A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 28 August 2013

The Constitutional Council does not allow valid and invalid votes to be counted during the opening of Safety Packages "A" in Battambang [So what is the point of opening, then? The process is a complete farce!]ក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាត រាប់សន្លឹកឆ្នោតបានការ និងមិនបានការ

ដោយ៖ នួន បូរិន | ថ្ងៃពុធ ទី28 ខែសីហា ឆ្នាំ2013 | 1 ម៉ោង មុន VOD

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសមិនឲ្យមានការរាប់ពីតួលេខ សន្លឹកឆ្នោតបានការ និងមិនបានការ គឺមិនដូចកាលពីថ្ងៃបើកពិនិត្យកញ្ចប់សន្លឹកឆ្នោតសុវត្ថិភាព <<ក>> លើកដំបូង ដែលខណៈនោះ គណបក្សសង្គ្រោះជាតិ រកឃើញថា តួលេខសន្លឹកឆ្នោតបានការ និងមិនបានការ ជាករណីលួចបន្លំសន្លឹកឆ្នោត។

ភ្លាមៗបន្ទាប់ពី ប្រកាសបើកកញ្ចប់សុវត្ថិភាព <<ក>> នៅម៉ោង ៧និង៤០នាទី សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣រូប ដែលចាត់តាំង ជាអ្នកសម្របសម្រួល បានបញ្ជាដោយផ្ទាល់ថា ករណីរាប់តួលេខបានការ និងមិនបានការ គឺលើកនេះ មិនត្រូវអនុញ្ញាតឡើយ ហើយថា បើគណបក្ស ចង់ជជែករឿងនេះ ត្រូវរង់ចាំថ្ងៃបើកសវនាការ។

ប៉ុន្តែ អ្នកតំណាងនៃក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣រូប មិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ។

ករណីនេះ ធ្វើឲ្យតំណាងគណបក្សសង្គ្រោះជាតិ បង្ហាញការមិនពេញចិត្ត ហើយបានប្រកាសជំទាស់។ តែមកដល់ពេលនេះ ដំណើរការរាប់ ដែលមិនបានប្រាប់សន្លឹកឆ្នោតបានការ និងមិនបានការ បានបញ្ចប់ទាំង៨ការិយាល័យហើយ ដែលគណបក្សសង្គ្រោះជាតិ បាននាំមុខ។
នេះជាលើកទីពីរ នៃការបើកកញ្ចប់សន្លឹកឆ្នោតសុវត្ថិភាព <<ក>> នៅការិយាល័យចំនួន៨ នៅសង្កាត់ចំនួន៣ នៅក្រុងបាត់ដំបង បន្ទាប់ពីមានការពិនិត្យកញ្ចប់សន្លឹកឆ្នោតសុវត្ថិភាព <<ក>> នៅការិយាល័យចំនួន១៣ សង្កាត់ស្វាយជ្រះ ខេត្តក្រចេះ ដែលគណបក្សសង្គ្រោះជាតិ រកឃើញថា តួលេខសន្លឹកឆ្នោតបានការ និងមិនបានការ ជាករណីលួចបន្លំសន្លឹកឆ្នោត៕

No comments: