A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 28 July 2013

Where will the top leaders vote? តើ​ថ្នាក់ដឹកនាំ​កំពូលៗ បោះឆ្នោត នៅ​ឯ​ណា​ខ្លះ​?

(ថ្ងៃទី 28 កក្កដា 2013,) | ដោយ: មុនីរាជ CEN

 ភ្នំពេញ: ​ថ្នាក់ដឹកនាំ​កំពូលៗ ជា​ប្រធាន​គណបក្ស និង​បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវ​បោះឆ្នោត តាម​មណ្ឌល​ខេត្ត​រាជធានី ដែល​ខ្លួន ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​។ យោង​តាម​ទៅ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​គជប បាន​ផ្សព្វផ្សាយ គឺ​បាន​បង្ហាញ​ពី​ទីតាំង ដែល​ថ្នាក់ដឹកនាំ​កំពូលៗ ត្រូវ​ទៅ​បោះឆ្នោត​។​

-​សម្តេច ជា ស៊ីម​៖
​ សម្តេច ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ ពេញសិទ្ធិ​លំដាប់​លេខ​១ នៅ​មណ្ឌល​ភ្នំពេញ​។ សម្តេច​នឹង​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ជិត​បុរី​ចំការមន ដែល​នៅ​ជិត​ផ្ទះ​របស់​សម្តេច​។​

-​សម្តេច ហ៊ុន សែន​៖
​ សម្តេច​ហ៊ុន​សែន អនុប្រធាន និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ជា​បេក្ខជន​តំណាងរាស្ត្រ លេខ​រៀង​ទី​១ ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាល អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​សាលា​គរុកោសល្យ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

-​សម្តេច ហេង សំរិន​៖
​ សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម​។ សម្តេច​នឹង​ទៅ​បោះឆ្នោត នៅ​ការិយាល័យ 0370 ស្ថិត​ក្នុង​វិទ្យាល័យ ឧត្តរ ទី​រួម​ខេត្ត​កំពង់ចាម​។​

-​សម្តេច​ព្រះអនុជ នរោត្តម អរុណ​រស្មី​៖

​ សម្តេច​ព្រះអនុជ នរោត្តម អរុណ​រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី នឹង​ទៅ​បោះឆ្នោត នៅ​ខេត្ត​កំពង់ចាម ដែល​ជា​មណ្ឌល​ព្រះអង្គ ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​១ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ព្រះអង្គ នឹង​ទៅ​បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត លេខ 0363 ដែល​ស្ថិត​ក្នុង​វិទ្យាល័យ ទ​ក្សិណ នៅ​ទី​រួម​ខេត្តកំពង់ចាម​។​

-​លោក កឹម សុខា​៖
​ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ លេខ​រៀង​ទី​១ នៅ​ខេត្ត​កំពង់ចាម នឹង​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ 0363 ដែល​ស្ថិត​ក្នុង​វិទ្យាល័យ ទ​ក្សិណ​។​

-លោកសមរង្ស៊ី៖
​ចំណែក​លោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើបតែ​វិល​ចូល​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ គឺ​មិន​បាន​ទៅ​បោះឆ្នោត​ទេ ព្រោះ​លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយក៏​មិន​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ឲ្យគេ​បោះឆ្នោត​ឲ្យ​ឡើយ​។ មូលហេតុ មក​ពី​ពេល​មុន លោក​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ហើយ​បញ្ជី​បោះឆ្នោត ត្រូវ​បាន​បិទ​រួចហើយ​។​

​តែ​យ៉ាងណាក៏ដោយ លោក​សម​រង្ស៊ី នៅ​ម៉ោង ៧ ព្រឹក ដែល​ជា​ពេលវេលា​បើក​ការិយាល័យ​បោះឆ្នោត លោក​សម​រង្ស៊ី ក៏​ត្រូវបាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អ្នកកាសែត​ថា លោក​នឹង​ធ្វើដំណើរ ចេញពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែ​។ តែ​មន្ត្រី​នោះ មិន​បាន​បញ្ជាក់​ពី​គោលដៅ​របស់​លោក​សម​រង្ស៊ី​ឡើយ​៕​ - See more at: http://www.cen.com.kh/localnews/show_detail/19?token=ZDViZjdhN2#sthash.uwpqz7JD.dpuf

No comments: