A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 August 2013

Death threats alleged in Election Day’s wake យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​សម្លាប់

130802_04
យុវជន​​គាំ​ទ្រ​បក្ស​ សង្គ្រោះ​ជាតិ​ចាំ​ទប់​ វៀត​ណាម​ មិន​ឲ្យ​បោះ​ឆ្នោត​​នៅ​វត្ត​ ចម្ប៉ា។ រូបថត វិសាល
កណ្តាលៈ យុវជន​ពីរ​នាក់ នៅ​ក្នុង​ស្រុក កៀនស្វាយ ដែល​ចេញ​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ធ្វើ​ការ​រារាំង​មន្ត្រី​គណបក្ស​ប្រជាជន​ដែល​ទៅ​ពី​តំបន់​ផ្សេង មិន​ឲ្យ​ចូល​បោះឆ្នោត​ក្នុង​ឃុំ​របស់​ខ្លួន បាន​រត់​គេច​ចេញ​ពី​ផ្ទះ បន្ទាប់​ពី​ក្រុម​យុវជន គណបក្ស​កាន់​អំណាច​មួយ​ក្រុម​បាន​ទៅ​គំរាម​សម្លាប់​ពួក​គេ​ដល់​ផ្ទះ កាល​ពី​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ការ​អះអាង​របស់​យុវជន​ដែល​កំពុង​រត់​គេច​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។
លោក អុល សុខឡេង អាយុ ២៧ ឆ្នាំ ដែល​កំពុង​លាក់​ខ្លួន ពី​ការ​តាម​សម្លាប់​នោះ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​និង​បង​ប្រុស កំពុង​លាក់​ខ្លួន​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន និង​សម្លាប់​របស់​ក្រុម​យុវជន​ដែល​ជា​មនុស្ស​មក​ពី​គណបក្ស​ប្រជាជន។
លោក​បាន​និយាយ​ថា៖ «បង​ប្រុស​ខ្ញុំ បាន​គេច​ខ្លួន តាំង​ពី​ថ្ងៃ​ចន្ទ ហើយ​ខ្ញុំ បាន​គេច​ពី​ផ្ទះ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​មនុស្ស​របស់​គណបក្ស​ប្រជាជន មាន​គ្នា​ប្រហែល ១០ នាក់​បាន​មក​គំរាម​សម្លាប់​ពួក​យើង បន្ទាប់​ពី​បង​ប្រុស​ខ្ញុំ បាន​រារាំង​ប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន ប្រចាំ​ឃុំ គគីរធំ ខេត្ត កណ្ដាល គឺ​លោក ង៉ោ សុវណ្ណ មិន​ឲ្យ​បោះឆ្នោត​ជា​ច្រើន​ដង នៅ​ក្នុង​ឃុំ គគីរធំ កាល​ពី​ថ្ងៃ​អាទិត្យ»។
លោក អុល សុខឡេង បាន​អះអាង​ទៀត​ថា ក្រុម​មនុស្ស​គាំទ្រ​គណបក្ស​ប្រជាជន បាន​ទៅ​ផ្ទះ​របស់​លោក មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បោះឆ្នោត​រួច ដើម្បី​រក​បង​ប្រុស​លោក។ លោក​បាន​ឲ្យ​ដឹង​ថា៖ «ពួកគេ​បាន​សួរ​ឪពុក​ម្ដាយ​ខ្ញុំ​រក​បង​ប្រុស​ខ្ញុំ ហើយ​ពួក​គេ​បាន​គំរាម​សម្លាប់​ក្រុម​គ្រួសារ​ខ្ញុំ នៅ​ពេល​ឪពុក​ម្ដាយ​ខ្ញុំ មិន​ប្រាប់​ពួកគេ​ថា បង​ប្រុស​ខ្ញុំ​នៅ​ទី​ណា​នោះ»។
លោក​សុខ ឡេង បាន​ពួន​នៅ​ក្បែរ​ផ្ទះ នៅ​ពេល​ក្រុម​មនុស្ស​ទាំង​នោះ​ស្រែក និង​គំរាម​ឪពុក​ម្ដាយ​របស់​លោក​ហើយ​លោក​បាន​ប្រើ​ទូរស័ព្ទ​ដៃ​ថត វីដេអូ​ពី​សកម្មភាព​របស់​ពួក​គេ។ «ពួកគេ​បាន​ដើរ​មក​រក​ខ្ញុំ ក្នុង​បំណង​ដណ្តើម​យក​ទូរស័ព្ទ​ដៃ​ខ្ញុំ​ដើម្បី​បោក​ចោល តែ​ខ្ញុំ​មិន​ឲ្យ​ពួក​គេ​ទេ។
បន្ទាប់​ពី​នោះ​មក ពួកគេ​ចង់​ចាប់​ខ្លួន​ខ្ញុំ តែ​ខ្ញុំ​បាន​រត់​ទៅ​រក​គេ​ជួយ ហើយ​ពួក​គេ​បាន​ដេញ​តាម​ខ្ញុំ»។ លោក​បន្ត​ថា៖ «បុរស​ម្នាក់​បាន​ដក​កាំភ្លើង​ដើម្បី​បម្រុង​បាញ់​ខ្ញុំ នៅ​ពេល​ខ្ញុំ​រត់​បាន​ប្រហែល ២០ ម៉ែត្រ​ពី​ផ្ទះ តែ​ជា​សំណាង​ល្អ ក្រុម​អ្នក​ភូមិ បាន​ស្រែក​ឲ្យ​បុរស​នោះ​បញ្ឈប់​សកម្មភាព។ ពួក​គេ​បាន​ចាក​ចេញ​ដោយ​និយាយ​ថា ពួក​គេ​នឹង​សម្លាប់​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ»។
លោក សុខ ឡេង បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ពី​ឪពុក ម្ដាយ​ខ្ញុំ និង​ប្អូន​ស្រី​នៅ​ផ្ទះ ហើយ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ខ្ញុំ​និង​បង​ប្រុស​ខ្ញុំ មិន​ហ៊ាន​ស្នាក់នៅ​ផ្ទះ​ទៀត​ទេ ព្រោះ​មនុស្ស​ទាំង​នោះ នឹង​ចាប់​ខ្លួន ឬ​ក៏​សម្លាប់​យើង​នៅ​ថ្ងៃ​ណា​មួយ»។
ម្ដាយ​របស់​លោក សុខ ឡេង អ្នក​ស្រី កុល រ៉ាន អាយុ ៥១ ឆ្នាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពី​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក​ស្រី។ អ្នក​ស្រី​និយាយ​ថា៖​«ខ្ញុំ​មិន​ដឹង​ថា តើ​ពួកគេ​នៅ​ទី​ណា​ទេ តែ​ពួក​គេ​តែង​តែ​ទូរស័ព្ទ​មក​លេង​ខ្ញុំ»។
អ្នក​ស្រី បាន​លើក​ឡើង​ថា ក្រុម​លោក ង៉ោ សុវណ្ណ ខឹង​នឹង​គ្រួសារ​អ្នក​ស្រី ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បាន​ជា​ពួកគេ ចង់​សម្លាប់​កូន​ប្រុស​អ្នក​ស្រី​យ៉ាង​ដូច្នេះ​។ អ្នក​ស្រី​បន្ថែម​ថា៖​«ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង ទៅ​នគរបាល​ប៉ុស្តិ៍ និង​ក្រុម​សិទ្ធិ​មនុស្ស អាដហុក ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ការពារ​សន្តិសុខ​គ្រួសារ​ខ្ញុំ»។
លោក នូ ពីប៉ូ នាយ​ប៉ុស្តិ៍​នគរបាល ឃុំ គគីរធំ ស្រុក កៀនស្វាយ បាន​មាន​ប្រសាសន៍ ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​ស្រី កុល រ៉ាន រួច​ហើយ ហើយ​លោក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ករណី​នេះ​។
លោក​ថ្លែង​ថា​៖ «ខ្ញុំ​នឹង​ហៅ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ទៅ​សាក​សួរ​។ នៅ​ពេល​ការ​ស៊ើប​អង្កេត​ចប់ ខ្ញុំ​នឹង​បញ្ជូន​ករណី​នេះ ទៅ​កាន់​តុលាការ​»។ លោក នូ ពីប៉ូ បាន​បន្ត​ថា លោក​មិន​ទាន់​ដឹង​ថា តើ​ក្រុម​មនុស្ស​ដែល​អ្នក​ស្រី កុល រ៉ាន ចោទ​ប្រកាន់​នោះ ជា​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ពី​ព្រោះ​លោក​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។
លោក ង៉ោ សុវណ្ណ អតីត​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កាល​ពី​មុន​ការ​បោះឆ្នោត ឆ្នាំ ២០០៨ ដែល​បច្ចុប្បន្ន ជា​ប្រធាន​គណៈ ពង្រឹង​គណបក្ស​ប្រជាជន ប្រចាំ​ឃុំ គគីរ​ធំ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​លោក​បាន​និយាយ​តាម​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ដោយ​បដិសេធ នឹង​ការ​ចោទ​ប្រកាន់​របស់​លោក អុល សុខឡេង។
លោក​បាន​អះអាង​ថា៖ «ការ​គំរាម​សម្លាប់​អ្នក​ណា​ម្នាក់ គឺ​មិន​មែន​ជា​វប្បធម៌​របស់​យើង​ទេ​។ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា ពួកគេ​បាន​ចោទ​ប្រកាន់​ខ្ញុំ​ថា ខ្ញុំ​បាន​ប៉ុនប៉ង​បាញ់​សម្លាប់​ពួកគេ នៅ​ក្នុង​ភូមិ​នេះ តើ​ខ្ញុំ​អាច​បាញ់​ពួកគេ​យ៉ាង​ដូច​ម្ដេច​កើត? យើង​មិន​មាន​កាំភ្លើង​ទេ»។
ជាមួយ​គ្នា​នេះ​ដែរ​យុវជន​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥ នាក់​នៅ​ក្នុង​ស្រុក មេមត់ ខេត្ត កំពង់ចាម ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​ថា ត្រូវ​បាន​នាយ​ប៉ុស្តិ៍​ឃុំ ចាន់មូល គំរាម​សម្លាប់​ផង​ដែរ។
លោក គុយ ប៊ុនរឿន បេក្ខជន​តំណាង​រាស្ត្រ​ខេត្ត កំពង់ចាម របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា កាល​ពី​ថ្ងៃ​អង្គារ​នាយ​ប៉ុស្តិ៍​និង​មន្ត្រី​របស់​គាត់ បាន​គំរាម​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥ នាក់​នៅ​ពេល​ពួកគេ​កំពុង​តែ​និយាយ​ជាមួយ​គ្នា​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ភូមិ។
លោក​បន្ត​ថា៖ «ក្រុម​មន្ត្រី​នគរបាល​បាន​យក​ទូរស័ព្ទ​របស់​ពួក​គេ និង​គំរាម​បោក​គ្រាប់​បែក​សម្លាប់​ពួក​គេ ព្រោះ​ពួកគេ​ដឹង​ថា យុវជន​ទាំង ៥ នាក់​នោះ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​»។ លោក​បាន​បន្ត​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក មេមត់ និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ហើយ​លោក​បាន​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដន្ទាទោស​នគរបាល​ប៉ុស្តិ៍​ទាំង​នោះ​ តាម​ផ្លូវ​ច្បាប់​។
លោក ប៊ុនរឿន បន្ត​ឲ្យ​ដឹង​ថា៖«តាម​ច្បាប់ ពួកគេ​មាន​តួនាទី​ការពារ​សន្តិសុខ​អ្នក​ភូមិ មិន​មែន​ទៅ​គំរាម ឬ​ក៏​សម្លាប់​អ្នក​ភូមិ​នោះ​ឡើយ»។
នាយ​ប៉ុស្តិ៍​ឃុំ ចាន់មូល លោក ណោ ចាន់មុនីរ័ត្ន មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕ PN

2 comments:

Anonymous said...

DEATH THREAD IS A SERIOUS CRIME. WE NEED TO FIND THESE PEOPLE AND SIGNAL BACK TO THEM THAT THEIR POWER IS COMING TO AN END. SO THEY MUST THINK TWICE BEFORE THEY WILL GET THIS SAME FAITH IN RETURN AND COULD BE WORST.

KONE KHMER YOUTH, BE READY TO FIGHT BACK.

Anonymous said...

ពួកវាបោះឆ្នោតគាំទ្រយួនចូលស្រុក មិនត្រូវខ្លាច
វាទេ បើវាក្លាហានសម្លាប់មែននោះ យើងចាប់វា
ញាត់គុកទៅ ព្រោះវាជាមនុស្សក្បត់ជាតិពិតមែន