A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 29 June 2013

Radio directors ordered to postpone international radio programs [The real intention was to deprive the opposition of its voice!] ក្រសួង​ព័ត៌មាន​ហាម​គ្រប់​វិទ្យុ​FM​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ខេមរភាសា

Read about political parties criticised the order and read about the vox populi here.
The second day of the CNRP election campaign in Battambang, 28th June 2013.

PHNOM PENH (The Cambodia Herald) --​ The Ministry of Information has ordered all FM radio stations in Cambodia to postpone broadcasting international radio speaking native Cambodian during the election campaign and also polling day.

A statement was issued Tuesday by Ouk Prathna, acting minister of the Ministry of Information, and sent to directors of every FM radio stations in Cambodia on Friday.

The statement also warned FM radio directors that they would face legal measures if they don’t respect the announcement of the ministry.

On Thursday, Cambodia kicked off its election campaign lasting until July 26 with eight political parties being eligible to compete for the 123 seats in parliament in the general election taking place on July 28.

The eight political parties includes the Cambodian People’s Party (CPP) of Prime Minister Hun Sen, the opposition Cambodia National Rescue Party (CNRP) of self-exiled Sam Rainsy and  the Royalist Funcinpec Party headed by Princess Nordom Arunrasmey.


The other five parties are the League for Democracy Party led by Khem Veasna, the Cambodian Nationality party led by Seng Sokheng, the Democratic Republic Party led by Sokroth Sovan Panhchakseila, the Khmer Anti-Poverty party led by Daran Kravanh, and the Khmer Economic Development Party led by Huon Reach Chamroeun.

9.6 million people are eligible to cast ballots with more than half of them between the ages of 18 to 35 years old.
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=11&token=YmI5ZjE3OWMwMjU#sthash.M1VviaKH.dpuf
ក្រសួង​ព័ត៌មាន បាន​ណែនាំ​អ្នក​ទទួល​ខុស​ត្រូវ​ស្ថានីយ​វិទ្យុ អែហ្វអ៊ឹម (FM) ក្នុង​ស្រុក​ទាំងអស់ មិន​ឲ្យ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​ជា​ខេមរភាសា​របស់​វិទ្យុ​បរទេស​ទាំងអស់​ ក្នុង​រយៈពេល​បើក​ការ​ឃោសនា ៣១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥។ ការ​បិទ​ផ្សាយ​នេះ រង​ការ​រិះគន់​ពី​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក សង្គម​ស៊ីវិល និង​អ្នក​បណ្ដុះ​បណ្ដាល​វិស័យ​ព័ត៌មាន។
ដោយ ដែន អយុធ្យា
2013-06-28
រូប​វិទ្យុ ៦១០
រូប​វិទ្យុ
Photo: RFA
សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី២៥ ខែ​មិថុនា ប៉ុន្តែ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៨ មិថុនា ដោយ​មាន​ហត្ថលេខា​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​ស្ថានីយ​ អែហ្វអ៊ឹម ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​ការ​ចង្អុល​បង្ហាញ​របស់​ក្រសួង​ព័ត៌មាន ហើយ​ចចេស​បន្ត​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​ទៀត​នោះ។
ក្រសួង​ព័ត៌មាន ឲ្យ​ដឹង​ក្នុង​សេចក្តី​ណែនាំ​ថា យោង​តាម​បទបញ្ជា និង​នីតិវិធី​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ខាង​មុខ សកម្មភាព​ឃោសនា​ត្រូវ​បើក​រយៈពេល ៣១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត ដែល​ការ​ឃោសនា​មាន​ទិសដៅ​ឲ្យ​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដល់ ​ម្ចាស់​បោះឆ្នោត​ឲ្យ​គាំទ្រ​បេក្ខជន និង​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន។
ក្រសួង​ព័ត៌មាន ទទួល​ស្គាល់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​មាន​ លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ម្ចាស់​ឆ្នោត​អំពី​ការងារ​បោះឆ្នោត និង​ភាព​ត្រឹមត្រូវ​នៃ​លទ្ធផល​បោះឆ្នោត​ជាដើម។
ផ្ដើម​ពី​ភាព​ចាំបាច់​នេះ មន្ត្រី​សង្គម​ស៊ីវិល​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ក្រសួង​ព័ត៌មាន​បែរ​ជា​ចេញ​សារ​ព្រមាន​ដល់​ម្ចាស់​ស្ថានីយ ​នានា​ឲ្យ​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ ដែល​ផ្តល់​ដំណឹង​ឯករាជ្យ​មិន​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ជុំវិញ​ព្រឹត្តិការណ៍​ បោះឆ្នោត​នេះ​ទៅ​វិញ។
នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានរិទ្ធ បាន​ប្រតិកម្ម​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​បិទ​កម្មវិធី​ផ្សាយ​វិទ្យុ​អន្តរជាតិ​ជា​ភាសា​ខ្មែរ ផ្សាយ​បន្ត​តាម​វិទ្យុ​អែហ្វអឹម នានា ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ។ លោក​ចាត់​ទុក​ទង្វើ​របស់​ក្រសួង​ព័ត៌មាន​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​ស្មារតី និង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា៖ «មាត្រា​១៩ ស្ដីពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ ដូច្នេះ ព្រះរាជាណាចក្រ​កម្ពុជា មិន​គ្រាន់​ត្រឹម​បាន​ចុះ​ហត្ថលេខា គឺ​ថែម​ទាំង​បាន​ឲ្យ​សច្ចាប័ន​ទទួល​ស្គាល់​សិទ្ធិ​សញ្ញា​អន្តជាតិ​ទាំង​ពីរ​ ហ្នឹង។ ហើយ​ទន្ទឹម​នេះ​ក៏​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ មាត្រា​៣១ និង​មាត្រា​៤១ ទៀត​ផង។ អ៊ីចឹង ខ្ញុំ​គិត​ថា ការ​ហាម​ឃាត់​ណា​មួយ​មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ ​ផ្សព្វផ្សាយ​ណា​មួយ​នោះ គឺ​ជា​ការ​ប្រាសចាក​ទៅ​នឹង​ស្មារតី ឬ​ក៏​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​តែ​ម្តង»
ដូច​គ្នា​ដែរ លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​បំបិទ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ កម្ពុជា៖ «គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរីភាព​ផ្នែក​ សារព័ត៌មាន ជា​ពិសេស​នៅ​មុន​ពេល​បោះឆ្នោត។ អ៊ីចឹង យើង​មិន​សង្ឃឹម​ថា ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នេះ​ដំណើរ​ការ​ទៅ​ដោយ​មាន​ប្រជាធិបតេយ្យ ដោយ​មាន​សេរីភាព​នោះ​ទេ។ សូម្បី​វិទ្យុ​បរទេស ដែល​ផ្សាយ​តែ​ឆានែល នៃ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ក៏​ត្រូវ​បាន​ហាម​ឃាត់​ដែរ»
ចំណែក​លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់ និចហ្វិក (NICFEC)។ លោក​បាន​ចាត់​ទុក​ការ​បិទ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ នាំ​ឲ្យ​ម្ចាស់​ឆ្នោត​ខ្វះ​ព័ត៌មាន​ពិត​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ ហើយ​នាំ​ឲ្យ​ពួក​គេ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​មេ​ដឹកនាំ​ខុស៖ «ជា​ការ​ សោកស្ដាយ ទោះ​បី​វិទ្យុ​ហ្នឹង​ជា​វិទ្យុ​បរទេស​ក៏ដោយ ក៏​ព័ត៌មាន​របស់​វិទ្យុ​ទាំងអស់​ហ្នឹង​មាន​លក្ខណៈ​អព្យាក្រឹត​ច្រើន ហើយ​ព័ត៌មាន​ទាំង​ហ្នឹង​ក៏​អាច​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​ម្ចាស់​ឆ្នោត​ហ្នឹង​មាន​ព័ត៌មាន​ច្រើន​ជាង​មុន ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត​ធ្វើ​ការ​សម្រេច​ចិត្ត។ ពីព្រោះ​ការ​បោះឆ្នោត និង​ការ​សម្រេច​ចិត្ត​នេះ មិន​មែន​ជា​របស់​បុគ្គល​ណា​ម្នាក់​ទេ គឺ​ជា​រឿង​របស់​ជាតិ​ទាំងមូល។ អ៊ីចឹង​បើ​ប្រជាពលរដ្ឋ​បាត់បង់​នូវ​ព័ត៌មាន ឬ​ក៏​បាន​ទទួល​ព័ត៌មាន​តែ​ម្ខាង ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​អាច​នឹង​មាន​ការ​ខុស​ឆ្គង​ដែរ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ស្ថាប័ន​បោះឆ្នោត ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បិទ​កម្មវិធី​ផ្សាយ​វិទ្យុ​អន្តរជាតិ ផ្សាយ​បន្ត​តាម​វិទ្យុ​នានា​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី២៨ ខែ​មិថុនា។
ប៉ុន្តែ កន្លង​មក​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ធ្លាប់​មាន​ប្រសាសន៍​ថា អាណត្តិ​បោះឆ្នោត​មុនៗ​មាន​វិទ្យុ​អន្តរជាតិ​ខ្លះ​បាន​សហការ​ល្អ​ជាមួយ​ ស្ថាប័ន គ.ជ.ប ដើម្បី​ផ្តល់​ព័ត៌មាន​អប់រំ​ផ្សេងៗ​ជុំវិញ​ការងារ​បោះឆ្នោត​ដល់​ម្ចាស់​ ឆ្នោត៖ «កន្លង​មក​យើង​និយាយ​តាម​បទ​ពិសោធន៍​វិញ យើង​មាន​ការ​លំបាក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ​ពី​បរទេស។ ហើយ​ខ្ញុំ​ក៏​សុំ​អរគុណ​ដែរ​ដែល​ពី​មុន​មក​វិទ្យុ​អាស៊ីសេរី ក៏​ធ្លាប់​បាន​សហការ​ជាមួយ គ.ជ.ប។ ហើយ​នៅ​ពេល​បោះឆ្នោត​មួយ​នោះ គាត់​បាន​រៀបចំ​ការ​ពិភាក្សា​តំណាង​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​អាស៊ីសេរី ហ្នឹង​ដែរ។ ហើយ​បើ​យើង​និយាយ​តាម​គោលការណ៍​ជាក់ស្តែង​នៅ​ក្នុង​ការ​គ្រប់គ្រង យើង​ពុំ​មាន​គោលការណ៍​ទៅ​គ្រប់គ្រង​វិទ្យុ ដែល​ផ្សាយ​ពី​ក្រៅ​ប្រទេស​មក​ទេ»
ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក ចន ស៊ីមិន (John Simmons) មាន​ប្រតិកម្ម​តប​ចំនួន ៤​ចំណុច ទៅ​លើ​ករណី​ដែល​ក្រសួង​ព័ត៌មាន​បិទ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​តាម​ស្ថានីយ​នានា​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ៖ «ស្ថានទូត ​សហរដ្ឋ​អាមេរិក បាន​ឃើញ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​មួយ​ច្បាប់ ដែល​ហាម​មិន​ឱ្យ​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​ អន្តរជាតិ​រយៈពេល ៣១​ថ្ងៃ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។ យើង​សូម​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​នេះ ហើយ​យើង​តវ៉ា​យ៉ាង​ខ្លាំងក្លា​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា។ សេចក្ដី​ណែនាំ​នេះ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់​ក្រឡែត​មួយ​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ ហើយ​ក៏​ជា​ការ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដ៏​ល្អ​ផង។ ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​បំផុត​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដែង​ជា​សាធារណៈ​អំពី​ចេតនា​ចង់​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ ​សេរី និង​យុត្តិធម៌​នោះ ការ​ដាក់​កំហិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​កម្រិត​ព្រំដែន​លើ​សេរីភាព​បញ្ចេញ​មតិ នឹង​ធ្វើ​ឱ្យ​មាន​ចំណោទ​ធ្ងន់ធ្ងរ​ដល់​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​ បោះឆ្នោត​នេះ»
យ៉ាង​ណា​ក៏ដោយ សារ​ព្រមាន​របស់​ក្រសួង​ព័ត៌មាន មាន​ចុះ​ហត្ថលេខា​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​បាន​ព្រមាន​មិន​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​មិន​ឲ្យ​ បន្ត​ផ្សាយ​កម្មវិធី​នានា​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា និង​ថ្ងៃ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ជា​ដាច់​ខាត បើ​មាន​អ្នក​រឹង​ទទឹង នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន៕
ខាង​ក្រោម​ជា​សេចក្ដី​ណែនាំ​​របស់​ក្រសួង​ព័ត៌មាន ឬ​ ចុចត្រង់​នេះ​សម្រាប់​ទាញ​យកសេចក្ដី​ណែនាំ ឬ ​សម្រាប់​ទូរស័ព្ទ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: