A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 June 2013

The people uprising against the disturbance organised by the ruling CPP ប្រជាពលរដ្ឋក្រោកឡើងតទល់នឹងការ​​រំខានរបស់គណបក្សប្រជាជនកម្ពុជា

Jun 12, 2013 Comments Off Khean Vises 
http://www.nationalrescueparty.org/
Read about people uprising against the disturbance organised by the ruling CPP.
វេទិកាសាធារណៈរបស់គណបក្សសង្រ្គោះជាតិ នៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី​១១ខែមិថុនា ដែលមានប្រជាពលរដ្ឋប្រមាណ​ជាង១៥០០នាក់ចូលរួម ត្រូវបានរំខានដោយសមាជិកគណបក្សប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ ពួកគេបានយកឡានជាច្រើនគ្រឿង មកដាក់រាំងផ្លូវមិនឲ្យរថយន្ត​របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ធ្វើដំណើរបាន។ ការរំខានវេទិកាសាធារណ:របស់គណបក្សសង្រ្គោះជាតិ ពីសំណាក់សមាជិក​គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានគេរៀបចំឡើងមានលក្ខណ:ជាប្រព័ន្ធ​ នៅស្ទើរគ្រប់ទីកន្លែងក្នុងរយ:កាលថ្មីៗនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ប្រជា​ពលរដ្ឋដ៏ច្រើនលើសលុប បានជំនះមកចូលរួមវេទិការបស់គណបក្សសង្រ្គោះជាតិ ប្រកបដោយទឹកចិត្តមោះមុត និងអង់អាច ដែលបញ្ជាក់ពីគោលបំណងចង់ផ្លាស់ប្តូរ​ មេដឹកនាំបច្ចុប្បន្នដែលចេះតែការគំរាមកំហែងបំភិតបំភ័យ និងការប្រើហិង្សា។ នេះបង្ហាញឲ្យឃើញថា អ្នកម្ចាស់ឆ្នោតមានការអស់ជំនឿលើគណបក្សប្រជាជនកម្ពុជា ហើយថែមទាំងឈប់ភ័យខ្លាចនូវការគំរាម ការរារាំង និងសកម្មភាពអកុសល្យមួយចំនួន​ ដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាបានធ្វើនាពេលកន្លងមក។
ផ្ទុយមកវិញ អ្នកម្ចាស់ឆ្នោតថែមទាំងបានចេញមុខតទល់នូវអ្វីដែលពួកគាត់យល់ថាជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម ដូចជាករណីម្សិលមិញ ដែលសមាជិកគណបក្សកាន់អំណាចបានយកឡានប្រហែល១០គ្រឿងមកព័ទ្ធបិទផ្លូវមិនឲ្យឡានលោក កឹម សុខា ប្រធានស្តីគណបក្សសង្រ្គោះជាតិ ចេញពីវេទិការួច ប៉ុន្តែប្រជាពលរដ្ឋគាំទ្រគណបក្សសង្រ្គោះជាតិបានក្រោកឡើងតទល់នឹងការរំខាននេះ រហូតជួយបើកផ្លូវឲ្យរថយន្តលោក កឹម សុខា បានចេញដំណើរដោយសុវត្ថិភាព៕
- See more at: http://www.nationalrescueparty.org/#sthash.JH66WK1K.dpuf

1 comment:

Anonymous said...

សូមសរសើរដល់បងប្អូនដែលបានជួយការពារសន្តិ
សុខលោក កឹម សុខា។ I praise those people who have protected the security of Mr. Kem Sokha.