A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 June 2013

The opposition CNRP exposes the irregularities of defectors បក្ស​ប្រឆាំង​លាត​ត្រដាង​ពី​ភាព​មិន​ប្រក្រតី​នៃ​អ្នក​ផ្តាច់​ខ្លួន

Wednesday, 26 June 2013 
Phnom Penh Post
មាស សុខជា
130626_02
សមាជិក​គណបក្ស​​សង្គ្រោះ​ជាតិ​ទាំងនេះ​ដែល​បាន​ផ្ដាច់​ខ្លួន​ចូលរួម​គណបក្ស​ប្រជាជន​កាលពីថ្ងៃ​ចន្ទ​។ រូបថត ម៉ៃ វីរៈ
កណ្តាលៈ ក្រុម​មន្រ្តី​គណបក្ស​ប្រឆាំង​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ បន្ទាប់​ពី​អតីត​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កណ្តាល​ម្នាក់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស តាំង​ពី​ឆ្នាំ​២០០៩ បាន​ប្រើ​តួនាទី​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កណ្តាល​ បច្ចុប្បន្ន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ហៅ​សកម្មភាព​ផ្តាច់​ខ្លួន​នេះ​ថា​ជា​ការ​រៀបចំ​ឡើង ដោយ​គណបក្ស​កាន់​អំណាច​ដើម្បី​បំភាន់​មតិ​សាធារណជន។
លោក អេង ឆៃអៀង តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី និង​លោក ភួង សុខា សមាជិក​គណបក្ស​សិទិ្ធ​មនុស្ស ដែល​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កណ្តាល​បច្ចុប្បន្ន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា លោក ហោល សំនៀង ដែល​ធ្វើ​សន្និសីទ​កាសែត ដោយ​ប្រកាស​ថា ខ្លួន​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​កណ្តាល ហើយ​បាន​ដឹក​នាំ​សមាជិក​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​នោះ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​គណបក្ស​សិទ្ធិ​មនុស្ស ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក​ដោយ​សារ​តែ​លោក សំនៀង គឺជា​មនុស្ស​បង្កប់​របស់​គណបក្ស​ប្រជាជន។
លោក ភួង សុខា ប្រធាន​គណៈ​កម្មាធិការ​ប្រតិបតិ្ត​របស់​គណបក្ស​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា៖ «លោក​ហោល សំនៀង ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបតិ្ត​របស់​គណបក្ស​សិទិ្ធ​មនុស្ស​នៅ​ក្នុង​ ឆ្នាំ​២០០៨‑២០០៩។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន យើង​បាន​ដក​គាត់​ចេញ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។ បន្ទាប់​ពី​ដក​គាត់​ចេញ ខ្ញុំ​បាន​ធ្វើ​ជា​ប្រធាន​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក​»។ លោក ភួង សុខា បាន​ចំអក​ថា មូលហេតុ​ដែល​លោក ហោល សំនៀង អះអាង​ថា គាត់​ជា​មេ​ដឹក​នាំ​គណបក្ស​សិទិ្ធ​មនុស្ស នៅ​ខេត្ត​កណ្តាល ហើយ​បាន​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន​មុន​ការ​បោះឆ្នោត​បែប​នេះ ព្រោះ​ថា គាត់​ចង់​បាន​ផល​ប្រយោជន៍​ពី​គណបក្ស​ប្រជាជន​កម្ពុជា។
លោក អេង ឆៃអៀង បាន​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ករណី​នេះ ដោយ​ប្រមូល​មនុស្ស​មក​ធ្វើ​បែប​នេះ។ ទោះ​ជា​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​។ យើង​បាន​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន​ថ្ងៃ​នេះ បញ្ជាក់​ថា គណបក្ស​ប្រជាជន​កាន់​តែ​ចុះ​ខ្សោយ ដោយ​ជ្រើស​យក​បុគ្គល​ដែល​គេ​បណ្តេញ​ចេញ​មក​ធ្វើ​បែប​នេះ»
ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ម្សិលមិញ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ លោក ហោល សំនៀង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​បាន​នាំ​សមាជិក​ជាង ១០០​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​សិទិ្ធ​មនុស្ស​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សារ​តែ​បាត់​បង់​ទំនុក​ចិត្ត​លើ​គណបក្ស​ប្រឆាំង។
បើ​ទោះ​បី​ជា​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា លោក​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ខេត្ត​កណ្តាល​ បច្ចុប្បន្ន​ក៏​ដោយ ក៏​ប៉ុន្តែ​ក្រោយ​មក លោក សំនៀង បាន​បំភ្លឺ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា លោក​ទទួល​ស្គាល់​ថា លោក​ពិត​ជា​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​សិទ្ធិ​មនុស្ស​ទៀត​ទេ ប៉ុន្តែ ថា លោក​បាន​លាលែង​ពី​គណបក្ស​សិទិ្ធ​មនុស្ស​នៅ​ក្នុង​ឆ្នាំ ២០១២ ព្រោះ​គណបក្ស​សិទិ្ធ​មនុស្ស​មិន​យក​ចិត្ត​ទុក​ដាក់​លើ​រូប​លោក។ លោក សំនៀង​បាន​បន្ត​ថា៖ «​គេ​មិន​ដែល​ហៅ​ខ្ញុំ​ទៅ​ប្រជុំ ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី​ទេ។ ប្រាក់​ខ្ញុំ ទ្រព្យ​សម្បត្តិ​ខ្ញុំ​អស់​រលីង។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់»។ លោក​បាន​បន្ថែម​ថា លោក​បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​មិន​មែន​ដោយ​សារ​ផល​ ប្រយោជន៍​ទេ ប៉ុន្តែ​ចង់​រស់​នៅ​ក្រោម​ឆត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹក​នាំ ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​មាន​គោល​នយោបាយ​ច្បាស់​លាស់។
ទាក់​ទង​នឹង​ការ​ចោទ​ថា គណបក្ស​ប្រជាជន​ជា​អ្នក​រៀប​ចំ​សម្រាប់​ការ​ផ្តាច់​ខ្លួន លោក ទិត្យ សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ទទួល​ស្គាល់ ថា គណបក្ស​ប្រជាជន​ពិត​ជា​បាន​រៀប​ចំ​ពិធី​នេះ​មែន​ប៉ុន្តែ​បាន​អះអាង​ថា មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ពិធី​នេះ ពី​ព្រោះ​មាន​អ្នក​ផ្តាច់​ខ្លួន។ គណបក្ស​ប្រជាជន​បាន​រៀបចំ​ពិធី​ទទួល​អ្នក​ផ្តាច់​ខ្លួន​ទាំង​នោះ។ លោក សុធា ថា៖ «​ដូច្នេះ មាន​ការ​ផ្តាច់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ពួក​គេ​ចូល​មក​មាន​កាន់​កាត​សមាជិក​គណបក្ស​ប្រឆាំង»៕ TK

No comments: