A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 July 2013

Sam Rainsy to have an audience with the king and pay respect to the soul of the late King Sihanouk after arrival in Cambodia on Friday 19th July លោក សម រង្ស៊ី នឹង​ចូល​គាល់​ព្រះមហាក្សត្រ ព្រម​ទាំង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ​ពេល​មក​ដល់​ប្រទេស​កម្ពុជា

Opposition leader Sam Rainsy speaks during a rally in Kandal provinceប្រសិន ​បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ វេលា​ម៉ោង​៩ព្រឹក​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នឹង​មក​ដល់​ប្រទេស​កម្ពុជាហើយ បន្ទាប់​ពី​​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំរួច​មក។ ពេល​ជាន់​ទឹក​ដី​កម្ពុជា​ភ្លាម លោក សម រង្ស៊ី នឹង​ចូល​គាល់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​​សម្តេច​ម៉ែ នរោត្តម មុនីនាថ សីហនុ ព្រម​ទាំង​ចូល​ទៅ​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ​ផង​ដែរ។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​របស់​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះជាតិ។
បើ​តាម​លោក យឹម សុវណ្ណ ក្រោយ​ពី​ចូល​គាល់​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​រួច លោក​ សម រង្ស៊ី ក៏​គ្រោង​នឹង​ទៅ​ជួប​ជាមួយ​ក្រុម​យុវជន និង​សមាជិក​សមាជិកា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ក្បែរ​វត្ត​ភ្នំ​ផងដែរ។
សូម​បញ្ជាក់​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូ​វ​បាន​ព្រះមហាក្សត្រ​​ឡាយ​ព្រះហស្ថ​លើក​លែង​ទោស​កាល​ពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០១៣ បន្ទាប់​ពីមាន​សំណើ​ពី​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ៕

No comments: