A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 August 2013

Deputy PM Sar Kheng told Japanese ambassador that the CPP will find a solution to electoral dispute together with the opposition party លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រាប់ជប៉ុនថា នឹងរកដំណោះស្រាយនយោបាយ ជាមួយបក្សប្រឆាំង

(ថ្ងៃទី 2 សីហា 2013,) | ដោយ: រតនា CEN

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ប្រាប់​ទូត​ជប៉ុន​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ព្យាយាម​រក​ដំណោះស្រាយ​នយោបាយ ជាមួយនឹង​គណបក្សប្រឆាំង ដើម្បី​រក្សា​សន្តិភាព​នៅ​កម្ពុជា​។​

​នៅ​ ថ្ងៃទី​២ ខែសីហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានទទួល​ជួប​លោក KUJI KUMAMARU ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​។​

​ នៅក្នុង​ជំនួប​នេះ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​កោតសរសើរ​ដល់​ក្រសួងមហាផ្ទៃ នៅក្នុង​ការគ្រប់គ្រង សន្តិសុខ និង​សណ្តាប់ធ្នាប់​បានល្អ នៅ​អំឡុងពេល​កម្ពុជា រៀបចំ​ការបោះឆ្នោត​សកល ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​

​កន្លងមក​ ក្រសួងការបរទេស​ជប៉ុន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផងដែរ ដោយ​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ពី​សន្តិសុខ និង​ថា​ការងារ​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​បាន​ប្រព្រឹត្តទៅ​រលូន​។

​ក្នុងឱកាស​នោះដែរ លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន ក៏បាន​ជំរាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ផងដែរ​ថា ជប៉ុន​នឹង​តាមដាន​និង​ពិនិត្យ មើល​សភាព​កាណ៍ និ​ប​ការប្រែប្រួល​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​ខាង ក្នុងន័យ​ធ្វើយ៉ាងណា​ជួយ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​ប្រកបដោយ​ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ី​។​


​ ក្នុង​កិច្ច​ជំនួប​នោះ លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី ស ខេង បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ឯកអគ្គ​រាជទូត និង​រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សភាពការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បាន​បញ្ជាក់បន្ថែម​លើ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូន​ដល់​ឯកអគ្គរាជទូត​ជប៉ុន​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ស្វែងរក​ដំណោះស្រាយ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រកបដោយ​សន្តិភាព​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=N2U5OTEwMW#sthash.xbyw2zvE.dpuf

No comments: