A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 August 2013

Sam Rainsy: Protests on 7th September is not aimed at toppling the government លោក សម រង្ស៊ី៖ បាតុកម្ម​ថ្ងៃ​៧​កញ្ញា​មិន​មែន​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល

លោក សម រង្ស៊ី បាន​ប្រកាស​ថា គម្រោង​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា ខាង​មុខ​នេះ មិន​មែន​ជា​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ ការ​ធ្វើ​បាតុកម្ម​នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​លើ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ដោយ​ សន្តិវិធី។
ដោយ ទីន ហ្សាការីយ៉ា RFA
2013-08-29
សម រង្ស៊ី ៦១០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Tin Zakariya 
 
លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី២៩ សីហា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លុប​ចោល​ការ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​ទី៧ កញ្ញា វិញ ប្រសិន​បើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទៅ លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី២៨ សីហា សុំ​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជួប​គ្នា​បន្ត​នីតិវិធី​ចរចា​បន្ត​ទៀត។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី អះអាង​ថា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ណា​មួយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ទៅ​តាម​ការ​កំណត់។ លោក សម រង្ស៊ី បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​បាតុកម្ម​នេះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ជំនឿ​លើ​ការ​ដោះស្រាយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ លោក សម រង្ស៊ី បាន​ប្រកាស​ថា ការ​ធ្វើ​មហា​បាតុកម្ម​នេះ មិន​មែន​ជា​បាតុកម្ម​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ការ​ធ្វើ​បាតុកម្ម​ដើម្បី​ចង់​រក​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត​តែ​ ប៉ុណ្ណោះ។
ដោយ​ឡែក គណបក្ស​ប្រជាជន​កម្ពុជា វិញ នៅ​ថ្ងៃ​ទី២៩ សីហា បាន​បញ្ចេញ​ជំហរ​ចង់​រក​ដំណោះស្រាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី២៩ សីហា សរសេរ​ថា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី៣ និង​ថ្ងៃ​ទី៩ សីហា ឆ្នាំ​២០១៣ មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ទាំង​ស្រុង​ក្ដី តែ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ត្រៀម​ខ្លួន​ជានិច្ច បន្ត​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ឈរ​លើ​ស្មារតី​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ។

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​បន្ថែម...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: