A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 August 2013

NEC decided to create a sub-committee to investigate election irregularities after it was unable to form a joint committee គជប សម្រេច​បង្កើត​អនុគណៈកម្មការ​ចំពោះ​កិច្ច បន្ទាប់​ពី​មិន​អាច​ប្រជុំ​បង្កើត​គណៈកម្មការ​ចម្រុះ​បាន

(ថ្ងៃទី 4 សីហា 2013, ) | ដោយ: មុនីរាជ CEN

ភ្នំពេញ: អនុគណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ដោះស្រាយ​បញ្ហា​ប្រក្រតី​នៃ​ដំណើរការ​បោះឆ្នោត ត្រូវបាន​គជប បាន​សម្រេច​បង្កើត​ឡើង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣​។ ជា​ការសម្រេច បន្ទាប់ពី​គណៈកម្មការ​ចម្រុះ ដែល​មាន​ការចូលរួម​ពី​គជប តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ជួបប្រជុំគ្នា​បាន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​

​បន្ទាប់ពី ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គជប នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣ លោក អ៊ឹម សួស្តី ប្រធាន​គជប បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ទោះបីជា​មិន​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​អនុគណៈកម្មការ​ចំពោះ​កិច្ច​នោះ ដំណើរការ​ដោះស្រាយ ត្រួតពិនិត្យ​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។

បន្ទាប់ពី​ កិច្ចប្រជុំ​ពេញ​មួយ​ព្រឹក លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍​ប្រាប់​ក្រុមអ្នកាសែត កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ថា គ​.​ជ​.​ប មាន​ការសោកស្តាយ ចំពោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​មិន​បាន​បញ្ជូន​តំណាង របស់ខ្លួន មក​ប្រជុំ​ពិភាក្សា​អំពី​អាណត្តិ និង​តួនាទី​ភារកិច្ច​របស់​គណៈកម្មកា​រ ចំពោះ​កិច្ច ដែល​គ្រោង​នឹង​ប្រជុំ នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា​នេះ​។ ដោយសា​រតែគ​.​ជ​.​ប ខិតខំ​ប្រឹងប្រែង បើកទូលាយ​អស់ហើយ តាម​សំណូមពរ​របស់​គណបក្ស​ទាំងពីរ ( គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ) ហើយ​ចង់ឲ្យ​ចូលមក ដើម្បី​ធ្វើ​ទាំងអស់គ្នា​។ គណបក្ស​សង្គ្រោះ​ជាតិ ចេះ​តែ​ដាក់​លក្ខខណ្ឌ​ថែម​ទៀត គ​.​ជ​.​ប មានការ​សោក​ស្រាយ​ណាស់​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាគ​.​ជ​.​ប នៅតែ ធ្វើ​ទៅ​មុខ​តទៅ​ទៀត​ទៅ​តាម​ច្បាប់​។​

​    ​
​ទាក់ទង​ទៅ​និង​ ការទាមទារ​ឲ្យមាន​ការចូលរួម​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ចូលរួម ក្នុង​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ភាពមិនប្រក្រតី ពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ត្រូវបាន​លោក អ៊ឹម សួស្តី បញ្ជាក់ថា “​ខ្ញុំ​មិនដឹង​ទៅ​អញ្ជើញ​អង្គការសហប្រជាជាតិ នៅ​ខាង​ណា​ទេ វា​ហួស​សមត្ថកិច្ច​របស់​ខ្ញុំ​ហើយ ហើយ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គឺ​ស្ថាប័ន​គ​.​ជ​.​ប ដូច្នេះ​ច្បាប់​មាន​ហើយ​យើង​ចេះ​តែ​ធ្វើ​បន្ត​ទៅមុខ​ទៀត​”​។​
​    ​
​ ចំពោះ​សំនួរ​របស់​អ្នកា​សែត ដែល​សួរថា តើ​អាចបង្កើត​គណៈកម្មការ​ចម្រុះ បានទេ បើ​មិន​មាន​ការចូលរួម​ពី​គណបក្ស សង្គ្រោះ​ជាតិ​? ត្រូវបាន​លោក អ៊ឹម សួស្តី អះអាងថា “​គ​.​ជ​.​ប ធ្វើ​តែ​ខ្លួនឯង​ទៅ​ហើយ មាន​ភាគី​ពាក់ព័ន្ធ​ចូល​មើល​។ បើ​មិន​ចូល ខ្ញុំ​មិន​អាច​ចាំ​បាន​ទេ ព្រោះ​ច្បាប់​ពេលវេលា ដែល​ត្រូវ​ធ្វើ​ស្អីៗ មាន​ប្រតិទិន​ច្បាស់លាស់​។ ហើយ​ដំណាក់កាល​ទី​២ ដែល​ត្រូវ​ជជែក​អំពី​អាណត្តិ អំពី​តួនាទី​របស​គណៈកម្មកា​រ​ត្រូវធ្វើ​ស្អី​ទៀត ប៉ុន្តែ​ធ្វើ​មិន​បាន​ដោយសារ តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ចូលរួម​។​
​    ​
​ ប្រធាន គ​.​ជ​.​ប បានបញ្ជាក់​ថា គ​.​ជ​.​ប នឹង​បង្កើត​អនុគណៈកម្មការ ចំពោះ​កិច្ច​មួយ ហើយ​ធ្វើ​ការងារ​ដោះស្រាយ​ភាពមិនប្រក្រតី​ទាំងឡាយ ដែល​ទាក់ទង​នឹង​ថ្ងៃ​បោះឆ្នោត ហើយ​ចេះតែធ្វើ​ត​។ ហើយ​គ​.​ជ​.​ប មិន​អាច​ចាំ​បាន​ទេ យើង​ធ្វើ​ទៅ​មុខ​ទៀត​។ ហើយ​អនុគណៈកម្មការ​ចំពោះ​កិច្ច​នេះ នឹង​ចេញ​ឆាប់ៗ​មិន​យូរ​ទេ និង​ចាំ​មើល​បណ្តឹង​និង​របាយការណ៍​ភាព​មិន​ប្រក្រតី ដែល​គេ​មាន​ដាក់​មក ហើយ​យើង​ចាប់ផ្តើម​បង្កើត ហើយ​មិន​មាន​ការរាំងស្ទះ​ទេ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​នោះ​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣​សីហា ឆ្នាំ​២០១៣ កិច្ចប្រជុំ​រវាង​គជប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ជា​គោលការណ៍​ពីរ​ចំនុច​។ ទី​១-​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​គជប និង​គណបក្ស​ទាំង​ពីរ​ចូលរួម​។ ទី​២-​គណៈកម្មការ​ចម្រុះ​នេះ នឹង​ប្រជុំ​ពិភាក្សាគ្នា​អំពី​អាណត្តិ និង​ភារកិច្ច​របស់​ខ្លួន ជាបន្ទាន់ ក្រោយពី​ត្រូវ​បាន​បង្កើត​ហើយ​។

​តាម​គម្រោង នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣ គជប ត្រូវ​រៀបចំ​កិច្ចប្រជុំ​បន្ត ជាមួយនឹង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​និយាយ​ពី​អាណត្តិ និង​តួនាទី ភារកិច្ច​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច សម្រាប់​ដោះស្រាយ​ភាពមិនប្រក្រតី​នានា​ជុំវិញ​ការបោះឆ្នោត​។​

​ក៏​ ប៉ុន្តែ​កិច្ច​នោះ មិនបាន​ធ្វើ​ទេ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បញ្ជូន​តំណាង​ទៅ​។ គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​នោះ មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ដោយ​មាន​គជប ជា​អ្នកសម្របសម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល​។​

​លោក ទេព នីថា អគ្គលេខាធិការ​គជប បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០១៣ ថា គជប​មាន​ការសោកស្តាយ ដែល​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ ពុំ​អាច​ធ្វើបាន​។ តែ​គជប នឹង​បន្ត​ដំណើរការ​នីតិ​វ​ធី និង​ការងារ​របស់​ខ្លួន លើ​ការងារ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត ហើយ​លទ្ធផល​បោះឆ្នោត​ផ្លូវការ នឹង​ត្រូវ​ប្រកាស​យ៉ាង​យូរ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣។

ចំពោះ ​ការ​មិន​បញ្ជូន​តំណាង​របស់​គណបក្ស​សង្គ្រោះជាតិ ទៅចូលរួមប្រជុំបន្ត ដើម្បី​ឈាន​ទៅ​បង្កើត​គណៈកម្មការចម្រុះ នៅព្រឹកថ្ងៃទី៤សីហានេះ ត្រូវបានគជប ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​សម្តែង​ការ​សោក​ស្តាយ ហើយថា គជប នឹង​បន្ត​ដំណើរ​ការ​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ តាម​ការ​គ្រោង​ទុក៕
- See more at: http://www.cen.com.kh/localnews/show_detail/19?token=NWZjMGM5ZT#sthash.NcmAmCST.dpuf

3 comments:

Anonymous said...

លោក អ៊ឹម សួស្តី បញ្ជាក់ថា “ខ្ញុំមិនដឹងទៅអញ្ជើញអង្គការសហប្រជាជាតិ នៅខាងណាទេ វាហួសសមត្ថកិច្ចរបស់ខ្ញុំហើយ ហើយស្ថាប័នរៀបចំការបោះឆ្នោត គឺស្ថាប័ន គ.ជ.ប ដូច្នេះច្បាប់មានហើយយើងចេះតែធ្វើបន្តទៅមុខទៀត”។ “…គ.ជ.ប នឹងបង្កើតអនុគណៈកម្មការ ចំពោះកិច្ចមួយ… ហើយចេះតែធ្វើត។ “
លោក ទេព នីថា បានមានប្រសាសន៍ថា “… តែ គ.ជ.ប នឹងបន្តដំណើរការនីតិវធី និងការងាររបស់ខ្លួន លើការងារផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ហើយលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាសយ៉ាងយូរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។”
បើលោកចង់ លោកត្រូវចេញប្រកាសសុំ ឣ.ស.ប ឧិយបញ្ជូនតំណាងម្នាក់ មកចូលរួមគណៈកម្មការនេះសិន។ តើលោកបានធ្វើឬឣត់? បើលោកឣត់ហៅគេសោះ នរណាគេមករកលោកនោះ។ ពីមុន គ.ជ.ប ថា ឣត់មានច្បាប់បង្កើត គណៈកម្មការនេះទេ តែឥឡូវលោកថាធ្វើតាមច្បាប់តទៅទៀត។ ច្បាប់ស្ឣី តាមតែលោកថានោះ?

Anonymous said...

This sub-committee is nothing more than a CPP creation in order to legitimize its and Mr. Hun Sen's fraudulent election win.

Anonymous said...

តើឣ្នកណាមួយ ក្នងលោកយើងនេះ ទៅជឿលទ្ធផល នៃការស៊ើបឣង្កេតរបស់កុ្រមចោរ គ.ជ.ប ទៅលើឣំពើ និង ប្រព័ន្ធ លួចបន្លំការបោះឆ្នោតរបស់ គ.ជ.ប ខ្លួនឯង និង បក្សពួក CPP បានទេ។ ដាច់ខាត មិនឣាចយកជាការបានទេ។