A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 August 2013

The Constitutional Council orders the opening of a number of Safety Packages A in Takhmao town ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បន្ត​បើក​កញ្ចប់​សុវត្ថិភាព​«​ក​» នៅ​ក្រុង​តាខ្មៅ​​

ដោយ៖​ សេង ម៉ូលីនី​ | ថ្ងៃសុក្រ ទី30 ខែសីហា ឆ្នាំ2013 |VoD

​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​ឲ្យ​គជប បើក​កញ្ចប់​សុវត្ថិភាព​«​ក​» មួយចំនួន​នៅ​ក្រុង​តាខ្មៅ​នៅ​ថ្ងៃ​ទី​១ ខែ កញ្ញា ដើម្បី​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត ក្នុង​ទម្រង់ ១១០២  ១១០៨ និង​ក្រដាស​កត់ត្រា​សំឡេងឆ្នោត​។​
​សេចក្តី​ប្រកាស​របស់​ ក្រុមប្រឹក្សាធម្មនុញ្ញ​ចេញផ្សាយ​ថ្ងៃទី ៣០​ខែ សីហា​នេះ ឲ្យដឹងថា កញ្ចប់​សុវត្ថិភាព គឺ​នៅ​ការិយាល័យ​ចំនួន​៨ ក្នុង​សង្កាត់​​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​
​គួរបញ្ជាក់​ថា កន្លងមក គជប បាន​បើ​កញ្ចាប់​សុវត្ថិភាព​ចំនួន ៣ មណ្ឌាល រួចមកហើយ ក្នុងនោះ​មាន​ខេត្ត ក្រចេះ បាត់ដំបង និង​ខេត្ត​សៀមរាប​។ តំណាង​គណបក្ស​ប្រឆាំង លោក គួ​យ ប៊ុន​រឿន រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន​ក្នុង​ការបើក​កញ្ចប់​សុវត្ថិភាព​ទាំង​៣​ខេត្ត ​នេះ​៕
សរសេរមកកាន់ សេង ម៉ូលីនី តាមរយៈsengmoliny@gmail.com

No comments: