- Tuesday, 06 August 2013
- Phnom Penh Post
- ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រោយពីបានធ្វើដំណើរតាមបណ្តាលខេត្តមួយចំនួនមក
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
រួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សគ្រោងមកជួបជុំអ្នកគាំទ្រចំនួន
១ម៉ឺននាក់ នៅរសៀលថ្ងៃអង្គារនេះ នៅទីលានប្រជាធិបតេយ្យ
រាជធានីភ្នំពេញ ដើម្បីថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត។
ការជួបជុំគ្នានៅរសៀលនេះ
ក៏ជាការអំពាវនាវឲ្យអង្គការសហប្រជាជាតិចូលរួមការត្រួតពិនិត្យ
ភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើស
តំណាងរាស្ត្រអាណត្តិទី៥នេះដែរ ខណៈគណបក្សធំៗទាំងពីរ
គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អះអាងថា
ឈ្នះរៀងៗខ្លួន។ ទោះជាបែបណាក្ដី រហូតមកទល់ ពេលនេះគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត នៅមិនទាន់បានប្រកាសនូវអាសនៈជា
បណ្ដោះអាសន្នណាមួយនៅឡើយទេ។
លោក សម រង្ស៊ី
បានថ្លែងប្រាប់ប្រជាពលរដ្ឋបឹងកក់កាលពីល្ងាចម្សិលមិញថា
«នៅរសៀលម៉ោង ៤ ថ្ងៃអង្គារនេះ
យើងនឹងជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ មហាមិទិ្ទញដ៏ធំមួយ
ដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិចូលរួមដោះស្រាយបញ្ហាបោះឆ្នោត
និងការពារជ័យជម្នះរបស់យើង»។
យោងតាមតារាងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ របស់គ.ជ.ប បង្ហាញថា
ក្នុងចំណោមអ្នកបោះឆ្នោតសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន
៩.៦៧៥.៤៥៣ នាក់ គឺមានអ្នកបោះឆ្នោតឲ្យគណបក្សនយោបាយប្រកួតប្រជែងទាំង
៨ សរុប ៦.៦១៦.១១០ នាក់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា
ទទួលការគាំទ្រលើគេបាន ចំនួន ៣.២២៧.៧២៩
សំឡេងបន្ទាប់គ្នាគឺគណបក្សសង្គ្រោះជាតិទទួលបាន ២.៩៤១.១៣៣ សំឡេង។
No comments:
Post a Comment