A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 28 August 2013

CNRP request the CPP to restart talks on the formation of a joint committee to investigate election irregularities គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ជា​ថ្មី ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ចរចា​រឿង​បង្កើត​គណៈកម្មការ​ចម្រុះ​​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃពុធ ទី28 ខែសីហា ឆ្នាំ2013 | VoD

លោក យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (រូបថត វីដា)
គណបក្ស ​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ស្នើ​ជា​ថ្មី​ម្តង​ទៀត​ទៅ​គណបក្ស​ប្រជាជ​កម្ពុជា ចូលរួម​តុ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​គណៈកម្មការ​ពិសេស​មួយ ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​យុត្តិធម៌ ដល់​ម្ចាស់​ឆ្នោត​។
ចាប់ពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ ទី​៥ បានបញ្ចប់ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ច​ចារ​គ្នា ចំនួន​បី​លើក​រួចមកហើយ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​នៅឡើយ​ទេ រហូត​មក​ក​ដល់ពេល​នេះ​។ គជប គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត ជា​អាសនៈ នៅ​ថ្ងៃ​ទី​០៨​ខែ​កញ្ញា​ខាង​មុខ​។
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស ចេញផ្សាយ​នៅ​ថ្ងៃទី​២៨​ខែ​សីហា ឲ្យដឹងថា គោលបំណង​សំខាន់​បំផុត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ការបង្កើត​គណៈកម្មកា​រ​ពិសេស​នេះ គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ សេចក្តីថ្លែងការណ៍​បន្ត​ថា រហូតមកដល់​ពេល នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​ឥទ្ធិពល​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ពុំ​មាន​ឆន្ទៈ​ពិត​ប្រកា​ដ​ក្នុង​ការចូលរួម​បង្កើត​គណៈកម្មការ​ពិសេស​ នេះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ព្រមាន​ថា ប្រសិនបើ​មាន​ដំណោះស្រាយ​សម្រាប់​បង្កើត​គណៈ​កម្មា​នេះ ជម្រើស​ចុងក្រោយ គឺ​ការធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត នៅ​ថ្ងៃ​ទី​០៧​ខែ​កញ្ញា ឆ្នាំ​២០១៣​។​
​សេចក្តីថ្លែងការណ៍​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​រាជរដ្ឋាភិបាល​ណា ដែល​កើតចេញ​ពី​ការបោះឆ្នោត ដែល​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។
តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការបង្កើត​គណៈកម្មកា​រ​ពិសេស​នេះ គឺ​ហួសពេល​ហើយ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស កំពុង​រៀបចំ​សរសេរ​លិខិត​ទៅ​លោក​ជា ស៊ីម ដើម្បី​ចាត់ចែង​មនុស្ស​មក​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ លើ​ការបង្កើត​គណៈកម្មការ​ចម្រុះ​។ លោក​ថា លិខិត​នោះ នឹង​ត្រូវ​ផ្ញើ​ទៅឲ្យ​បាន​មុន​ថ្ងៃ​៧​ខែ​កញ្ញា គឺ​មុនពេល​គណបក្សប្រឆាំង ធ្វើ​មហា​បាតុកម្ម ដែល​ជា​ជម្រើស​ចុងក្រោយ​។​
​កាលពី​ថ្ងៃ​អង្គារ ទី​២៧​ខែ​សីហា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ថ្នាក់​ដឹកនាំ​ក្រុម​ជំនាញ​ចរចា​រក​ដំណោះស្រាយ​ជាមួយ​គណបក្សសង្គ្រោះ ​ជាតិ ឲ្យដឹង​ថា លោក​នឹង​ចូលរួម​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ប្រសិនបើ​មាន​ការស្នើ​ជា​ផ្លូវការ​ជាក់​លាក់​​មួយ ពី​ថ្នាក់ ដឹកនាំ​គណបក្ស​៕
សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

No comments: