A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 31 July 2013

Hun Sen: The CPP formed a working committee to negotiate with the opposition សម្តេច​ហ៊ុន​សែន​៖ គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ក្រុមការងារ ចរចា​ជាមួយ​បក្សប្រឆាំង​


លោកនាយករដ្ឋមន្រ្តីហ៊ុនសែន នៅការដ្ឋាសាងសង់ស្ពានអាកស្ទឹងមានជ័យ។ 

(ថ្ងៃទី 31 កក្កដា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: ទី​បំផុត​ទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ប្រកាស នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ដែល​ឈ្នះ​ការបោះឆ្នោត បាន​បង្កើត​ក្រុមការងារ​មួយ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ អាន និង​លោក សាយ ឈុំ ដើម្បី​ចរចា សម្របសម្រួល​ជាមួយ​លោក​សម​រង្ស៊ី និង​លោក កឹម​សុខា​។​


​ ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ក្រុម​ការងារ​នោះ នឹង​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​សម្របសម្រួល​លើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅក្នុង​រដ្ឋសភា​។​
ទាក់ទង ​ទៅនឹង​សំនួរ ដែល​បាន​សួរថា តើ​សម្តេច​តេជោ ហ៊ុន សែន ជាមួយនឹង​លោក សម រង្ស៊ី គួរ​គិតថា មានការ​សន្ទនា​គ្នា​ជា​លក្ខណៈ​គ្រួសារ​យ៉ាងណាដែរ​? ​ជា​ការឆ្លើយ​តប​​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា រឿងនេះ សម្តេច​បាន​ប្រគល់​ភារកិច្ច​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង សាយ ឈុំ និង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​។ ហើយ​លោក​សម រង្ស៊ី ដោយសារ​គាត់​ធ្លាប់បាន​ធ្វើ​លិខិត​ចូលរួម​មរណទុក្ខ​ឪពុក​របស់​សម្តេច ដូច្នេះ​លោក សម រង្ស៊ី ប្រាកដ​ណាស់ គាត់​ច្បាស់​ជា​យល់​នូវ​ពេលវេលា​ដ៏​លំបាក​របស់​សម្តេច ក្នុងការ​កាន់ទុក្ខ​។​

​ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា “​ការដោះស្រាយ​នានា ខ្ញុំ​បាន​ប្រគល់​ទៅ​ឲ្យ​យន្តការ​មួយ​សម្រាប់​ការត្រៀម​រៀបចំ​ការពិភាក្សា​ ជាមួយនឹង​ឯកឧត្តម ស ខេង ជាមួយ​ឯកឧត្តម សាយ ឈុំ ជាមួយ​ឯកឧត្តម សុខ អាន​។ អីចឹង​ទេ​បញ្ហា​នេះ វា​ត្រូវ​មាន​ការសម្របសម្រួល​មួយ​។ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ គឺ​ខ្ញុំ​ក៏​អាច​នឹង​ប្រើ​ពេលវេលា​ដ៏​លំបាក​របស់​ខ្ញុំ ដើម្បី​សន្ទនា​មួយ​ដែរ​”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តទៀតថា “​ចំនុច​នានា ពាក់ព័ន្ធ​ជាមួយ ការ​សម្របសម្រួល​គ្នា​រវាង​បណ្តា​បក្សនយោបាយ គណបក្ស​ប្រជាជន​កម្ពុជា សូមជម្រាបថា បាន​ប្រជុំ​អចិន្ត្រៃយ៍​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា កន្លងផុត​ទៅ​នេះ ក្នុងនោះ គឺ​យើង​​បាន​ត្រៀម​ខ្លួន​បើកចំហរ ដើម្បី​ពិភាក្សា​នយោបាយ​រវាង​បក្ស​ដែល​មាន​អាសនៈ​នៅក្នុង​សភា ដើម្បី​ពិភាក្សា​គ្នា​អំពី​ការរៀបចំ​ក្បាលម៉ាស៊ីនរ​បស់​រដ្ឋសភា​។ ខ្ញុំ​គិតថា​នេះ ជា​ដំណើរ​គ្មាន​អ្នកណា​ដោះស្រាយ​ជំនួស​ខ្មែរ​នឹង​ខ្មែរ​គ្នា​ឯង​បានទេ មិន​អាច​យក​បរទេស​ម​មក​ដោះស្រាយ​ជំនួស​យើង ហើយ​បរទេស​មាន​តែ​លើកទឹកចិត្ត​ឲ្យ​យើង​មាន​ការសន្ទនា​គ្នា​...​។ ខ្ញុំ​មាន​ការរីករាយ​ជាមួយ​ព័ត៌មាន​ទាំងឡាយ ដែល​យើង​ទទួលបាន​ពី​ក្រៅប្រទេស ដែល​លើក​ទឹកចិត្ត​ ហើយ​ខ្ញុំ​ក៏​ជឿជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​ក៏​មាន​ជំនឿ​ជឿជាក់​ទៅលើ​អ្នកដឹកនាំ​នយោបាយ​នៅ​កម្ពុជា ​ផងដែរ​ថា នឹង​ដោះស្រាយ​ជាមួយ​គ្នា​តាម​ផ្លូវ​នយោបាយ នៅក្នុង​ដំណើរការ​ធ្វើ​យ៉ាងណា ឲ្យ​សភា​បាន​ដំណើរការ​ទៅមុខ​”​។​


​ សម្តេច​ន​យក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បដិសេធ​នឹង​ដំណឹង​ដែល​គេ​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក ដែលថា សម្តេច បាន​ចាកចេញ​ទៅ​ក្រៅប្រទេស ហើយ​ថា មាន​យោធា​ទៅ​ឡោមព័ទ្ធ​ផ្ទះ​សម្តេច ដើម្បី​ចាប់​ឃុំខ្លួន​សម្តេច ជា​ដើម​នោះ គឺជា​ការ​មិន​ពិត​ទេ​។​

​ សម្តេច ហ៊ុន សេន ក៏​បាន​ប្រកាសថា គ្មាន​នរណា មក​យក​តំណែង​នាយករដ្ឋមន្ត្រី ពី​សម្តេច​បាន​ទេ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​រួច​ហើយ​ថា សម្តេច គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៥ និង​អាណត្តិ​បន្តៗ​ទៀត​។ ម្យ៉ាងទៀត ចរិក​របស់​សម្តេច គឺ​មិន​រត់​ចោល​ប្រជាពលរដ្ឋ ទោះ​ក្នុង​កាលៈទេសៈ​លំបាក​បែប​ណា​ឡើយ​។​

​ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា អ្នក​ណា​ឈ្នះ ហើយ​អ្នក​ណា​ចាញ់ គឺ​មិន​សំខាន់​ទេ​។ សំខាន់ គឺ​កុំ​ឲ្យ​ជាតិ​បែកបាក់៕
- See more at: http://www.cen.com.kh/localnews/show_detail/19?token=N2E5NGRjNT#sthash.MNauf8vU.dpuf

5 comments:

Anonymous said...

15 DAYS REMAINING,...THAN WE WILL INITIATES THE DEMOCRATIC YOUTH MOVEMENT.
"WE ARE WAITING"......IF NO JUSTICE,...PREPARES FOR THE "CONSEQUENCES"

Signed: KHMER YOUTH MOVEMENT

Anonymous said...

Look at all these obese over weight fat cats. They on sucking Khmer's blood dried a d channel it to their Fat Cats in Hanoi. TRAITORS TO THE NATION OF CAMBODIA.

Anonymous said...

ពួកក្បត់ជាតិសាសនាអស់លក្ខ័ហើយ
អនុមោទនា!!!
























Anonymous said...

Don't negotiate about power-sharing, the CNRP must negotiate to get it 7-point policies implemented and insist it's the winner.

Anonymous said...

Chen faction won CPP. Stupid youns lost.