A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 26 August 2013

CNRP invites diplomats, journalists, NGO officials to a press conference about irregularities during the opening of Safety Package "A", at 9am on 26th August at CNRP Headquarter in Meanchey commune, Phnom Penh

Inline image 1
គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​ស្តី​ពី​ភាព​មិន​ប្រក្រតី​ក្នុង​កញ្ចប់​សុវត្ថិភាព​“​ក​” នៅ​ថ្ងៃស្អែក​​

ដោយ៖​ តាំង វីដា​ | ថ្ងៃអាទិត្យ ទី25 ខែសីហា ឆ្នាំ2013 | VoD

 គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារ​ព័ត​មាន ស្តី​ពី​ការរកឃើញ​ភាព មិន​ប្រក្រតី​ធ្ងន់ធ្ងរ នៅពេល​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព “​ក​” នៅ​​ថ្ងៃ​ចន្ទ​ស្អែក​នេះ វេលា​ម៉ោង​៩​ព្រឹក​។

​សេចក្តីប្រកាស​ព័ត៌មាន ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី ២៥ ខែ​សីហា​នេះ បានឲ្យដឹងថា គណបក្ស​នេះ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែ​សីហា ម៉ោង ៩​ព្រឹក នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ​។  ការធ្វើសន្និសីទ​នេះ គឺដើម្បី​បង្ហាញពី​ភាព​មិនប្រក្រតី​ដែល​ខ្លួន​បាន​រកឃើញ ខណៈ​ចូលរួម​បើកកញ្ចប់​សុវត្ថិភាព “​ក​”​ មក​ពី​ការិយាល័យ​ចំនួន ១៣ នៃ​មណ្ឌល​ខេត្ត​ក្រចេះ នៅ​ទី​ស្នាក់ការ គ​.​ជ​.​ប ព្រឹក​មិញ​នេះ​។
​គួរបញ្ជាក់​ថា នៅ​ព្រឹក​មិញ​នេះ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត លោក គួ​យ ប៊ុន​រឿន បាន​តវ៉ា​​ចំពោះ​លទ្ធផល​បោះឆ្នោត បន្ទាប់ពី​ឃើញ​ថា ឯកសារ​ពាក់ព័ន្ធ មានការ​កោស​លុប និង​ដូរ​ទិន្នន័យ​មួយចំនួន ក្នុង​ការិយាល័យ​ចំនួន​១៣នោះ៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
------------------------------------------------------------------------------------------
ប្រភព៖ cen.com.kh
ការពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ដោយការបើកកញ្ចប់សុវត្ថិភាព ក នៅខេត្តក្រចេះ បានបិទបញ្ចប់ហើយ។


ភ្នំពេញ: បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់ឯកសារលទ្ធផលបោះឆ្នោត តាមរយៈការបើកកញ្ចប់សុវត្ថិភាពក នៅ ១៣ ការិយាល័យបោះឆ្នោត ក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ អស់ពេលជាង ២ ម៉ោង គិតចាប់ពីម៉ោង ៨ ព្រឹក គឺមកដល់ម៉ោងជាង ១០ ព្រឹកនេះ គជប បានបិទបញ្ចប់ដំណើរការនោះហើយ។ ការពិនិត្យផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព ក នោះ គឺមានការពិនិត្យផ្ទៀងផ្ទាត់លើទម្រង់លទ្ធផលបោះឆ្នោត ១១០២ ១១០៤ និង១១០៨។ ក្នុងពេលពិនិត្យកញ្ចប់សុវត្ថិភាព ក ទាំង ១៣ នោះ គឺមាន ១០ កញ្ចប់ ចំហរ និងមាន ៣ កញ្ចប់ មានចង ខ្លុមបេ ត្រឹមត្រូវ។

តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានអះអាងប្រាប់អ្នកកាសែត ក្នុងពេលពិនិត្យផ្ទៀងផ្ទាត់នោះថា កញ្ចប់សុវត្ថិភាព ក នៅការិយាល័យបោះឆ្នោតទាំង ១៣ ការិយាល័យនោះ គឺមានភាពមិនប្រក្រតីទាំងអស់ ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ នៅខេត្តក្រចេះ។ ពោលគឺគណបក្សសង្គ្រោះជាតិ នឹងត្រូវទទួលបានកៅអីមួយថែមទៀត លើកៅអី ដែលខ្លួនបានទទួល ១ និងគណបក្សប្រជាជនកម្ពុជា ទទួល ២ អាសនៈ។ លោក គួយ ប៊ុនរឿន បានស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ទាំង ១៥ បណ្តឹង នៅក្នុងខេត្តរាជធានី ដែលខ្លួនបានដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ពេលនោះ នឹងមានការប្រែប្រួលអាសនៈរបស់គណបក្សប្រឆាំងនេះ។

ចំណែកលោក ព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល ចុងក្រោយដោះស្រាយបណ្តឹងបោះឆ្នោត នឹងធ្វើការដោះស្រាយបណ្តឹង ឲ្យមានតម្លាភាព និងច្បាស់លាស់ទាំងអស់គ្នា។ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងខិតខំ ប្រឹងប្រែង ដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ឲ្យបានមុន ថ្ងៃកំណត់ ដែលគជប ត្រូវប្រកាសលទ្ធផលបោះឆ្នោត ផ្លូវការ យ៉ាងយូរ ត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។

សូមរម្លឹកថា គជប បានចាប់ផ្តើមបើកកញ្ចប់សុវត្ថិភាព ក កាលពីម៉ោង ៨ ព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការគជប ដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត នៅមណ្ឌលការិយាល័យបោះឆ្នោតមួយចំនួន នៅខេត្តក្រចេះ។ ការបើកកញ្ចប់សុវត្ថិភាព ក នៅក្នុងការិយាល័យបោះឆ្នោត ចំនួន ១៣ ការិយាល័យ នៅឃុំស្វាយជ្រះ ខេត្តក្រចេះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ការទាមទារឲ្យបើកកញ្ចប់សុវត្ថិភាពនោះ គឺគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យប្តឹង ដើម្បីឲ្យគជប ផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបោះឆ្នោត។

ការបើកកញ្ចប់សុវត្ថិភាព ក ជាលើកដំបូង នៅព្រឹកនេះ នៅគជប មានការចូលរួមពីតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកកាសែត និងមានតំណាងពីក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមពិនិត្យ និងស៊ើបអង្កេត។ កញ្ចប់សុវត្ថិភាព ក មានឯកសារ និងសម្ភារៈបោះឆ្នោត ដែលរួមមានជាអាទិ៍ សន្លឹកឆ្នោត បញ្ជីបោះឆ្នោត ទម្រង់រាប់សន្លឹកឆ្នោត ១១០២ ១១០៤ និងទម្រង់ ១១០៨ ជាដើម៕

ប្រភព៖ cen.com.kh

3 comments:

Anonymous said...

NEC stands for Nasty, Evil Criminals !!!

Anonymous said...

No surprise, NEC is a political tool of the CPP and Hun Sen.

Anonymous said...

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ដោយបំភ្លឺចំពោះការរិះគន់ របស់ គណបក្ស ប្រឆាំង ដែលថា កញ្ចប់សុវត្ថិភាព «ក» មានភាពមិនប្រក្រតីនោះ គឺ ជាកំហុស បច្ចេកទេស និងមិនធ្វើ ឲ្យប៉ះពាល់ ដល់លទ្ធផល បោះឆ្នោតទេ។

ឣង្គការ គ.ជ.ប.បានរៀបចំបោះឆ្នោត៥លើកហើយ គួរតែមានការស្ទាត់ជំនាញ ជាបន្តបន្ទាប់ ហើយនៅលើក ទី៥នេះ គឺត្រូវមានការស្ទាត់ជំនាញ កាន់តែខ្ពស់មែនទែន។ បើបច្ចេកទេស ប្រើក្នុងការរក្សាការពារ កញ្ចប់ សុវត្ថិភាព «ក» លើកនេះ មានភាពមិនប្រក្រតីបែបនេះ យើងសន្និដ្ឋានថា ក្នុងការបោះឆ្នោត ៤លើកមុន ក៏រឹតតែមាន ភាពមិនប្រក្រតីច្រើន ឬខ្លាំងជាងនេះ ទៅទៀតផង ហើយមានការរំលោភកែ លទ្ធផលបោះឆ្នោតទាំងឣស់។

បើកញ្ចប់សុវត្ថិភាព "ក" ត្រូវបានគេបើក ឯកសារខាងក្នុង ត្រូវគេកែបន្ថែម ក្នុងរយៈពេលដែល គ.ជ.ប មើលថែទាំ ទទួលខុសត្រូវ តាមតួនាទី របស់គ.ជ.ប គឺ គ.ជ.ប ត្រូវទទួលខុស ពេញទីនៅចំពោះមុខច្បាប់។ បុគ្គលិក គ.ជ.ប ក្រុមនេះ ត្រូវទទួលទោស ឯ គ.ជ.ប ក្រុមនេះត្រូវរំលាយចោល រួចជ្រើសរើស តាមលក្ខខ័ណ្ឌថ្មឹ រួចឈានទៅដល់ ការបោះឆ្នោត សាជាថ្មី ទូទាំងប្រទេស។