ដោយ៖ ឡាយ សាមាន និងស៊ុន ណារិន | ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013 | VOD

មហាបាតុកម្មលើកទីពីររបស់គណបក្សសង្គ្រោះជាតិ (រូបថត តាំង វីដា)
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ ប្រកាសថា គណបក្សកំពុងរៀបចំ ដើម្បីធ្វើមហាបាតុកម្មជាលើកទីបីនៅថ្ងៃខាងមុខ ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
ការលើកឡើងបែបនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាគ្នានៅខេត្តសៀមរាប និងសម្រេចធ្វើមហាបាតុកម្មជាលើកទីបី និងបន្ទាប់ពីពហិការចូលប្រជុំសភា និងសច្ចាប្រណិធាននៅព្រះបរមរាជវាំង នៅថ្ងៃចន្ទនេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្ស កំពុងតែរៀបចំផែនការធ្វើមហាបាតកម្មជាលើកទីបី។ លោកមិនទាន់អាចបញ្ជាក់លម្អិតពីមហាបាតុកម្មនេះទេ ដោយគ្រាន់តែលើកឡើងថា បាតុកម្មនេះ នឹងមានរយៈពេលយូរជាងបាតុកម្មលើកមុនៗ។
លោក កឹម សុខា ក៏បានបដិសេធនឹងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដែលលើកឡើងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំសភានៅថ្ងៃអង្គារស្អែកនេះ ដើម្បីកុំឲ្យបាត់បង់តំណែងអនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មាការរដ្ឋសភា។លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើការជាមួយអង្គទូតនានា ដើម្បីរកដំណោះស្រាយលើការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មចំនួនពីរលើកមកហើយនៅទីលានប្រជាធិបតេយ្យ គឺលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៧ខែកញ្ញា និងលើកទី២ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញា៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
4 comments:
Please if you are going to do a park only protest then don't because you are wasting time and energy.
another dump strategy, he chang his plan every day, how crazy this guy is. don't you believed me now can you clearly seerainsy have a nature of loser since he is not born yet, he was a losers since he was in his mother's wombs. now can you see it,?, what you rainsy can do with those of your alliance is a complete bunch of ignorance parasites, looke open your stupid eye and looks ah pot surrounding himself with poor ignorance parasites, and see the most destruction result, haven't you see it rainsy,?, you do not have critical plan, no mechanism, no principal, no discipline no works ethics no experience, and you call yourself a leader, you are the madnes man i ever meet, have i said that a hundred time befor, do I. ,,? mike
IF I RECALL A FEW DAYS AGO THAT THE CNRP AND THE CPP SIGNED A 3 POINT AGREEMENTS, AND ONE OF THEM IS NOT TO USE POLICE VIOLENCE AGAINST NON VIOLENCE PROTESTERS. DOES THAT AGREEMENTS REALLY OBAY?
THE CPP INSTEAD HIRED A MOB TO USE VIOLENCE ON A PEACEFULL HUNGER STRIKE PROTESTERS.
OK, THIS IS TIME TO FIGHT BACK. IF THIS 3RD PROTEST GOING TO BE A MEDITATION ONE, THEN JUST DON'T WASTE THE POOR KHMER FINANCIAL RESOURCES.
NOW LOOK AT THE USA, WHEN A TERROUS ATTACKED ON SEPTEMBER 11, DID AMERICAN PEOPLE SIT AND MEDITATED PEACEFULLY?
AFTER 30 YEARS OFF RULING UNDER HUN SEN, AND WE STILL CAN NOT DEFEATED OR LEARN FROM THIS EVIL.
THEREFORE, I SAY LET THE PEOPLE LEAD THE WAY.
This video must be imperatively listened to, for the sake of our country.
សំខានណាសៈ សុំបងប្អូនស្ដាបVIDEOនេះកុំខាន
https://www.facebook.com/pages/Mr-Ear-kimsreng-political-Express-version-2/202247766622201?ref=profile
If you like it, please share to your family/friends.
Post a Comment