A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 July 2013

Chief of Stung Meanchey accused of being the cause of violence ប្រធាន​មណ្ឌល​បោះ​ឆ្នោត​ស្ទឹងមានជ័យ​រង​ការ​ចោទ​ថា​ជា​ដើមហេតុ​នៃ​អំពើ​ហិង្សា

ស្រប​ពេល​ដែល​ដំណើរ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា នៅ​មណ្ឌល​បោះឆ្នោត​ស្ទឹងមានជ័យ មិន​ទាន់​បាន​ចប់​ជាស្ថាពរ​​ផង ក៏​មាន​ហិង្សា​រវាង​អ្នក​បោះ​ឆ្នោត​និង​កងរាជអាវុធហត្ថ
ដោយ ម៉ម មុនីរតន៍ RFA
2013-07-29
បោះ​ឆ្នោត ស្ទឹងមានជ័យ ៣០៥
ឡាន​ប្រភេទ​២​បាំង​កន្លះ​ម៉ាក​របស់​កង​រាជ​អាវុធហត្ថ ត្រូវ​បាន​អ្នក​បោះ​ឆ្នោត​នៅ​ស្ទឹងមានជ័យ ផ្ទុះ​កំហឹង​កម្ទេច និង​ដុត​បំផ្លាញ​រង​ការ​ខូចខាត​ទាំង​ស្រុង កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
RFA/Morm Moniroth
ហិង្សា​នេះ​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​គប់​ដុំ​ថ្ម​និង​វាយ​កម្ទេច​និង​ ដុត​ឡាន​កងរាជអាវុធហត្ថ ២​គ្រឿង​នៅ​នឹង​កន្លែង។ ករណី​នេះ ត្រូវ​បាន​អ្នក​សង្កេត​អង្គការ ខុមហ្រែល (Comfrel) និង​ពលរដ្ឋ​នៅ​​ក្នុង​ហេតុការណ៍​អះអាង​ថា ​បណ្ដាល​មក​ពី​កំហុស​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់​ ស្ទឹងមានជ័យ ជា​អ្នក​បង្ក​ឡើង។
អ្នក​សង្កេត​មក​ពី​អង្គការ​ខុមហ្វ្រែល (Comfrel) គឺ​អ្នកស្រី មាស សុថារី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ថា ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​សង្កាត់​ស្ទឹងមានជ័យ គឺ​អ្នកស្រី យិន គឹមសៀង ជា​អ្នក​​ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ។
អ្នកស្រី​បន្ត​ថា ប្រធាន​មណ្ឌល​នៃ​សង្កាត់​ស្ទឹងមានជ័យ នេះ បាន​ព្យាយាម​មិន​ដោះស្រាយ​ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជាង ៣០០ ដែល​ពួក​គេ​ទាមទារ​ឲ្យ​បង្ហាញ​ភស្តុតាង និង​ហេតុផល​ដែល​ធ្វើ​ឲ្យ​ឈ្មោះ​ទាំង​​នោះ​ត្រូវ​បាត់ ខណៈ​ដែល​ពួក​គាត់​មាន​ឯកសារ​ផ្លូវ​ច្បាប់​​គ្រប់គ្រាន់។ ទន្ទឹម​នឹង​ឈ្មោះ​ត្រូវ​បាត់ ក៏​មាន​វត្តមាន​ជនជាតិ​វៀតណាម មាន​សិទ្ធិ​បោះ​​បាន​ទៅ​វិញ។
រថយន្ត ២​គ្រឿង​ប្រភេទ ២​បាំង​កន្លះ​របស់​កងរាជអាវុធហត្ថ ត្រូវ​រង​ការ​កម្ទេច​ដោយ​ក្រុម​អ្នក​តវ៉ា ហើយ​នៅ​ទីបំផុត រថយន្ត​ទាំង ២​គ្រឿង​នេះ ត្រូវ​បាន​ភ្លើង​ឆេះ​ខូចខាត​ទាំង​ស្រុង ដោយ​អ្នក​បោះ​ឆ្នោត​ជាង ១​ពាន់​នាក់​ត្រូវ​គេ​ជឿ​ថា អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។ ចំណែក​ក្រុម​សមត្ថកិច្ច​ដែល​គេ​​ដាក់​ពង្រាយ​ជាង ១០០​ម៉ែត្រ ពី​ទី​កើតហេតុ​មិន​បាន​ចាត់​ការ​ទប់​ស្កាត់​ទាន់​ពេល​ទេ។

ពលរដ្ឋ​នៅ​ក្នុង​ហេតុការណ៍​​នោះ អះអាង​ដូចៗ​គ្នា​ថា ហេតុការណ៍​នេះ​ដំបូង​ឡើយ​កើត​ឡើង ព្រោះ​តែ​ជនជាតិ​វៀតណាម ប្រើ​ហិង្សា​មក​លើ​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​បាត់​ឈ្មោះ​បោះឆ្នោត​ដោយ​ សារ​ទាស់​ពាក្យ​សម្ដី​ដាក់​គ្នា។ បន្ទាប់​មក​ទៀត ក៏​មាន​រឿង​ទាស់​សម្ដី​រវាង​អ្នក​បោះ​ឆ្នោត និង​​ប្រធាន​​គណៈកម្មការ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​សង្កាត់​ស្ទឹងមានជ័យ គឺ​អ្នកស្រី យិន គឹមសៀង រឿង​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ច្រើន រួច​ហើយ​ជម្លោះ​ក៏​បន្ត​តានតឹង​ខ្លាំង។ បន្ទាប់​មក​ក៏​មាន​​កង​អាវុធហត្ថ​​មក​ជួយ​អន្តរាគមន៍​ដឹក​ជម្លៀស​​អ្នកស្រី​ ចេញ​ពី​កន្លែង​កើតហេតុ តែ​មិន​បាន​សម្រេច​ដោយ​ប្រជាពលរដ្ឋ​រារាំង។
មន្ត្រី​កង​រាជ​អាវុធហត្ថ​ក៏​បាញ់​គំរាម​បណ្ដាល​ឲ្យ​អ្នក​បោះ​ឆ្នោត​ក្ដៅ ​ក្រហាយ​ខ្លាំង​ថែម​ទៀត ក៏​នាំ​គ្នា​ព័ទ្ធ​ឡាន​ពីរ​គ្រឿង​នោះ។ ចំណែក​កង​រាជ​អាវុធហត្ថ​ភ័យ ក៏​នាំ​គ្នា​រត់​ចោល​ឡាន ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​ដែល​កំពុង​ខឹង​ខ្លាំង​វាយ​កម្ទេច​ដុត​ឡាន​នោះ​ តែម្ដង។
បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នកស្រី យិន គឹមសៀង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អ្នកស្រី​ត្រូវ​ក្រុម​បាតុករ​ព្យាយាម​ប៉ុនប៉ង​សម្លាប់ ហើយ​អ្នកស្រី​អំពាវនាវ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​បន្ទាន់។
ទន្ទឹម​នឹង​នេះ បុរស​វ័យ​ជាង ៤០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​​ក្រុម​បាតុករ​វៃ​ឲ្យ​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​បុរស​នោះ​ស្ដី​បន្ទោស​ពួក​គេ​ថា ជា​អ្នក​បំផ្លាញ​រថយន្ត​សមត្ថកិច្ច ខណៈ​កំហឹង​នៃ​ការ​តវ៉ា​កំពុង​ពុះកញ្ជ្រោល​កើត​ឡើង។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នេះ​ជា​ការ​​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ដែល​មិន​ចាត់​វិធានការ​ឲ្យ​មាន​ ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

KILL ALL THE CPP CROOKS NOW ! ! ! DON'T LET THEM KILL OUR NATION & OUR CHILDREN.
DONT LET THEM GET AWAY. TIME IS NOW NOW NOW NOW ! ! !

SIGNED: KHMER YOUTH MOVEMENT

Anonymous said...

Kill THEM AND HANG THEM IN FRONT OF OUR PEOPLE.