A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 28 June 2013

Foreign Ministry reacts to EU statement asking the National Election Committee to accept the UN Evoy's recommendations to reform the NEC ក្រសួង​ការ​បរទេស​កម្ពុជា​ប្រតិកម្ម​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​លិខិត​ប្រតិកម្ម​មួយ​ច្បាប់​ចំពោះ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី២៧ មិថុនា ឆ្នាំ​២០១៣។ ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​ទាក់ទង​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប ចុះ​ថ្ងៃ​ទី២៦ ខែ​មិថុនា ជុំវិញ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
ដោយ ឡេង ម៉ាលី RFA
2013-06-27
លិខិត​ជា​ភាសា​អង់គ្លេស​របស់​ក្រសួង​ការ​បរទេស បកប្រែ​ក្រៅ​ផ្លូវ​ការ បាន​សរសេរ​ថា ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ និង​ឯករាជ្យ រាជ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួល​យក​បាន​ទេ ហើយ​សុំ​ទាត់​ចោល​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រតិភូ​សភាព​អឺរ៉ុប នោះ។
កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា គឺ​មួយ​ថ្ងៃ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រតិភូ​នៃ​សហភាព​អឺរ៉ុប នៅ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ច្បាប់​ជុំវិញ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្ត្រ​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។
សេចក្ដី​ថ្លែង​ការណ៍​បាន​សរសេរ​ថា ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គូស​បញ្ជាក់​អំពី​សារៈសំខាន់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​នៅ​សេសសល់​របស់​បេសកកម្ម​សង្កេត​ការណ៍​ បោះឆ្នោត​របស់​សហភាព​អឺរ៉ុប កាល​ពី​ឆ្នាំ​២០០៨។ ក្នុង​នោះ​មាន​ដូច​ជា លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​សមធម៌ និង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ក្នុង​ពេល​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត។
សហភាព​អឺរ៉ុប ស្វាគមន៍​ចំពោះ​ការងារ​បច្ចេកទេស និង​នីតិវិធី​ដែល គ.ជ.ប ធ្វើ​បាន​ល្អ​ប្រសើរ​កន្លង​មក ហើយ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វិធាន​ការ​កែលំអ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​ ត្រឹមត្រូវ​ថែម​ទៀត។

សហភាព​អឺរ៉ុប ស្វាគមន៍​រាល់​ការ​ប៉ុនប៉ង​សម្រេច​ឱ្យ​បាន​នូវ​ដំណើរ​ការ​បោះឆ្នោត​មួយ​ ប្រកប​ដោយ​សន្តិវិធី។ សហភាព​អឺរ៉ុប សង្ឃឹម​ថា​គណបក្ស​នយោបាយ​នឹង​បញ្ឈប់​ការ​ប្រើ​វោហារសាស្ត្រ​ដែល​មាន​លក្ខណៈ​ គំរាម​កំហែង និង​ធ្វើ​ឱ្យ​មាន​ការ​ចង​កំហឹង ហើយ​នឹង​ចាប់​ផ្ដើម​ការ​ពិភាក្សា​ជា​ចំហ​លើ​ចក្ខុ​វិស័យ​សម្រាប់​អនាគត​របស់ ​ប្រទេស​ចាប់​ពី​ពេល​នេះ​ត​ទៅ។
ទាក់ទង​នឹង​សេចក្ដី​ថ្លែង​ការណ៍​នេះ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទាមទារ​ឱ្យ​ប្រតិភូ​សភាព​អឺរ៉ុប គោរព​ឱ្យ​បាន​ពេញលេញ​ចំពោះ​អនុសញ្ញា​ក្រុង​វីយែន ឆ្នាំ​១៩៦១ ស្ដីពី​ទំនាក់ទំនង​ការ​ទូត។
ក្រសួង​ការ​បរទេស​កម្ពុជា គូស​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា តែង​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ មាន​តម្លាភាព និង​តាម​បែប​ប្រជាធិបតេយ្យ​ដូច​ដែល​បាន​អនុវត្តន៍​កន្លង​ទៅ និង​ដូច​ការ​ថ្លែង​ជា​បន្តបន្ទាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នោះ​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: