A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 July 2013

1,000 garment workers in Prey Veng protest to demand a minimum pay increase of $80 per month កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ព្រៃវែង​ប្រមាណ​១​ពាន់​នាក់​ធ្វើ​កូដកម្ម

កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ប្រមាណ ១​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១៥ កក្កដា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​រោងចក្រ​ ដើម្បី​ធ្វើ​កូដកម្ម​​ទាមទារ​ឲ្យ​​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ ៨០​ដុល្លារ​ក្នុង​មួយ​ខែ​ និង​សុំ​បើក​ប្រាក់​ធ្វើការ​បន្ថែម​ម៉ោង ព្រម​ទាំង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត​ដល់​ពួកគាត់។
ដោយ ហ៊ុំ ចំរើន RFA
2013-07-15
ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ​ នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ដំឡើង​ ប្រាក់ខែ​គោល ៨០​ដុល្លារ​ជា​ច្រើន​លើក​មក​ហើយ​​តែ​មិន​មាន​ដំណោះស្រាយ។ ក្រុម​កម្មករ​លើក​ឡើង​ថា ចំនួន​ប្រាក់ខែ​គោល​​ដែល​ពួកគាត់​ទទួល​​បាន  ៥០ ទៅ ៦០​ដុល្លារ បច្ចុប្បន្ន​មិន​អាច​ទ្រទ្រង់​​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ត​ទៅទៀត​ បាន​ឡើយ។
តំណាង​កម្មករ​កម្មការិនី​សិប្បកម្ម​ស្រុក​កំចាយមារ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា ពួកគាត់​ចង់​ឲ្យ​ក្រុម​ចេញ​មុខ​មក​ដោះស្រាយ និង​ជួយ​ផ្ដល់​ប្រាក់​បន្ថែម​មួយ​ចំនួន​តាម​ភាព​ជាក់​ស្ដែង​របស់​កម្មករ៖ «ទាមទារ ​ឲ្យ​ប្រាក់​គោល​ឲ្យ​ឡើង​ដូច​គេ ហើយ​លុយ​ឥឡូវ​ហ្នឹង​ឲ្យ​ចេញ​មក ហើយ​លុយ​ថែម​ម៉ោង​ក៏​អត់​មាន​ដែរ។ លុយ​ថែម​ម៉ោង​គេ​គិត​មួយ​ម៉ោង ១​ពាន់ លុយ​បាយ​១​ពាន់។ ដូច​ថា​គេ​គិត​លុយ​បាយ​ឲ្យ​មួយ​ម៉ោង ១​ពាន់​អ៊ីចឹង ហើយ​លុយ​ថែម​ម៉ោង​យើង​វាអត់​មាន»
ក្រុម​កម្មករ​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះ​ស្រាយ​ជាមួយ​ក្រុមហ៊ុន​តាំង​តែ​ថ្ងៃ​ទី​១៣ កក្កដា រហូត​មក។
វិទ្យុ​អាស៊ីសេរី ​មិន​អាច​ធ្វើ​ការ​ទាក់ទង​ដើម្បី​បក​ស្រាយ​បំភ្លឺ​ពី​ក្រុមហ៊ុន​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ កក្កដា ដោយ​ទូរស័ព្ទ​រោទិ៍ តែ​ត្រូវ​បាន​បិទ​វិញ។
តែ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋបាល​ម្នាក់​ដែល​ទើប​ចូល​បម្រើការ​ក្រុមហ៊ុន​នេះ ​ គឺ​អ្នកស្រី គង់ រា មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​បាន​ដឹង​ពី​គោលបំណង​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នេះ​ទេ។ តែ​អ្នកស្រី​ថា ការ​លើក​ឡើង​របស់​កម្មករ​ជា​រឿង​មិន​ពិត​ឡើយ៖ «ពេល​ចូល​ ធ្វើ​ការ​គេ​ប្រជុំ​ប្រាប់​តើ​ ថា​មាន​លុយ​ថែម​ម៉ោង​មួយ​ថ្ងៃ ២​ពាន់​អ៊ីចឹង។ លុយ​សុខភាព លុយ​ធ្វើ​ដំណើរ​មាន​តើ! ខ្ញុំ​ប្រជុំ​ប្រាប់​កម្មករ​ពេល​រើស ប្រាប់​តាម​ហ្នឹង​មាន​តើ! មាន ២​ពាន់ តែ​គ្រាន់​តែ​ថា លើស​ពី​ហ្នឹង​ទៀត ខ្ញុំ​អត់​ដឹង​ទេ តែ​មួយ​ថ្ងៃ ២​ពាន់​លុយ​ថែម​ម៉ោង​ហ្នឹង»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​សហជីព​កម្មករ​ឯករាជ្យ​កម្ពុជា លោក ជា មុនី បាន​ឲ្យ​ដឹង​ថា រោងចក្រ ឬ​សិប្បកម្ម​ទាំង​ឡាយ​ណា​ដែល​ឋិត​នៅ​ទី​ដាច់ស្រយាល​ងាយ​នឹង​ទទួល​រង​នូវ​ផល​ ប៉ះពាល់​ការ​គាប​សង្កាត់​មក​លើ​កម្មករ។
លោក​ថា បញ្ហា​នេះ​កើត​ចេញ​ពី​អំពើ​ពុករលួយ៖ «គឺ​កើត​ចេញ​មក​ដោយសារ​ អំពើ​ពុករលួយ​ទី​១ ដោយសារ​មន្ត្រី​ពាក់ព័ន្ធ​មាន​ន័យ​ថា មន្ទីរ​ការងារ​ក្រសួង​ការងារ​ហ្នឹង​ឯង​មិន​បាន​ចុះ​ទៅ​ពិនិត្យ។ អ៊ីចឹង​កម្មករ​កម្មការិនី​គាត់​ធ្វើ​កូដកម្ម​ចុង​ក្រោយ​របស់​គាត់​ហើយ ដែល​គាត់​ចង់​បង្ហាញ​ថា ការ​មិន​អនុវត្ត​ច្បាប់​នៅ​តែ​ជា​ធរមាន​នៅ​ឡើយ​ទេ»
លោក​បន្ត​ថា គ្រប់​រោងចក្រ​សិប្បកម្ម​នៅ​កម្ពុជា បើ​ទោះ​ជា​រោងចក្រ​នោះ​ទើប​នឹង​ដំណើរ​ការ​របស់​ខ្លួន​ក្ដី រោងចក្រ​សិប្បកម្ម​​ក៏​ត្រូវ​តែ​ទទួល​ព័ត៌មាន​ឲ្យ​បាន​លំអិត​ពី​ក្រសួង​ ការងារ​របស់​កម្ពុជា​​ដែរ។
រោងចក្រ​កាត់ដេរ​ស្រុក​កំចាយមារ មាន​ទី​តាំង​ឋិត​នៅ​ភូមិ​ទានភ្លើង ឃុំ​ស្មោង​ខាង​ជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ រោងចក្រ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​របស់​ខ្លួន​​ជា​ផ្លូវការ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។ បច្ចុប្បន្ន​សិប្បកម្ម​នេះ​មាន​កម្មករ​កំពុង​ធ្វើ​ការ​ចំនួន​ជាង ១​ពាន់​នាក់។ ក្រុម​កម្មករ​​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ជួយ​ ដោះស្រាយ​ពួកគាត់​ឲ្យ​បាន​ឆាប់។ បើ​គ្មាន​ដំណោះស្រាយ​ណា​មួយ​សមស្រប​ទេ ក្រុម​កម្មករ​នឹង​នៅ​តែ​ធ្វើ​កូដកម្ម​បន្ត។
នៅ​ខែ​ឧសភា ឆ្នាំ​២០១៣ ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​អនុម័ត​កម្រិត​ប្រាក់ខែ​គោល​របស់​​កម្មករ​រោងចក្រ​ទាប​បំផុត ៨០​ដុល្លារ​ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

https://www.youtube.com/watch?v=-3JlcVIGl2k

លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

សូម បងប្អូន​ និង ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ជួយតាមដាន

នូវខ្សែ Video នេះគប្បីខកខានឡើយ សូមអរគុណ ។