួសស្រាលនិងធ្ងន់ដោយអ្នកខ្លះបាក់ដៃបាក់ជើង ក្នុងព្រឹត្តិការបាញ់ប្រហារកណ្តាលយប់លើស្ពានអាកាសច្បារអំពៅភ្នំពេញវេលាម៉ោងជាង10យប់ថ្ងៃ15សីហា2013 ។ ក្នុងបណ្តាញសារព័ត៌មានរបស់រដ្ឋាភិបោកដែលចូលចិត្តបំភ្លៃការពិតប្រឌីតសាច់រឿងកុហកបោកប្រាស់បានផ្សាយថា បុរសដែលស្លាប់នោះធ្លាក់ពីលើស្ពានស្លាប់ដោយខ្លួនឯងនិងចោទថា ក្រុមមនុស្សទាំងនោះជាអ្នកប្រើហឹង្សាលើប៉ុស្តិ៍ប៉ូលីស ក្រុមសមត្ថកិច្ច ហើយថែមទាំងចោទថា ក្រុមមនុស្សទាំងនោះមានកាន់កាំភ្លើងទៀត ។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនទទួលខុសត្រូវនោះទេលើការប្រើហឹង្សាដោយប្រាសចាកសីលធម៌បាតុកម្មអហឹង្សាដែលគ្រាន់តែទាមទាឲបង្កើតគណកម្មការឯករាជ្យដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតតែប៉ុណ្ណោះ ហើយបាតុកម្មអហឹង្សាគឺប្រារព្ធធ្វើតែនៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះក្នុងវេលា3ថ្ងៃនិងយប់ ចំពោះជនណាដែលប្រើហឹង្សាខុសច្បាប់គឺត្រូវទទួលទោសតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចប៉ូលីសមិនត្រូវប្រើកាំភ្លើងបាញ់ប្រហារលើប្រជាពលរដ្ឋអហឹង្សាដែលគ្នាគ្មានកាំភ្លើងក្នុងដៃដូច្នោះទេ ។ អង្គការសង្គមស៊ីវិលសិទ្ធិមនុស្សជាតិអន្តរជាតិព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានសំដែងការអាណិតអាសូរដល់ជនរងគ្រោះនិងបានថ្កោលទោសដល់ការប្រើចំណាត់ការហឹង្សារបស់សមត្ថកិច្ចរដ្ឋាភិបាលដែលធ្វើការបង្ក្រាបដោយបាញ់ប្រហារលើជនស្លូតត្រង់ហើយអំពាវនាវឲបញ្ឈប់ការប្រើហឹង្សារំលោភសិទ្ធិមនុស្សនៅកម្ពុជាជាបន្ទាន់ ៕

No comments: