ប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី មានប្រសាសន៍ថា
លោកបានប្ដឹងលោក ហ៊ុន សែន កាលពីថ្ងៃទី២១ មិថុនា
ហើយតុលាការបានទទួលយកបណ្ដឹងនោះហើយ។
លិខិតការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ
ផ្សាយកាលពីថ្ងៃទី២៤ មិថុនា
បានទទួលយកពាក្យបណ្ដឹងរបស់រណសិរ្សរំដោះជាតិខ្មែរ
ហើយសន្យានឹងពិនិត្យលើបណ្ដឹងនោះ ថាតើនឹងអាចទទួលយកមកពិនិត្យ
និងបើកសវនាការតាមផ្លូវច្បាប់បានឬទេ?
លោក សម សេរី បន្តថា លោកសង្ស័យថា លោក ហ៊ុន សែន អាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ពលរដ្ឋកម្ពុជា កាលពីឆ្នាំ១៩៨០ ក្នុងយុទ្ធនាការ "ក៥" ការសម្លាប់សកម្មជនសហជីពព្រៃឈើ ព្រះសង្ឃ និងការបង្ខំបណ្ដេញពលរដ្ឋចេញពីលំនៅឋាន៖ «ខ្មែរយើងស្លាប់ដូចជា សម័យ ក៥ ហើយការគប់គ្រាប់បែក ការរឹបអូសដីធ្លី បាញ់សម្លាប់លោក ជា វិជ្ជា និង ឈុត វុទ្ធី នៅមិនទាន់រកឃើញឃាតក»។
លោក សម សេរី មានប្រសាសន៍ថា រណសិរ្សរំដោះជាតិខ្មែរ ធ្លាប់បានបើកយុទ្ធនាការមួយចំនួនប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ ដោយការចែកចាយខិត្តប័ណ្ណ។ លោកបន្តថា រណសិរ្សលោកនឹងប្រើប្រាស់មធ្យោបាយអហិង្សា តស៊ូផ្លាស់ប្ដូររដ្ឋាភិបាលក្រុងភ្នំពេញ។ នេះជាបណ្ដឹងទីពីរហើយដែលបានប្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌ អន្តរជាតិ ប្រឆាំងនឹងលោក ហ៊ុន សែន។ កាលពីឆ្នាំ២០១២ ចលនាអំណាចពលរដ្ឋខ្មែរ ក៏បានប្ដឹងរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់បានឲ្យដឹងថា ចលនាលោកទាមទារអោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ អង្កេតអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយ រដ្ឋាភិបាលក្រុងភ្នំពេញ ប៉ុន្តែក្រោយមកទៀត តុលាការមិនបានចាត់ការបណ្ដឹងរបស់លោក សួន សេរីរដ្ឋា ឡើយ ដោយសារលោកមិនបានប្រគល់ភស្តុតាងបន្ថែមប្រឆាំងនឹងលោក ហ៊ុន សែន។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនបានចាប់អារម្មណ៍ទៅនឹងបណ្ដឹងនេះឡើយ។ លោកបន្តថា រដ្ឋាភិបាលទុកឲ្យតុលាការស៊ើបអង្កេតករណីនោះ៖ «ក៏ប៉ុន្តែវាអាចក្លាយទៅជាភាពអាម៉ាស់ ប្រសិនជាគ្មានមូលដ្ឋាននៃទម្ងន់ទោសសម្រាប់ដាក់ទៅតុលាការ»។
មន្ត្រីជំនាញផ្នែកច្បាប់នៃតុលាការអន្តរជាតិ បញ្ជាក់ថា ដើម្បីអោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការរឿងក្ដីព្រហ្មទណ្ឌណាមួយបាននោះ លុះត្រាតែម្ចាស់បណ្ដឹង ឬដើមចោទ អាចបង្ហាញ និងបញ្ជាក់អោយរដ្ឋអាជ្ញានៃតុលាការនេះជឿជាក់ថា ទី១ បទល្មើសដែលប្ដឹងទៅនោះមានសភាពធ្ងន់ធ្ងរ ដែលអាចបង្កក្តីបារម្ភដល់សហគមន៍អន្តរជាតិ។ ទី២ ពាក្យបណ្ដឹងត្រូវមានភស្តុតាងបញ្ជាក់ថា បទល្មើសនោះកើតឡើងយ៉ាងទូលំទូលាយ ជាលក្ខណៈប្រព័ន្ធ និងទី៣ តុលាការនៅក្នុងប្រទេសនោះ មិនមានឆន្ទៈ ឬមិនអាចរកយុត្តិធម៌ជូនជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

4 comments:
What is this? Publicity stune to get support to raise money for personal's use like Sourn Sereyrotha again? Please if you need money and support do not mislead innocent people to believe in you trick! Khmer liberators,who? Sereyrotha,are you behind this trick again using different name? Please don't be a joke!...I am glad if you did sue Hun sen in ICJ like you said but if you didn't you'll not get any support from Khmers like me.I doubt you did what you said...
Kingta
it is democracy country, it freedom of expression, his rights to do so, let it be,
that was option choose to be liked this,,
i'm not biased any one, the fact is democracy country...
Democracy or demoncracy's Sourn?
The lawsuit will not lead to anything because all Hun Sen's crimes were committed before the establishment of the ICC in 2001. However, the lawsuit has political and diplomatic implications for Hun Sen.
Post a Comment