A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 June 2013

CNRP looks to members for backing បក្ស​ប្រឆាំង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​២​ម៉ឺន​នាក់​ទាមទារ​សភា​ផ្ដល់​អភ័យ​ឯកសិទ្ធិ

Last Updated on 18 June 2013 
Phnom Penh Post 
By Cheang Sokha
4 Mu Sochua and Son Chhay
Opposition lawmakers Mu Sochua (left) and Son Chhay speak at a press conference in Phnom Penh in February. Photograph: Pha Lina/Phnom Penh Post
The Cambodia National Rescue Party has initiated a large-scale campaign to rally their supporters by collecting thumbprints for a petition to be submitted to the National Assembly demanding the reinstatement of sacked lawmakers, party officials said yesterday.

Their announcement came as opposition lawmakers submitted a letter to the Constitutional Council yesterday morning appealing for the reinstatement of their parliamentary positions and asking the council to rule the June 5 expulsion of 29 MPs illegal.

Previously, the party has argued that the move was unconstitutional while legal analysts have said it does not comply with the “spirit” of certain laws that the representatives have been accused of breaking.

CNRP spokesman Yim Sovann said yesterday that the petition campaign was collecting thousands of thumbprints from selected local council members at the village, commune, district and provincial level throughout the country, aiming for 20,000 in a week.

“We decided to take thumbprints from [local] council members because we don’t have enough time to do this…before the election campaign kicks off,” Sovann told the Post yesterday, adding that 3,000 thumbprints had already been collected in Kampong Speu. According to a copy of the petition sent out to the media yesterday, signatories declare that a “huge demonstration” will be held nationwide if the National Assembly fails to reinstate the lawmakers.


“Currently the National Assembly is no longer valid, so there must be an urgent solution to validate it,” the petition states.

When pressed on whether the CNRP was targeting its own membership because the public would fear putting their names to the petition, Sovann insisted that time was the important factor.

“If we were collecting from [ordinary] people we would have thousands and thousands of thumbprints, but we don’t have time,” he said.

“[The public] are not scared at all [to sign the petition], they are brave because they vote for the CNRP,” he said.

The ruling party, however, stuck to their guns yesterday with senior Cambodian People’s Party lawmaker Cheam Yeap maintaining that the expelled lawmakers broke the law.

“They can do whatever they want but what we did was based on the law. They left their [original] political party . . . and joined with the CNRP, a party which is not entitled to be in the parliament for its fourth mandate,” he told the Post.

Several laws were contravened by party-hopping lawmakers, he added, including articles of the constitution, the law on political parties, election laws and internal National Assembly protocols.

“What they are doing is not scaring the National Assembly. Even the Constitutional Council supports what the [assembly] did to those lawmakers,” he said.

“They are legal practitioners but they walk above the law,” he added.  Despite CNRP moves to get themselves back into the assembly before the election campaign kicked off, the Constitutional Council was unlikely to rule in their favour, Sovann said.

“I think if they respect the law, if the Constitutional Council is really independent and neutral, we will have a fair decision. But in the past, we have never got a fair trial at all,” he said.

After the 2008 national election, the Sam Rainsy Party – which joined with the Human Rights Party to form the CNRP – filed a complaint with the council against the National Election Committee for omitting names of eligible voters from the voter list.

The council dismissed that complaint in what the party argued was a political decision.

Sovann also refused to rule out the prospect of a CNRP boycott of the election with only nine days before campaigning officially begins.

“There’s an open option about the election. The CNRP are considering several options, changing them from one hour to another,” he said, adding that the party would hold a press conference on June 20 to state its final decision.

Additional reporting by Kevin Ponniah and Abby Seiff

អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី កំពុង​កៀងគរ​រក​ស្នាម​មេដៃ​ឲ្យ​គ្រប់​ចំនួន ២​ម៉ឺន​នាក់ ដើម្បី​ដាក់​ឲ្យ​រដ្ឋសភា​ធ្វើ​សេចក្ដី​សម្រេច​ក្នុង​ការ​ផ្ដល់​អភ័យ​ ឯកសិទ្ធិ​ដល់​អ្នក​តំណាង​រាស្ត្រ​ចំនួន ២៩​នាក់​ឡើង​វិញ។ ទោះ​យ៉ាង​ណា អ្នក​វិភាគ​សង្គម​គិត​ថា នេះ​ទំនង​ជា​មាន​សង្ឃឹម​តិចតួច​ដែល​សភា​ឆ្លើយ​តប​នឹង​សំណើ​របស់​បក្ស​ ប្រឆាំង។
ដោយ ម៉ម មុនីរតន៍ RFA
2013-06-18
ឈាង វុន សុន ឆ័យ ៣០៥
១០-មិថុនា-២០១៣៖ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា លោក ឈាង វុន (ឆ្វេង) បណ្ដេញ​លោក សុន ឆ័យ ចេញ​ពី​បរិវេណ​រដ្ឋ​សភា មិន​ឲ្យ​ឆ្លើយ​សំណួរ​អ្នក​កាសែត។
RFA/Mom Sophon
ទន្ទឹម​នឹង​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ឲ្យ​ដឹង​ជា​មុន​ថា នឹង​ពុំ​មាន​ពេល​វេលា​ដើម្បី​ធ្វើ​ការ​នេះ​ត​ទៅ​ទៀត​ឡើយ។
គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី១៨ មិថុនា មាន​រយៈពេល ៩​ថ្ងៃ​មក​ហើយ​ដែល​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ដក​មុខ​នាទី និង​ផ្អាក​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ២៩​រូប។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​នៅ​ថ្ងៃ​ទី១៨ មិថុនា ថា គិត​ត្រឹម​ថ្ងៃ​អង្គារ គណបក្ស សម រង្ស៊ី បាន​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ជាង ៣​ពាន់​សំឡេង។ លោក​បន្ត​ថា ក្នុង​រយៈពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ស្នាម​មេដៃ​ពលរដ្ឋ​ដែល​មាន​អាសនៈ​នៃ​គណបក្ស​ប្រឆាំង នឹង​ត្រូវ​ប្រមូល​ឲ្យ​គ្រប់​ចំនួន ២​ម៉ឺន​នាក់​ដូច​ការ​គ្រោង​ទុក។ លោក​បន្ត​ថា យើង​គ្រោង​ប្រមូល​តែ ២​ម៉ឺន​មេដៃ​ទេ ជា​ជំហាន​ដំបូង ដើម្បី​ដាក់​ជូន​ទៅ​ប្រធាន​រដ្ឋសភា​ឲ្យ​លុប​សេចក្ដី​សម្រេច។
អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លោក កែម ឡី ហាក់​មាន​សង្ឃឹម​តិចតួច​ណាស់​ដែល​ទាមទារ​ឲ្យ​សភា​ឆ្លើយ​តប​នូវ​អ្វី​ដែល​ គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ការ​អនុវត្ត​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ធ្វើ​មក​លើ​ខ្លួន គឺ​មាន​ភាព​ឆ្គាំឆ្គង ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នោះ។ លោក កែម ឡី មាន​ប្រសាសន៍​បន្ត​ថា យន្តការ​នេះ​ទំនង​ជា​នឹង​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​គិត​ថា ព្រោះ​ភាគី​ទាំង​សង្ខាង គឺ​ជា​គូ​វិវាទ។ ហេតុ​ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព ឬ​ដរាប​ណា​មាន​គណៈកម្មការ​ឯករាជ្យ​ណា​មួយ ដូច​អង្គ​ព្រះមហាក្សត្រ ជាដើម ទើប​រាប់​ថា​ជា​ការ​បញ្ចប់​ជម្លោះ ឬ​ផ្សះផ្សា​វិវាទ​បាន។
ទោះ​ជា​បែប​ណា លោក កែម ឡី ចាត់​ទុក​ថា យុទ្ធនាការ​ដែល​គណបក្ស​ប្រឆាំង​កំពុង​អនុវត្ត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ស្នូល​សង្គម​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ លោក​ថា គូ​វិវាទ​នឹង​មិន​សុខ​ចិត្ត​ឡើយ ដែល​បណ្ដោយ​ឲ្យ​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ធ្វើ​បាន​ដោយ​ងាយ។
ចំណែក​លោក យឹម សុវណ្ណ និង​មន្ត្រី​ក្នុង​គណបក្ស​ប្រឆាំង​វិញ នៅ​តែ​ប្រកាន់​ជំហរ​ថា ខ្លួន​នឹង​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់​បន្ថែម​ទៀត​ឲ្យ​ពុះ​កញ្ជ្រោល​ជាង​នេះ បើ​រដ្ឋសភា​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ប្រឆាំង ថា​បាន​អនុវត្ត​ទាំង​បំពាន​ច្បាប់​មក​លើ​អ្នក​តំណាង​រាស្ត្រ​ជំទាស់​នោះ។
ប៉ុន្តែ លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​មិន​មាន​ការ​ពិចារណា​អ្វី​ត​ទៅ​ទៀត​ឡើយ​ជាមួយ​គណបក្ស​ប្រឆាំង។ លោក ឈាង វុន គិត​ថា យុទ្ធនាការ​ដែល​កំពុង​អនុវត្ត​នេះ គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​គោល​នយោបាយ​នៃ​សង្គម​ប្រជាធិបតេយ្យ​នោះ​ទេ។ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹង​មិន​ទទួល​យក​បាន​ឡើយ ព្រោះ​ពេល​វេលា​នៅ​សេសសល់​តិចតួច​សម្រាប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ខាង​មុខ​នេះ។
ដោយ​ឡែក ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៨ មិថុនា សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ហើយ​ថា​ជា​ការ​ផ្ទុយ​នឹង​ស្មារតី​នៃ​ដំណើរ​ការ​ល្អ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ចូលរួម​យ៉ាង​ពេញ​លេញ​ពី​តំណាង​រាស្ត្រ​គ្រប់​គណបក្ស​នយោបាយ។ ការ​កាត់​ប្រាក់​ខែ និង​បញ្ចប់​សមាជិក​ភាព​រដ្ឋសភា​គណបក្ស​ប្រឆាំង គឺ​ជា​ការ​ដក​ហូត​សំឡេង​ពលរដ្ឋ​កម្ពុជា និង​បង្ក​ការ​ខូចខាត​ដល់​លទ្ធិប្រជាធិបតេយ្យ។ ហើយ​សហរដ្ឋ​អាមេរិក ទទូច​ដល់​ប្រធាន​រដ្ឋសភា​អនុញ្ញាត​ឱ្យ​សមាជិក​ជាប់​ឆ្នោត​ទាំងអស់​បាន​បំពេញ ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​បម្រើ​ពលរដ្ឋ​កម្ពុជា ឡើង​វិញ។
ក៏ប៉ុន្តែ លោក ឈាង វុន ចាត់​ទុក​សកម្មភាព​ដើរ​ចេញ​ទៅ​ចូលរួម​បង្កើត​បក្ស​ថ្មី ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ របស់​គណបក្ស​ប្រឆាំង​នេះ ថា​មិន​បម្រើ​ឲ្យ​គោល​នយោបាយ​នៃ​សង្គម​ប្រជាធិបតេយ្យ​ឡើយ។ តែ​ថា យុទ្ធនាការ​នេះ គឺ​ជា​នយោបាយ​បោក​ប្រាស់​ប៉ុណ្ណោះ។
រយៈពេល ៥​ថ្ងៃ​ក្រោយ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​ភាគ​ច្រើន គឺ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន ២៩​រូប។ ចំណែក​លោក សុន ឆ័យ ដែល​នឹង​ឈរ​ជា​បេក្ខភាព​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លោក ឈាង វុន បណ្ដេញ​ចេញ​ពី​រដ្ឋសភា ដោយ​ចាត់​ទុក​ថា​អស់​មាន​សិទ្ធិ​ធ្វើ​ការ​នៅ​សភា​ត​ទៅ​ទៀត​ហើយ។
ទោះ​ជា​ដូច្នេះ​ក្ដី តំណាង​រាស្ត្រ លោក សុន ឆ័យ ហៅ​ការ​សម្រេច​របស់​គណៈកម្មាធិការ​រដ្ឋសភា​នេះ​ថា ជា​ការ​ខុស​ច្បាប់ ហើយ​លោក​នឹង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទោះ​ជា​លោក​មិន​រំពឹង​អំពី​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​នេះ​ក៏ដោយ។
ទន្ទឹម​នឹង​នេះ លោក យឹម សុវណ្ណ បញ្ជាក់​ជំហរ​ថា តាម​រយៈ​យុទ្ធនាការ​រក​សំឡេង​គាំទ្រ​នេះ អ្នក​តំណាង​រាស្ត្រ​ដែល​បាត់​សិទ្ធិ​ព្រោះ​តែ​ការ​បញ្ចប់​ពី​តួនាទី ដែល​គណបក្ស​នេះ​ហៅ​ថា​ជា​អ្វី​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ធ្វើ​ឲ្យ​សភា​ទៅ​ជា​អ​ធម្មនុញ្ញ​ភាព ឬ​ត្រូវ​រលាយ​មុន​អាណត្តិ​នេះ នឹង​អាច​វិល​មក​រក​សភាព​ដូច​ដើម​វិញ។
លោក កែម ឡី គិត​ថា អ្នក​នយោបាយ​ហាក់​កំពុង​បង្កើត​ហិង្សា​ផ្នែក​នយោបាយ​របស់​ខ្លួន​តែ​រៀងៗ ដោយ​យក​ការ​ឈ្នះ​ចាញ់​ជា​ជាង​ការ​គិត​ដើម្បី​សន្តិភាព។ ហើយ​បរិបថ​នយោបាយ​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​មួយ​ដោយ​ហិង្សា​យ៉ាង​ពិត​ប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

where is gender ? in related to kem sokha hit his mother in-law & his #2 wife,,

i need justice for her family,

Anonymous said...

CNRP must not waste their time because Hun Sen is controlling every branches of government & the Khmer King . Let the voters respond & don't expose the party
supporters , you will lose some voices to the CPP intimidation . Justice ? - none for
the weak & powerless in Khmer land . Hun Sen must be removed first to restore
Cambodia Democracy .

Anonymous said...

why? no 1 supported for gender
this very bad such oppostion party..

where is justice for mother in-law family ????

Anonymous said...

Don't just copy the CPP propaganda , use your own brain ; If I claim that
I had sex with your mother 20 years ago , do you believe me & want justice
for your father too .
The poor , greedy ladies were provided transport from Phnom Penh to Prey
Veng to disrupt Kem Sokha . 7000 thousand participants as the witness for this case ; the bodyguard restraint the old lady only , she faked passed-out ;
there is bruise to prove that she was hit .
The younger lady ( now 41 years old ) claimed that her relationship with Kem
Sokha was broken up about 19 years ago - between now and then , how
many times she sold her body to how many men . Now she turns to Kem Sokha for family support . Only your boss Kangoroo court can judge .
Kem Sokha were protested about one thing after another for political reason
only - no criminal reason which CPP is trying to invent ....

Anonymous said...

I think this exercise is useless but it is intended for a propaganda and psychological war.

Regarding the mistress thing, the court must convict Hun sen and his wife Bun Rany who killed Hun Sen's mistress actress Pisith Pilika and mistreated Him Sivorn and Ork Borey.

Anonymous said...

19 June 2013 6:15 am. You are right. Those women and men need justice. Lets start with the murder trials.

Hun Sen and his wife killed Pisey Pilika and many other Khmer. Hun Sen and his wife must be trialed for murders first, then the murders of Chea Vichea.

Justice for all Khmer.

Anonymous said...

REGARDLESS,,,
i need justice for mather in-law
and wife #2 family,,

Anonymous said...

19 June 2013 1:57 pm. Yes lets protest for all justice against AH Hun Sen and his killings.

Ah Hun Sen and his family must pay for their crimes and act of treason.