ដោយ៖ តាំង វីដា និង ស៊ុន ណារិន | ថ្ងៃអង្គារ៍ ទី3 ខែកញ្ញា ឆ្នាំ2013, VoD
លោក សម រង្ស៊ី កាលពីកន្លងទៅ
ប្រធាន
គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអង្ការនេះ ឲ្យដឹងថា
លោកមិនទាន់មានការកំណត់អ្វីទៅលើព័ត៌មាន ដែលថា
លោកនឹងទៅប្រទេសចិននោះទេ។
លោក សម រង្ស៊ី បញ្ជាក់បែបនេះ
ជាការឆ្លើយទៅនឹងសំណួរបស់អ្នកយកព័ត៌មានVOD ដែលលើកឡើងថា លោក
ត្រូវបានព្រះមហាក្សត្រ អញ្ជើញទៅគាល់ព្រះអង្គនៅទីក្រុងប៉េកាំង
ប្រទេសចិន។
ទោះជាយ៉ាងណា លោក សម រង្ស៊ី
ហាក់ស្ទាក់ស្ទើរក្នុងការឆ្លើយនឹងសំណួរនេះ ដោយលោកមានប្រសាសន៍ថា
«ខ្ញុំមិនដឹង» មកដល់ពេលនេះ
ព្រោះមិនដឹងមានហេតុការណ៍អ្វីនៅពីក្រោយ តែលោក បានបដិសេធព័ត៌មានថា
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី
បានអញ្ជើញរូបលោកទៅគាល់ព្រះអង្គនៅទីក្រុងប៉េកាំងប្រទេសចិន។ លោក
សម រង្ស៊ី ក៏បានបង្វែរការសាកសួរសំណួរនេះ ទៅលោក កឹម សុខា
និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធព័ត៌មាននេះ ដោយបង្វែរសំណួរទៅលោក សម រង្ស៊ីវិញ។
កាលពីថ្ងៃសុក្រ ទី៣១ ខែសីហា
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី
បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់
បន្តរក្សាភាពស្ងប់ស្ងាត់និងភាពថ្លៃថ្នូរនៃជាតិ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះព្រះហស្ថលេខានៅថ្ងៃទី៣០
ខែសីហានេះ ព្រះបាទនរោត្តមសីហមុនី មានព្រះបន្ទូលថា
មេរៀនជាប្រវត្តិសាស្ត្រ បានបង្ហាញថា
ប្រជាជាតិយើងធ្លាប់មានការបែកបាក់គ្នា ការឈឺចាប់ ជាច្រើនឥតគណនា។
ព្រះរាជសារបន្តថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ
និងមានរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល
ដែលប្រជាជាតិយើងគោរពទាំងអស់គ្នា។
ព្រះរាជសារ ឲ្យដឹងទៀតថា
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥
និងប្រកាសជាផ្លូវការយ៉ាងយូរត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣
បានដំណើរការត្រឹមត្រូវតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ
សំដៅធានាស្ថិរភាព និងនិរន្តរភាពនៃជាតិយើង។
លោក សម រង្ស៊ី
បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញថា គណបក្សសង្គ្រោះជាតិ
នឹងផ្ញើលិខិតមួយថ្វាយជូនព្រះមហាក្សត្រ
ជាការឆ្លើយតបនឹងព្រះរាជសាររបស់ព្រះអង្គ។ លោក សម រង្ស៊ី បានប្រកាសថា
គម្រោងមហាបាតុកម្ម នៅថ្ងៃទី០៧ ខែកញ្ញា
នឹងត្រូវផ្លាស់ប្តូរនិងបង្វែរទៅជាពិធីបួងសួងទូទាំងប្រទេស
សុំសន្តិភាព តាមព្រះរាជតម្រិះព្រះមហាក្សត្រ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍អាស៊ាន-ចិន
លើកទី១០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី
សាធារណរដ្ឋប្រជាមានិតចិន។ លោកនាយករដ្ឋមន្ត្រី
គ្រោងនឹងមកដល់កម្ពុជាវិញ នៅរសៀលម៉ោង៣ ថ្ងៃអង្គារនេះ។
មិនមានមានសេចក្តីការណ៍ថា លោក ហ៊ុន
សែន គ្រោងចូលគាល់ព្រះមហាក្សត្រសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី
ដែលកំពុងគង់ប្រថាប់នៅក្រុងប៉េកាំង ដែរឬទេ៕
5 comments:
If Sam Rainsy goes to China. I advise him not to return to Cambodia, instead to live with the coward and traitor KingKong Xihamoni and the Queen mother MANIPULATOR Monique for ever.
If Sam Rainsy goes to China. I advise him not to return to Cambodia, instead to live with the coward and traitor KingKong Xihamoni and the Queen mother MANIPULATOR Monique for ever.
All our leaders have betrayed Khmers people.
Is Sam Rainsy is part of them.
It smells fishy!
5:51 am
What a pity ! YOU don't even know who is good and who is bad.
Post a Comment