A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 August 2013

CNRP exposed the use of fake documents by the Interior Ministry to accuse the CNRP of planning a coup ឯកសារក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ ត្រូវបានលាតត្រដាង ដោយគណបក្សសង្រ្គោះជាតិ

CNRP exposed the use of fake documents by the Interior Ministry to accuse the CNRP of planning a coup
http://www.youtube.com/watch?v=AM-1WDBDsMs&feature=youtu.be
គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​មិន​មាន​គម្រោង​​រំលំ​រដ្ឋាភិបាល​ទេ
Opposition Says Planned Demonstration Is Not To Overthrow Government
Cambodia National Rescue Party leader Sam Rainsy (middle) talks during a press conference on Thursday, August 29, 2013.   Cambodia National Rescue Party leader Sam Rainsy (middle) talks during a press conference on Thursday, August 29, 2013.
Kong Sothanarith
PHNOM PENH - Cambodia’s opposition leaders on Thursday said they will go forward with a mass demonstration next month, despite warnings from ruling party authorities and calls for calm.

Officials for the ruling Cambodian People’s Party have begun issuing warnings to foreign embassies and organizations, claiming the opposition Cambodia National Rescue Party is plotting to overthrow the government.

Opposition officials say they are expecting 100,000 supporters to rally in the streets of Phnom Penh on Sept. 7, to protest flawed elections and a refusal by governing authorities to properly investigate irregularities.

Talks between the CPP and the Rescue Party over a separate investigation have yielded no results, continuing the political deadlock that has gone on since the July 28 polls.

“Our aim is to prove for national and international opinion that there are many supporters of the [Rescue Party], that’s all,” opposition leader Sam Rainsy told reporters Thursday.

The demonstration will be canceled if a special commission is formed to address the complaints of irregularities, Sam Rainsy said.

Rescue Party officials say they would have won the election without voting irregularities. But the CPP has already claimed an election victory, citing preliminary results issued by the National Election Committee.

Meanwhile, the CPP issued its own statement, calling on the public for “calm and quiet and help maintaining peace and stability.”


In a letter to Sam Rainsy, CPP President Chea Sim said the election complaints must be looked into by the National Election Committee or the Constitutional Council.

The CPP “is willing to continue talks based on the results of the vote,” he said.

លោក សម រង្ស៊ី (កណ្តាល)​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​​​ក្នុង​សន្និសីទ​​កាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែសីហានេះ ​ក្នុង​ទី​ក្រុងភ្នំពេញ។​ភ្នំពេញ។                     លោក សម រង្ស៊ី (កណ្តាល)​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​​​ក្នុង​សន្និសីទ​​កាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែសីហានេះ ​ក្នុង​ទី​ក្រុងភ្នំពេញ។​ភ្នំពេញ។
កែប្រែ​​​ទំហំ​​​អក្សរ
គង់ សុឋានរិទ្ធ
ភ្នំពេញ៖ គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ខាង​មុខ​នេះមិន​មែន​ដើម្បី​ ផ្តួល​រំលំ​រដ្ឋា​ភិបាល​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​គោលដៅ​បង្ហាញ​កម្លាំង​គាំទ្រ​នយោបាយ​តែ​ប៉ុណ្ណោះ។

សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ឯកសារ ​ទៅ​កាន់​ស្ថានទូត​នានា ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​នយោបាយ​មួយ​ចំនួន ដោយ​ស្រង់សម្តីមេដឹក​នាំ​គណបក្ស​ជំទាស់​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​គឺ​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន ​សែន។​

លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​គឺ​ដើម្បី​បង្ហាញ​កម្លាំង​គាំ​ទ្រ​របស់​ប្រជា​ពលរដ្ឋ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ តែ​ប៉ុណ្ណោះ។​

លោក​និយាយថា៖​ «បំណង​របស់​យើង​ចង់​ឲ្យ​មតិ​ជាតិ​ និង​អន្តរ​ជាតិ​ឃើញ​ថា អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឃើញ​ច្រើន ​គឺ​ចប់។ ​ដូច្នេះ​អ្វីៗ​ដែល​យើង​និយាយ​និង​ទាមទារ​មាន​តម្លៃ។ ​ដូច​ខ្ញុំ​បញ្ជាក់​អញ្ចឹង​ នៅ​ប្រទេស​បារាំង ​គ្មាន​អ្នក​ណា​ចង់​រំលំ​រដ្ឋាភិបាល​អី​ទេ។​ គេ​ចង់​បាន​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​លើ​បញ្ហា​អី​មួយ។​ គឺ​យើង​ចង់​ឃើញ​កា​រគាំ​ទ្រ​ច្រើន​ ចប់»។​

លោក​សម ​រង្ស៊ី​បាន​លើក​ឧទាហរណ៍​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​បារាំង​ដែល​មាន​ កម្លាំង​មហាជន​អាច​កើន​រហូត​ដល់​៥០​ម៉ឺន​នាក់​ ឬ​កន្លះ​លាន​នាក់​ដែល​នឹង​បង្ហាញ​ថា​ ចលនា​ប្រជាជន​មាន​កម្លាំង​ខ្លាំង​ក្នុងការ​ទាមទារ​អ្វី​មួយ​ដែល​ពួក​គេ​ចង់​ បាន។ ​ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​ មេ​ដឹក​នាំ​គណបក្ស​ជំទាស់​គិត​ថា​បាតុករ​ចំនួន​ដប់​ម៉ឺន​នាក់​អាច​ជា​ កម្លាំង​តំណាង​ឲ្យ​មតិ​ភាគ​ច្រើន​សម្រាប់​ប្រជាពល​រដ្ឋ​១៤​លាន​នាក់​ក្នុង​ ប្រទេស។​


លោក​សម ​រង្ស៊ី​ថ្លែង​ធានា​ថា​ នឹង​មិន​មាន​ការ​បង្ក​ហិង្សា​ក្នុង​បាតុកម្ម​នេះ​ទេ​ ដោយ​លោក​ទាត់​ចោល​ការ​ចូល​រួម​ណាមួយ​ពី​លោក​សួន​ សេរី​រដ្ឋា ​មេ​ដឹកនាំ​ចលនា​អំណាច​ប្រជាពលរដ្ឋ ដែលមាន​មូលដ្ឋាន​នៅសហ​រដ្ឋ​អាមេរិក​នោះ។​

លោក​និយាយថា៖​ «អត់​មាន​ទៅ​វាយ​អ្នក​ណា​ទេ។ ​អត់​មាន​គប់​ដុំ​ថ្ម ​អត់​ដុត​ឡាន ​គឺ​អត់​សោះ។ ​យើង​នឹង​មាន​កម្លាំង​សន្តិ​សុខ​របស់​យើង​ត្រួត​ពិនិត្យ​យ៉ាង​ម៉ឺង​ម៉ាត់​ ហើយ​យើង​ក៏​សុំ​សហការ​ជាមួយ​រដ្ឋ​អំណាច​ដែរ»។​

យ៉ាងណាក៏ដោយ​ គម្រោង​ធ្វើ​បាតុកម្មទំនង​ជា​គ្រាន់​តែ​ស្ថិត​ក្នុង​លក្ខខណ្ឌ​សម្រាប់​ត​ ថ្លៃ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោតនិង​ការ​បង្កើត ​គណៈ​កម្មការ​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​តែ​ប៉ុណ្ណោះ។ ​លោក​សម រង្ស៊ី​គូស​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា​ ប្រសិន​បើ​ការ​ទាមទារ​នេះ​ត្រូវ​បាន​ឆ្លើយ​តប ​នោះ​គម្រោង​ធ្វើ​មហា​បាតុកម្ម​នឹងត្រូវ​លុបចោល។

គម្រោង​បាតុកម្ម​របស់​គណបក្ស​ជំទាស់​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​នឹង​ការ​ ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះឆ្នោត​(គ.ជ.ប.) ​ដែល​គ្រោង​នឹង​ប្រកាស​លទ្ធ​ផល​បោះឆ្នោត​នេះ​នៅ​ថ្ងៃ​ទី​២៨​ខែ​កញ្ញា។ ​ប៉ុន្តែ​លោក​សម រង្ស៊ី​ប្រកាស​ទុក​ជាមុន​ថា នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ​ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​មិន​ត្រូវ​បាន​ដោះស្រាយ​ និង​គណៈ​កម្មការ​ពិសេស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​មិន​ត្រូវ​បាន​បង្កើត​ទេ ​នោះ។ ​ហើយ​លោក​បាន​ទទូច​លើ​ការទាមទារ​របស់​គណ​បក្ស​ជំទាស់។ លោក​និយាយថា៖​

«ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ទៅ។​ បើ​គណបក្ស​ប្រជាជន​ឈ្នះ​មែន​ គឺ​ឈ្នះ​ដោយ​កិត្តិយស។ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​គឺ​ចាញ់​ដោយ​អស់​ចិត្ត។ ​នោះ​ទើប​បញ្ចប់​រឿង។ ​តែ​ដើម្បី​ឲ្យ​គណបក្ស​ណាមួយ​ឈ្នះ​ដោយ​កិត្តិយស​ឬ​ចាញ់​ដោយ​អស់​ចិត្ត ​ត្រូវ​រាប់​(សន្លឹកឆ្នោត)​ឡើង​វិញ ​ឬផ្ទៀងផ្ទាត់​ឡើង​វិញ។​ ដំណោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព​ ឲ្យ​គេ​មើល​ឃើញ​ខុស​ត្រូវ​ទាំង​អស់​សមធម៌ ​យុត្តិធម៌​ នោះ​ទើប​សមហេតុ​សម​ផល»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដណ្តើម​ឈ្នះ​រៀង​ខ្លួន​ពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា​ ឆ្នាំ​២០១៣​នេះ​ បាន​ជួប​ប្រជុំ​ទ្វេភាគី​ចំនួន​ពីរ​លើក​កន្លង​មក​ហើយ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​ចំណុច​ព្រមព្រៀង​សម្រាប់​បង្កើត​គណៈ​កម្មការ​ពិសេស ​ដែល​ស្នើ​ដោយ​គណបក្ស​ជំទាស់​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ពុធ ​លោក​សម​ រង្ស៊ី​បាន​ស្នើ​ឲ្យ​លោក​ជា ​ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ការចរចា​រវាងគណបក្ស​ទាំង​ពីរ​ឡើង​វិញ។ ​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ជា ​ស៊ីម​បាន​ឆ្លើយ​តប​មកវិ​ញ ​ដោយ​រៀបរាប់​ថា​គ.ជ.ប. ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កំពុង​ដំណើរការ​ដោះស្រាយ​បណ្តឹង​នានា​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​នេះ។​

ប៉ុន្តែ​លោក​ជា ​ស៊ីម ​អះអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មាន​ជំហរ​ «បន្ត​ការ​ចរចា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​ដោយ​ឈរ​លើ​លទ្ធផល​នៃ ​ការ​បោះឆ្នោត»។​

លោក​យឹម​ សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា ​លិខិត​របស់​ប្រមុខ​គណ​បក្ស​ប្រជាជនកម្ពុជា​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ពិត​ ប្រាកដ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​នោះ​ទេ។ ​ដូច្នេះ​គណបក្ស​ជំទាស់​នឹង​ធ្វើ​មហា​បាតុកម្ម​ជា​ជម្រើសចុង​ក្រោយ។​

ដំណាល​គ្នា​នេះ​ដែរ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​ដោយ​ចាត់ទុក​ ថា​ ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ ដល់​ជីវភាព​រស់​នៅ​ និង​សន្តិ​សុខ​របស់​ប្រជាពល​រដ្ឋ​ និង​គឺ​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ រួម​ទាំង​ជា​ចេតនា​បំផ្លាញ​ការ​បោះឆ្នោត​ផង​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ អត់ធ្មត់​និង​រក្សាភាព​ស្ងប់ស្ងាត់​ដើម្បី​រួម​ចំណែក​ថែរក្សា​សន្តិភាព​និង​ ស្ថិរភាព​សង្គម។​

ទោះជា​បែប​នេះ​ក្តី​ មន្ត្រី​គណបក្ស​ជំទាស់​ឲ្យ​ដឹង​ថា​ គណបក្ស​នេះ​មិន​ទាន់​បាន​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ​អំពី​ការ​ធ្វើ ​មហា​បាតុ​កម្ម​របស់​ខ្លួន​នៅ​ឡើយ​ទេ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​បំភ្លឺពី​អ្នកនាំ​ពាក្យ​សាលា​រាជ​ធានី​ ភ្នំពេញ​ គឺ​លោក ​ឡុង​ ឌីម៉ង់ ​និង​លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ ​សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕

No comments: