A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 August 2013

20 NGOs to to conduct a prayer for peace at Wat Phnom tomorrow 14th August at 4pm សង្គម​ស៊ីវិល​ចំនួន​២០​គ្រោង​បួង​សួង​សុំ​សន្តិភាព​នា​វត្ត​ភ្នំ​នៅ​ថ្ងៃ​១៤​សីហា

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន គ្រោង​ប្រារព្ធ​ពិធី​បួង​សួង​សុំ​សន្តិភាព នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​សីហា ដើម្បី​ជា​សារ​មួយ​ឲ្យ​ពលរដ្ឋ​ទាំងអស់​កុំ​ប្រើ​អំពើ​ហិង្សា​ណា​មួយ ដែល​អាច​កើត​មាន​ក្នុង​ពេល​កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​សព្វថ្ងៃ។ ពិធី​បួង​សួង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​ចុះ និង​តានតឹង​នៅ​ឡើយ នៅ​ពេល​ដែល​មាន​ការ​ចល័ត​កងទ័ព​រាប់​រយ​នាក់​ពី​បណ្ដា​មូលដ្ឋាន​ទ័ព​តាម​ ខេត្ត មក​កាន់​រាជធានី​ភ្នំពេញ។
ដោយ ទេព សុរ៉ាវី RFA
2013-08-13
ជាង សុខា ៦១០
នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា និង​ជា​សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA
ក្រុម​ការងារ​ដើម្បី​សន្តិភាព និង​អង្គការ​សង្គម​ស៊ីវិល ចំនួន ២០ គ្រោង​ជួប​ជុំ​គ្នា​ដើម្បី​អំពាវនាវ និង​បួង​សួង​សុំ​សន្តិភាព​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​សីហា។
នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា និង​ជា​សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព មាន​ប្រសាសន៍​ថា ពលរដ្ឋ​កំពុង​តែ​ភ័យ​ខ្លាច ដោយសារ​តែ​មាន​ការ​ចល័ត​កងទ័ព និង​រថក្រោះ​ពី​មូលដ្ឋាន​ទ័ព​មក​កាន់​រាជធានី​ភ្នំពេញ ទើប​ក្រុម​ការងារ​សន្តិភាព និង​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា ស្ថានភាព​ចល័ត​ទ័ព និង​រថក្រោះ​នោះ ទំនង​ជា​អាច​នាំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ។
លោក ជាង សុខា៖ «ក្រុម​ការងារ​សន្តិភាព​បាន​កៀងគរ​ជាមួយ​បណ្ដា​អង្គការ ​ផ្សេង​ទៀត ដើម្បី​ជួប​ជុំ​គ្នា​អំពាវនាវ ក៏​ដូចជា​បួង​សួង​ដើម្បី​ឲ្យ​មាន​សន្តិភាព ជា​ពិសេស​រាល់​ដំណោះស្រាយ​ទាក់ទង​ជាមួយ​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន​នេះ​ ប្រកប​ដោយ​សន្តិវិធី»
ក្រោយ​ការ​បោះ​ឆ្នោត មាន​ការ​ចល័ត​កងទ័ព និង​រថក្រោះ​ជាច្រើន​គ្រឿង ចេញ​ពី​មូលដ្ឋាន​ទ័ព​តាម​បណ្ដា​ខេត្ត​នានា មក​កាន់​រាជធានី​ភ្នំពេញ។ ការ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ដើម្បី​មក​ការពារ និង​ទប់ស្កាត់​ក្រុម​បាតុករ​ដែល​មាន​បំណង​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ ឆ្នោត។
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​គាំទ្រ​ឈ្នះ​ដាច់​គណបក្ស​សង្គ្រោះ​ជាតិ។ លទ្ធផល​នោះ​ត្រូវ​បាន លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ភ្លាមៗ ដោយ​ចាត់​ទុក​លទ្ធផល​របស់ គ.ជ.ប នៅ​ពេល​នេះ​ថា ជា​សកម្មភាព​បិទ​បាំង​នូវ​រាល់​កំហុស​ឆ្គង ដែល គ.ជ.ប បាន​ប្រព្រឹត្ត​លើ​ការ​បោះ​ឆ្នោត។
លោក ជាង សុខា សង្ឃឹម​ថា រាល់​ដំណោះស្រាយ​នយោបាយ នឹង​ត្រូវ​ដោះស្រាយ​ចប់​ដោយ​សន្តិវិធី និង​គ្មាន​ការ​ប្រើ​អំពើ​ហិង្សា​កើត​ឡើង។

ពិធី​បួង​សួង​សុំ​សន្តិភាព នឹង​មាន​មនុស្ស​ប្រមាណ ២៥០​នាក់ ចូល​រួម។ ប៉ុន្តែ តួលេខ​នេះ​អាច​មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​នេះ។ តាម​គម្រោង នឹង​មាន​ការ​ជួប​ជុំ​មនុស្ស​ចំនួន ២​ក្រុម ក្នុង​ពេល​តែ​មួយ។ អ្នក​ចូល​រួម​មួយ​ក្រុម ជួប​ជុំ​គ្នា​នៅ​រសៀល​ម៉ោង​៤ នៅ​មុខ​ព្រះបរមរាជវាំង រួច​ដង្ហែ​ក្បួន​មក​កាន់​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​ធ្វើ​ពិធី​បួង​សួង។ ទន្ទឹម​គ្នា​នោះ អ្នក​ចូល​រួម​មួយ​ក្រុម​ទៀត ចាំ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​តែ​ម្តង។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ជុំវិញ​គម្រោង​សុំ​សន្តិភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​សីហា ដោយ​លោក​បិទ​ទូរស័ព្ទ។
យ៉ាង​ណា គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​លើក​ទី៣ របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា ដោយ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត សុំ​ឲ្យ​គណបក្ស​នយោបាយ​ពលរដ្ឋ អាជ្ញាធរ និង​កង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ បន្ត​រក្សា​សន្តិភាព​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​សង្គម​ឲ្យ​នៅ​ប្រក្រតី។
ក្រុម​អង្គការ​​​​សង្គម​ស៊ីវិល​ចំនួន ១០ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌ លើ​បញ្ហា​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត។
អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឱ្យ​ភាគី​ដែល​ពាក់ព័ន្ធ រួម​ទាំង​គណបក្ស​នយោបាយ និង​រាជ​រដ្ឋាភិបាល បន្ធូរបន្ថយ​នូវ​រាល់​ភាព​តានតឹង និង​ពិចារណា​លើ​សារ​ដែល​បាន​បញ្ជូន​ទៅ​កាន់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ចល័ត​កងទ័ព​រាប់​រយ​នាក់ ពី​បណ្ដា​មូលដ្ឋាន​ទ័ព​នៅ​តាម​ខេត្ត មក​កាន់​រាជធានី​ភ្នំពេញ។ សូម​ឱ្យ​ការពារ​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ធានា​ឱ្យ​មាន​ភាព​អត់ធ្មត់​ក្នុង​អំឡុង​ពេល​បាតុកម្ម ឬ​ការ​ប្រមូល​ផ្តុំ​ខាង​ការ​ប្រជុំ​ផ្សេងៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

They start to kill, to threaten us, and opposition leaders still reassured us not to be afraid and to keep calm.

it's ashamed!