A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 August 2013

Sam Rainsy strongly denies the planned peaceful protests are aimed toppling the government លោក សម រង្ស៊ី បដិសេធ​ដាច់អហង្កា​ធ្វើបាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី29 ខែសីហា ឆ្នាំ2013, VoD

ស្តាប់សំឡេង៖​

ចម្លងទុក
ថា្នក់ដឹកនាំគណបក្សសង្រ្គោះជាតិ ធ្វើ​សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែសីហា (រូបថត ឧត្ដម​)
​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បដិសេធ​ដាច់អហង្កា​ការ ដែល​ថា​គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​ធ្វើ​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល ឬ​រហូត​ដល់​មាន​រដ្ឋប្រហារ​នោះ​។​
​ការ​ថ្លែង​នេះ ធ្វើឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ប្រកាស​ថា​នឹង​ចាត់វិធានការ​ច្បាប់​ដាក់ទោស​អ្នក​ប៉ុនប៉ង​ផ្តួលរំលំ​ រដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​បាតុកម្ម​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក សម រង្ស៊ី​ ថ្លែងថា បាតុកម្ម​នោះ គឺ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​សមស្រប​មួយ សម្រាប់​ម្ចាស់​ឆ្នោត គឺ​មិនមែន​ដើម្បី​ទម្លាក់​រដ្ឋាភិបាល ដូច​ការចោទប្រកាន់​ឡើយ ៖ “​អ្នកណា​ដែល​បកស្រាយ​ថា​យើង​ធ្វើបាតុកម្ម ដើម្បី​ផ្តួលរំលំ​រដ្ឋអំនាច រដ្ឋាភិបាល គឺ​ខុស​ស្រលះ ខ្ញុំ​សូម​បដិសេធ​ដាច់អហង្កា​”​។​
គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​០៧​ ខែ​កញ្ញា ប្រសិនបើ​មិន​មាន​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ ដើម្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នេះ​ការបោះឆ្នោត​។ គណបក្សសង្គ្រោះ​ជា​តិ បញ្ជាក់​ជំហរ​ម្តង​ទៀត​ទៅ​កាន់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ថា មហា​បាតុកម្ម ដែល​គ្រោងនឹង​ធ្វើ​នៅ​ថ្ងៃទី​០៧​ ខែ​កញ្ញា គឺ​ធ្វើឡើង​ដោយ​អហិង្សា​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បាន​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ផ្ញើ​ទៅ​មន្ត្រី​ទូត​ផ្សេងៗ ដែល​នេះ​ជា​ការចោទប្រកាន់​សុទ្ធសាធ ៖ “​មាន​លិខិត​ក្លែងក្លាយ​ដែល​ មិនដឹង​ចេញ​ដោយ​បុគ្គល​ណា​ទេ ហើយ​គាត់​ផ្ញើ​លិខិត​ក្លែងក្លាយ​នេះ ទៅ​អ្នក​ស្ថានទូត ហើយ​និង​ស្ថាប័ន​ព័ត៌មាន ផ្អែក​លើ​លិខិត​នេះ​គាត់​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​អញ្ចឹង នេះ​ប្រសិន​ជា​យើង​ចោទ​គាត់​វិញ​ថា ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ នោះ​គាត់​ត្រូវ​ទទួលទោស ក្រសួង​មហាផ្ទៃ​ត្រូវ​ទទួលទោស​”​។​
VOD មិនទាន់​អាច​ទាក់ទង លោក ខៀវ សុភ័គ ដើម្បី​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។​
​មុន​ការបោះឆ្នោត លោក ហ៊ុន សែន មានប្រសាសន៍​សំដៅ​ទៅលើ​បាតុកម្ម​ទូទាំងប្រទេស​ ប្រឆាំង​នឹង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ករណី​ការ​ថ្លែង​លើ​គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​ថា បាតុកម្ម​ជា​សិទ្ធិ​ប្រជាជន ដោយ​រដ្ឋាភិបាល មិនអាចហាមឃាត់​បានទេ តែ​លោក​អំពាវនាវ​ឲ្យមាន​បាតុកម្ម​អហិង្សា ៖ “​ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​ ខ្ញុំ​សូម​អំពាវនាវ​ទុកជា​មុន​ឲ្យ​ហើយ ប្រសិន​ជា​មាន​បាតុកម្ម​កើតឡើង ទោះបី​កម្រិត​ណា​ក៏​ដោយ សូម​បាតុកម្ម​នោះ​ប្រព្រឹត្តទៅ​ដោយ​អហិង្សា រក្សា​នូវ​សណ្តាប់ធ្នាប់ សាធារណៈ កុំឲ្យ​មាន​អំពើហិង្សា​កើតឡើង នេះ​ជា​សិទ្ធិ​របស់​ប្រជាជន ខ្ញុំ​ព្រះករុណា​ខ្ញុំ​មិន​អាច​ហាម​ឃាត​ប្រជាជន មិនឲ្យ​ធ្វើ​បាតុកម្ម​បាន​ទេ​”​។​
ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ក្រោយ​ការបោះឆ្នោត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការបោះឆ្នោត​ទេ ព្រោះ​ព្រឹត្តិការណ៍​បែបនេះ អាច​បណ្តាល​ឲ្យ​ខាតប្រយោជន៍ និង​បង្ក​ហិង្សា​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​ ​sun_narin@vodhotnews.com

No comments: